នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានថ្លែងចំណាប់អារម្មណ៍នៅពេលនោះថាៈសម្តេច ពិតជាមានសេចក្តីរីករាយ និង មានកិត្តិយសដ៍ខ្ពង់ខ្ពស់ ដែលទទួលបានការតែងតាំងជា «វរៈប្រធាន » នៃ ចលនាអ្នកប្រជាធិបតេយ្យនិយម កណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិច ( CAPDI) ។ សម្តេចបានសំដែងនូវអំណរគុណ
ដ៏ជ្រាលជ្រៅចំពោះជំនឿទុកចិត្តនេះលើរូបសម្តេច ។
ពិតណាស់ថាការតែងតាំងរូបសម្តេចជាប្រធានកិត្តិយសនៃអង្គការនយោបាយថ្មីដែលទើបនឹងបង្កើតឡើងនេះមិនគ្រាន់តែជាមោទនភាពរបស់គណបក្សប្រជាជន កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពរបស់ប្រជាជន និងព្រះរាជាណាចក្រកម្ពុជាផងដែរ ។
កិច្ចប្រជុំ ដែលបានធ្វើឡើងនាព្រឹក ថ្ងៃទី១ធ្នូនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជាប្រធានគណៈកម្មការរៀបចំមហាសន្និបាតលើកទី៦ និងលោក ហ្សូស ឌើ វើណេស្យ៉ា (Jose De Venecia Jr.) ដែលជាប្រធានស្ថាបនិកនិងជាសហប្រធាននៃគណៈ កម្មាធិការអចិន្ត្រៃយ៍របស់ ICAPP ។
ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិអាស៊ីប៉ា ស៊ីហ្វិកក៏មានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភ្នំពេញ ស្តីពីការបង្កើតចលនាអ្នកប្រជាធិបតេយ្យ និយមកណ្តាលអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក ។ ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ដោយមានគណៈបក្សចំនួន ១២ មកពីប្រទេសចំនួន ៩ មាន កម្ពុជាចំនួន ២ គឺគណបក្សប្រជា ជនកម្ពុជា និង គណបក្សហ្វុនស៊ីនប៉ិច គណបក្សមកពី ឥណ្ឌូនេស៊ី មាន២ គណបក្ស មកពីប្រទេសកូរ៉េ ខាងត្បូង មកពីម៉ាឡេស៊ី ហ្វីលីពីន សហព័ន្ធរុស្សី ចិន ប៉ាគីស្តង់ កាសាក់ស្តង់ ចូលរួមចុះហត្ថលេខា ។
សម្តេចតេជោបានកត់សំគាល់ថា ចលនាអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិអាស៊ី ប៉ាស៊ីហ្វិច ( CAPDI ) មិនត្រឹមតែដើរតួជាវេទិកាសម្រាប់កិច្ចពិភាក្សានយោបាយក្នុងតំបន់ និង អន្តរតំបន់ ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាឧបករណ៍មួយយ៉ាងសំខាន់សម្រាប់ការធានានូវសុខសន្តិភាព ស្ថិរភាព និង វិបុលភាពសង្គមទៀតផង៕
ដោយ : សម្បត្តិ
No comments:
Post a Comment