Tuesday, December 14, 2010

បទវិចារណៈកថា៖ ល្បិចនយោបាយ​​​​​ឆ្មាលាក់ក្រចករបស់គណបក្ស មិនមែន ស៊ីភីភី

       ក្នុងខណៈពេលការបោះឆ្នោតឆ្នំា២០១២.២០១៣ជិតមកដល់គេឃើញថាមានគណបក្សនយោបាយ​ក្រៅ​ពីគណបក្សប្រជាជនកម្ពុជា (CPP) កំពុងតែសំដែងរិទ្ឋីដាក់គ្នាដោយប្រើល្បិចកល ដើម្បីដណ្តើ​​​​មប្រជាប្រិយភាពរៀងៗខ្លួន​។

      គណបក្ស​​​ដែល​​​មាន​ក្លិន​មិន​សូវល្អមួយចំនួនដែល​ស្ថិតក្នុងភាពសង្ស័យ​របស់​មហាជន រួមមាន គណបក្ស សម រង្ស៊ី គណបក្សនរោត្តម​រណឬទ្ឋិ និងគណបក្សសិទ្ឋិមនុស្សរបស់លោក   កឹម សុខា  ដែលពួកគេកំពុងស្វះស្វែងប្រើគ្រប់ល្បិចកលបញ្ចេញពឹស ​​​ដើម្បីយកជ័យជំនះលើ​ គណបក្សប្រជាជន ប៉ុន្តែ​នយោបាយស្មោគគ្រោកទំាងនេះមិនអាចឈ្នះគណបក្សប្រជាជន​បាន ឡើយព្រោះប្រជាពលរដ្ឋបានដឹងពីសមិទ្ឋផលយ៉ាងច្រើនសន្ឋឹក​សន្ឋាប់របស់​គណបក្ស​ប្រជាជន​ រួចទៅហើយ និងបានផ្តល់សេចក្តីទុកចិត្តលើគណបក្សប្រជាជន១០០ភាគរយពីព្រោះ​មហាជន បានឃើញច្បាស់នឹងភ្នែក​ពីស្ថេរភាពនយោបាយ សន្តិភាព និងការអភិវឌ្ឍន៏ ។

      ក្នុងចំណោមល្បិចកលជាច្រើនដែលមានចរិតល្មោភអំណាច លោភលន់ កេងប្រវ័ញ្ច និងការ​គំនំគំគួនសងសឹកគ្នា ក៏មានបង្កប់ដោយល្បិចមួយចំនួនឈ្មោះថា ឆ្មាលាក់ក្រចកផងដែរ 'ឆ្មាលាក់​ក្រចក ' សំដៅទៅលើវត្តមាន សម្តេចក្រុមព្រះ នរោត្តម រណឬទ្ឋិ ​យាងចូលប្រឡូក​ក្នុង ឆាក​នយោបាយ ដោយសម្តេចយល់ព្រះទ័យថានឹង ទាញយកសំឡេងឆ្នោត​ពីគណបក្ស សមរង្ស៊ី របស់ លោក សមរង្ស៊ី ដែលអវត្តមានពីប្រទេសកម្ពុជា ។ មានអ្នកវិភាគនយោបាយមួយ​ចំនួនបាន ឲ្យដឹងថាសម្តេចក្រុមព្រះស្គាល់តែពីផលប្រយោជន៏ផ្ទាល់ព្រះកាយរបស់ ព្រះអង្គ តែប៉ុណ្ណោះ ដោយគ្មានគិតគូដល់សហសេវិន សហសេវនី របស់ព្រះអង្គដែលធ្លាប់តស៊ូឡើយ ម្យ៉ាងវិញ​ទៀត ព្រះអង្គ ធ្លាប់មានរឿងអាស្រូវ​ទាក់ទងផលប្រយោជន៏នៃថវិការលក់ទីស្នាក់ការគណបក្ស​ ហ៊្វុន​ស៊ិនប៉ិច ព្រះអង្គមានបំណង សងសឹកទៅលើកូនចៅណាដែលបានធ្វើបាបមកលើព្រះអង្គ ពីអតីតកាលកន្លងមក ព្រះអង្គមិន​អាចលើកលែងទោសឲ្យជាដាច់ខាតជាពិសេសសងសឹក ទៅលើមន្រ្តីជាន់ខ្ពស់ដ៏មានឥទ្ឋិពលគឺ​លោក ញ៉ឹក ប៊ុនឆៃ​ ជាដើម។

បើនិយាយពីលោក​កឹម​ សុខា គិតតែពីផលប្រយោជន៏ផ្ទាល់ខ្លួននឹងមានរឿងអាស្រូវជា ច្រើនជា​ពិសេស​កំពង់តែកេងចំណេញនយោបាយលើគណបក្សសមរង្ស៊ី ដោយយកលេសថា​ ចង់​បង្រួប​បង្រួម​អ្នក​ប្រជាធិបតេយ្យនិង​អ្នកជាតិនិយម​ដែលសព្វថ្ងៃឆ្លៀតឱកាសសង្ងំស៊ីជើង
ក្រោម ដោយ​​ដើរ​ឃោសនាពេញផ្ទៃប្រទេស​សង្ឃឹមថានឹងបានទាញយកសំលេងអ្នកគំាទ្រពី
គណបក្ស​សម​រង្ស៊ី​ពីមន្រ្តី​មូលដ្ឋាន    ដោយប្រើល្បិចបោកប្រាស់ដដែលថា    លោក​​ សម​ រង្ស៊ី
មិនរួបរួមគណបក្សដែលពួកគេចូលចិត្តប្រើពាក្យប្រជាធិបតេយ្យគឺមានតែ លោក កឹម សុខា ទេ
ជាអ្នកគិតគូអំពីរបញ្ហាជាតិមិនមានមេដឹកនំាណាម្នាក់គិតអំពីជាតិដូចលោកឡើយ ប៉ុន្តែដោយ
មានវត្តមាន សម្តេចក្រុមព្រះ យាងចូលនយោបាយនោះ​បានធ្វើឲ្យ លោក កឹម សុខា ខកចិត្ត ប៉ុន្តែដើម្បីកុំឲ្យខ្មាស់ប្រជាពលរដ្ឋ លោក កឹម សុខា ​បាននិយាយគំាទ្រការយាងត្រឡប់​ចូល នយោបាយរបស់ព្រះអង្គ តែបានបែងាកមកសរសើរពេញមាត់ក្នុងការចងមេត្រីភាពជាមួយ គណបក្ស សម រង្ស៊ី ទៅវិញ ។

           តាមពិត លោក កឹម​ សុខា មិនចង់ឲ្យមានព្រះវត្តមាន​ សម្តេច​ ក្រុមព្រះនោះទេ ពីព្រោះ វត្តមានក្នុងឆាកនយោបាយរបស់ព្រះអង្គ ចង់មិនចង់ក៏សំឡេងគំាទ្រ​បែកចេញ​ពី​គណបក្ស សម រង្ស៊ី​អាចគំាទ្រសម្តេចក្រុមព្រះមួយចំនួន ។     

          ដោយឡែកនិយាយអំពីមេដឹកនំាគណបក្ស សម រង្ស៊ី គឺលោក សម រង្ស៊ី មានគោល
នយោបាយ សងសឹក​ ផ្តាច់ការ និងដើរតាមលិទ្ឋិ ក្រហមនិយមភាគច្រើនតែងតែភ្លេចមន្រ្តីរបស់​ ខ្លួន​នៅពេលណាដែលលោក សម រង្ស៊ី ប្រើប្រាស់រួច។ ម្យ៉ាងទៀតបើនិយាយ​អំពីការបង្រួប​បង្រួម គណបក្សតែមួយនោះ លោក សម រង្ស៊ី មិនមានបំណងបង្រួបបង្រួមទេដោយលោក សម​ រង្ស៊ី​ មានអំនួត មិនមានបុគ្គលណាស្មើខ្លួនឡើយ។មតិជាតិ មតិអន្តរជាតិធ្លាប់បាន​ដឹងថា​សម្តេច​ក្រុមព្រះ អតីតជាប្រធាន លោក សម រង្ស៊ី និង​ លោក កឹម សុខា ហេតុដូច្នេះយើង​ឃើញ​ថាមេដឹកនំាគណបក្សទំាងបីប្រើល្បិចពីគ្នាទៅវិញទៅមក (ល្បិចនយោបាយឆ្មាលាក់ក្រចក) ដើម្បីទាញយកប្រជាប្រិយភាពតែរៀងៗខ្លួន ញមាត់ក្នុងការចងមេត្រីភាពជាមួយគណបក្ស សម រង្ស៊ី ទៅវិញ តែទង្វើទំាងនោះកំពុងតែបំផ្លាញពួកគាត់ទៅអនាគត ពីព្រោះពួកគេបាននឹង​កំពុង​លាតត្រដាងពីមុខមាត់អាក្រក់និងបញ្ចេញចង្កូមដាក់គ្នា ដើម្បីលេប ត្របាក់ផលប្រយោជន៏ដោយ​គ្មានឱកាស​និងកសាងជាតិអភិវឌ្ឍន៏ប្រទេសដូចគណបក្សប្រជាជន ឡើយ។

     សព្វថ្ងៃរាជរដ្ឋាភិបាលកម្ពុជាកំពុងខិតខំកសាងប្រទេសគ្រប់វិស័យ មន្រ្តីរបស់រាជរដ្ឋាភិ
បាលក៏បានស្ទុះស្ទារ ខ្នះខ្នែងធ្វើការបំរើជាតិ គ្រប់ក្រសួងស្ថាប័ន​មិនមានពេល​ទំនេរ​ក្រោមការ ដឹកនំាដោយ គតិបណ្ឌិតរបស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា 
         
រួម ជាតិ

No comments:

Post a Comment