Monday, December 06, 2010

គណៈប្រតិភូ ICAPP អញ្ជើញទស្សនាប្រាង្គប្រាសាទ នានាក្នុងខេត្តសៀមរាប និងព្រះវិហា (០៥/១២/២០១០)


បន្ទាប់ពីបានអញ្ជើញចូលរួមមហាសន្និបាត​សន្និសីទអន្តរជាតិគណបក្សនយោបាយនៅអាស៊ី​(ICAPP) ដែលបានប្រារព្ធធ្វើនៅរាជធានីភ្នំពេញពីថ្ងៃទី០១​ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១០ ប្រកប​ដោយ​​ជោគជ័យរួចមក នៅថ្ងៃទី​០៤,​ ០៥ ខែធ្នូ​ គណៈប្រតិភូ ICAPP អមដំណើរដោយ ​ឯកឧត្តម​បណ្ឌិត​​សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទីស្តីការ គណៈរដ្ឋមន្ត្រី បានអញ្ជើញ​ទស្សនា ប្រាង្គប្រាសាទនានា​នៅក្នុង​តំបន់អង្គរ ​រួមមាន៖ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន្ត ប្រា​សាទ​​តាព្រហ្ម នៅក្នុងទឹកដីខេត្តសៀមរាប និងបាន ទស្សនាប្រាសាទព្រះវិហារដែលជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោកដ៏ល្បីល្បាញ។ គណៈប្រតិភូ ជាន់ខ្ពស់ដែលរួមមាន​ប្រធានរដ្ឋ​ អតីតប្រធាន​រដ្ឋ​​ ប្រមុខ​រដ្ឋា​ភិបាល​ អតីតប្រមុខ រដ្ឋាភិបាល គណៈបក្សនយោបាយនៅអាស៊ី​ចំនួន១០០ ​មកពីប្រទេសប្រមាណ​៤០ប្រទេស ត្រូវបានទទួលបដិសណ្ឋាកិច្ចស្វាគមន៍​យ៉ាង​កក់ក្តៅ​ ពីគណៈអភិបាលខេត្ត​សៀមរាប ខេត្ត ព្រះវិហារ ព្រមទាំងមន្រ្តីរាជការ និងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់។
ឯកឧត្តមចូសេ ដឺ វេណេស្យា (H.E José de venecia) ជាសហប្រធាន សន្និសីទ អន្តរជាតិ នៃគណៈបក្ស​នយោបាយ​នៅអាស៊ី​ប៉ាស៊ីហ្វិក ព្រមទាំងគណៈប្រតិភូនានា​មួយ ចំនួនទៀត​បានសំដែង ការកោត​សរសើរ​​អំពីការដឹក​នាំ​ដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហា សេនា​បតីតេ​ជោនាយករដ្ឋមន្រ្តី​ ហ៊ុន សែន ដោយ​ឈរលើ​សន្តិភាព​ដែលបានប្រែក្លាយ តំបន់សង្គ្រាមនានាឲ្យ​ក្លាយ​ទៅជាតំបន់ ដែលមានសន្តិភាព​ និងមានការអភិវឌ្ឍន៍ មិនតែ ប៉ុណ្ណោះឯកឧត្តម ចូសេ ដឺ វេណេស្យា បានថ្លែងការ កោតស្ញប់ស្ញែងចំពោះការដឹកនាំដែល ប្រកបដោយគតិ​បណ្ឌិត​របស់សម្តេចដែលបាន ប្រើប្រាស់​នយោ​​បាយឈ្នះឈ្នះមកដឹកនាំ ប្រទេសឆ្ពោះទៅរកភាពរីកចំរើន ​និងអភិវឌ្ឍន​ មិនតែ​ប៉ុណ្ណោះ​សម្តេច​​ក៍ជាមេដឹកនាំ ដ៍កំពូល មួយរួបដែលមានការឈ្លាសវៃ និងចាស់ទុំខាង​នយោបាយ និង​អត់ធ្មត់​ខិត​ខំដោះស្រាយ នូវជម្លោះជាមួយប្រទេសជិតខាងប្រកបដោយ​សន្តិវិធី រហូតទទួល​បាន​ជោគ​ជ័យ ដែលនេះ ជាគំរូមួយសម្រាប់ប្រទេសមួយចំនួនក្នុងពិភពលោក​ ដែល​កំពុងតែជួបប្រទះ​នូវ​បញ្ហា​នានា ​គួរយកគំរូនេះទៅដឹកនាំប្រទេសរបស់ខ្លួនដើម្បីស្វែងរកសន្តិភាព ជូនប្រជា​ពលរដ្ឋ​របស់ខ្លួន។​
នៅចំពោះមុខសម្តេចតេជោតាមរយៈជំនួបតាម Video Conference គណៈប្រតិភូក៏បាន​ ចុះហត្ថ​លេខា​លើសេចក្តីថ្លែងការមួយស្តីអំពីជំហររបស់គណៈប្រតិភូ ICAPP ដែលមាន ចំណុចសំខាន់គឺ គណៈ​ប្រតិ​ភូបានទទួលស្គាល់ថា ប្រាសាទព្រះវិហារមាន លក្ខណៈ ពិ​សេសសកលជាសម្បត្តិបេតិក​ភណ្ឌ​ពិភព​លោក ទីពីរគឺបានសរសើរដល់ការ សម្រេច របស់គណៈកម្មការរបេតិកភណ្ឌ​ពិភព​លោក ដែល​បាន​សម្រេចកាលពីខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេប៉ិកប្រទេសកាណាដា ដែលបាន​សម្រេច​ចុះ​ឈ្មោះ​ប្រាសាទព្រះវិហារ ចូល ក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក​ថា ជាសេចក្តីសម្រេចដ៍ត្រឹមត្រូវ ទី​បី​គឺគណៈប្រតិភូមាន ការរីករាយពេញចិត្តនឹងដីការរបស់តុលាការអន្តរជាតិឆ្នាំ១៩៦២  ដែល​សម្រេច​​ថា ប្រាសាទ ព្រះវិហារជារបស់កម្ពុជាហើយចាត់ទុកថា ជាដំណោះស្រាយ​ដោយសន្តិ​ភាពមួយ ដែល​​ផ្តល់​ សន្តិភាពដល់កម្ពុជារហូតមកដល់បច្ចុប្បន្ន។​
ប្រាសាទអង្គរវត្ត ​ជាស្នាដៃរបស់បុព្វបុរសខ្មែរ កសាងឡើងនៅដើមសតវត្សន៍ទី១២ ដោយ ព្រះបាទ​សូរ្យវរ័ន្មទី២ ប្រាសាទ​អង្គរវត្តមានលក្ខណៈល្អវិចិត្រ បង្ហាញនូវស្ថាបត្យកម្ម សិល្បៈ ខ្មែរ​ដ៍អស្ចារ្យ​ដល់​កំពូល។ តមកគណៈប្រតិភូបានអញ្ជើញទៅទស្សនា និងវាយ​តម្លៃ​​ខ្ពស់​ ចំពោះស្នាដៃ ដ៍អស្ចារ្យ​របស់​បុព្វបុរសខ្មែរ ដែល​បានកសាងប្រាសាទបុរាណ​ជាច្រើន បន្សល់​ទុកជាសម្បត្តិមនុស្សជាតិ និង​សម្បត្តិ​​បេតិកភណ្ឌ​ពិភពលោក។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ​រួមជាមួយប្រទេសជាដៃគូអភិវឌ្ឍន៍​នានា បាននិងកំពុងធ្វើ​ការអភិរក្ស និងអភិវឌ្ឍន៍ យ៉ាងយកចិត​ទុកដាក់បំផុត។


​ដោយឡែកប្រាសាទព្រះវិហារ​ជា​​រមណីដ្ឋានប្រវត្តិសាស្ត្រ ដែល​ពី​ដើមមាន​ឈ្មោះ​ ថា​ជា​ ភាសា​សំស្រ្កឹតថា ស្រីសិខរេស្វារៈ ដែលមានន័យថា អទិទេពនៃកំពូលភ្នំ។ ប្រាសាទ​នេះ​ កសាង​ឡើង​នៅ​ចុងសតវត្សទី៩ និងសតវត្សទី១២ ប្រាសាទនេះបានសាងសង់ជាបន្តបន្ទាប់​ ដោយ​មហា​ក្សត្រ​ខ្មែរ​មួយ​ចំនួន គឺក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០), រជ្ជកាល ព្រះបាទ​សូរិយា​វរ្ម័ន​ទី១ (១០០២-១០៤៩), រជ្ជកាលព្រះបាទ​ឧទ័យទិត្យ​វរ្ម័ន​ទីII (១០៥០-១០៦៦)​ រជ្ជកាលព្រះបាទ​ជ័យ​វរ្ម័ន​ទី៦​(១០៨០-១១០៧), រជ្ជកាលព្រះបាទធរនិន្រ្ទវរ្ម័នទីI (១១០៧-១១១៣) និងរជ្ជកាលព្រះ​បាទ​សូរ្យវរ្ម័នទីII(១១១៣-១១៤៥)។ ប្រាសាទព្រះវិហារ នេះ​គឺជាបណ្តាញនៃអាស្រមតាមជួរភ្នំ​ដង​រ៉ែក​ហើយ​​ ត្រូវបានចាត់ទុកថា ជាកន្លែងសក្ការៈ បូជាដ៍ស័ក្តិសិទ្ធ នៃព្រះមហាក្សត្រនាសម័យចក្រភព​ខ្មែរ​។
ជានិច្ចជាកាលសម្តេចតេជោប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិតទុកដាក់ដល់ គណៈប្រតិភូ ជាន់ខ្ពស់ ដែលបានធ្វើ​ដំណើរទស្សកិច្ចនៅប្រាសាទព្រះវិហារនេះ ដោយ សម្តេច​បានធ្វើការទាក់​ទង​ មក​សាក​សួរសុខទុក គណៈប្រតិភូតាមរយៈការធ្វើ VIDEO Conference ដោយសម្តេច​បាន​បញ្ជាក់​ប្រាប់​គណៈប្រតិភូ​អំពី​តំបន់ប្រាសាទព្រះវិហារនេះថា ជាតំបន់ដែលទើបតែស្រោច​ស្រង់ចេញ​ពី​សង្គ្រាម​​តាមរយៈ​នយោ​បាយឈ្នះ ឈ្នះ របស់រាជ រដ្ឋាភិបាលកម្ពុជា​។

No comments:

Post a Comment