Sunday, January 02, 2011

សាលា​រាជធានី​ប្រគល់​ប្រង់​ការ​១៥៧​ដល់​អង្គភាព​ចំនួន​៥

ភ្នំពេញ:  ប្រង់​កា​ចំនួន​១៥៧ ​បាន​ត្រូវ​លោក​កែប ​ជុតិមា​ អភិបាល​រាជធានី​ភ្នំពេញ​ ប្រគល់ជូន​អង្គភាព​រដ្ឋ​ចំនួន​៥ ​ដើម្បី​ទុក​ត្រៀម​បំរុង​សម្រាប់​ជួយសង្គ្រោះ​ ជនរងគ្រោះ​ដោយ​យថាហេតុ ​ណាមួយ​។ ​ពិ​ធី​ប្រគល់​បាន​ធ្វើឡើង​កាលពី​ព្រឹក ​ថ្ងៃទី​១ ​ខែ​កុម្ភៈ ​នៅ​សាលា​រាជធានី ​។​
​    ​
ក្នុង​ពិធី​នេះ ​លោក​អភិបាល​រាជធានី​ភ្នំពេញ ​បាន​រំលឹក​ថា ​កន្លងមក​ពេល​កើត​មាន​ឧបទ្ទេវហេតុ​ចៃដន្យ ​កាល​ពី​យប់​ថ្ងៃ​ទី​២២ ​ខែវិច្ឆិកា ​ឆ្នាំ​២០១០ ​កន្លងទៅ​នៅ​លើ​ស្ពាន​ពេជ្រ ​កោះ​ពេជ្រ ​ទើប​ដឹងថា ​យើង​នៅ​មាន​ការខ្វះខាត​ច្រើន​នូវ ​មធ្យោ​យបាយ​ជួយសង្គ្រោះ​ដល់​ជន​រង​គ្រោះ ​ក្នុង​នោះ​ប្រង់​កា​នេះ ​ជា​ឧបករណ៍​ចាំបាច់​មួយ ​យ៉ាង​សំខាន់​ដំបូង​គេ ​។ ​លោក​សង្ឃឹម​ថា ​ប្រង់​កា​ទាំង​១៥៧​នេះ ​ពិតជា​នឹ​ត្រូវ​យក​ទៅ​ប្រើប្រាស់​ ចំ​គោលដៅ​ ពីព្រោះ​ប្រង់​ការ​ទាំងអស់​នេះ ​ជា​ថវិកា​មួយផ្នែក​ បាន​មក​ពី​ការជួយឧបត្ថម្ភ ​ពី​សាលាក្រុង​ហូជីមិញ ​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ធ្វើ​អំណោយ​ដល់​សាលា​រាជធានី​ភ្នំពេញ ​ចំនួន​១០​ម៉ឺន​ដុល្លារ ​។​
​អង្គភាព​ចំនួន​៥ ​ដែល​បាន​ទទួល​ប្រង់​កា​នាពេល​នេះ​មាន ទី​១​អគ្គស្នងការ​នគរបាល​ជាតិ ​ប្រង់​កា​ចំនួន​៣០​សំរាប់ ទី​២ ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ចំនួន​៣០​សំរាប់ ទី​៣​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​៣០​សំរាប់ ទី​៤​ បញ្ជាការដ្ឋាន​ កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​ចំនួន​៣០​សំរាប់ ​និង​មន្ទីរពេទ្យបង្អែក​ក្រុងភ្នំពេញ ​ចំនួន​៣៧​សំរាប់​ ៕
 
ដោយ : សម្បត្តិ

No comments:

Post a Comment