សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសថា រវាងកម្ពុជា និង ឥណ្ឌូនេស៊ីមានសក្តានុពលយ៉ាងច្រើនលើវិស័យសេដ្ឋកិច្ច ដែលអាចពង្រីកកិច្ចសហ ប្រតិបត្តិការ ទ្វេភាគីបានជាពិសេសលើវិស័យទេសចរណ៍ក្នុងករណីដែលមានការហោះហើរ ត្រង់ពីឥណ្ឌូនេស៊ីមកកាន់ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន ឲ្យដឹងថា ក្នុងឱកាសចូលជួបសម្តែងការគួរសមចំពោះសម្តេចតេជោ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១០ លោកជំទាវ មេហ្កាវ៉ាទី ស៊ូកាណូពូទ្រី (MEGAWATI SUKANOPUTRI ) អតីតប្រធានាធិបតីនៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលបានដឹកនាំ ប្រតិភូចូលរួមក្នុងសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី ICAPP ជាមួយនិងការ ចូលរួមរំលែកទុក្ខជាមួយប្រជាពលរដ្ឋកម្ពុជា ដែលជួបឧបទ្ទវហេតុនៅស្ពានពេជ្រ លោកជំទាវ អតីតប្រធានាធិបតីឥណ្ឌូនេស៊ី បានមានប្រសាសន៍ថា នៅក្នុងទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរឥណ្ឌូនេស៊ី-កម្ពុជា ដែលមានយូលង់មកហើយនោះគឺ បច្ចុប្បន្ននៅមានសក្តានុពលសេដ្ឋកិច្ចជាច្រើនទៀត ដែលប្រទេសទាំងពីរអាចជម្រុញ និង ពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយថែមទៀតបាន។ លោកជំទាវ មេហ្កាវ៉ាទី ស៊ូកាណូពូទ្រី (MEGAWATI SUKANOPUTRI ) បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសុខសន្តិភាព និងការ អភិវឌ្ឍន៍ជូនប្រទេស និងប្រជាជនកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ លោកជំទាវ មេហ្កាវ៉ាទី ស៊ូកាណូពូទ្រី (MEGAWATI SUKANOPUTRI ) ដែលបានចូលរួមរំលែកទុក្ខជាមួយ ប្រជាជនកម្ពុជាចំពោះឧបទ្ទវហេតុស្ពានពេជ្រនាពេលកន្លងមក និងថ្លែងអំណរគុណចំពោះ រាល់ជំនួយ ដែលឥណ្ឌូនេស៊ីបានជួយកម្ពុជានាពេលកន្លងមករួមមានការចូលរួមធ្វើ សហ ប្រធាននៃកិច្ចប្រជុំសន្តិភាពសំរាប់កម្ពុជាទីក្រុងប៉ារីស ចូលរួមក្នុងសកម្មភាពរបស់ អង្គការ សហប្រជាជាតិ អ៊ុនតាក់ នៅកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណចំពោះ លោកជំទាវអតីតប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានដឹកនាំកិច្ចប្រជុំអាស៊ាននៅកោះ បាលី ទទួលបានជោគជ័យត្រចះត្រចង់កន្លងមក និងបានយល់ស្របចំពោះកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលលោកជំទាវ មេហ្កាវ៉ាទី ស៊ូកាណូពូទ្រី (MEGAWATI SUKANOPUTRI ) បានលើកឡើងផងដែរ។
No comments:
Post a Comment