សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនាព្រឹកថ្ងៃទី ១៣ ធ្នូ ឆ្នាំ ២០១០ ដើម្បីបំពេញទស្សនកិច្ច ផ្លូវការរហូតដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០១០ ដែលដំណើរទស្សនកិច្ចនេះគឺជាការឆ្លើយ តប តាមការអញ្ជើញរបស់ឯកឧត្ដម វេន ជាប៉ាវ នាយករដ្ឋមន្ដ្រី នៃសាធារណរដ្ឋប្រជាមានិតចិន ។
ឯកឧត្ដម ស្រ៊ី ថាមរុង្គ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រីមានប្រសាសន៍ថា ដំណើរទស្សនកិច្ច ជាផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋ ប្រជាមានិត ចិនគឺជាការផ្លាស់ទស្សនកិច្ចខ្ពស់បំផុតក្នុងរយៈពេលកន្លះឆ្នាំចុងក្រោយនេះ ។
ឯកឧត្ដម ស្រ៊ី ថាមរុង្គ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា យើងមានមោទនភាពចំពោះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនង លើគ្រប់វិស័យរវាង កម្ពុជា-ចិនកាន់តែត្រូវបានលើកកម្ពស់នោះ ។
មានរំពឹងថា មានកិច្ចព្រមព្រៀងចំនួន១៥ នឹងត្រូវបានចុះហត្ថលេខាក្នុងអំឡុងនៃដំណើរ ទស្សកិច្ចរបស់សម្តេចតេជោនៅប្រទេសចិនលើកនេះ។ មានប្រសាសន៍នៅក្នុងបុណ្យ ចម្រើនព្រះជន្មវស្សាសម្ដេចព្រះវនរ័ត ណយ ច្រឹក ព្រះសង្ឃនាយកទី ៣ នៃព្រះរាជាណា ចក្រកម្ពុជា និង ជាព្រះចៅអធិការវត្ដចន្ទបូរីវង្ស ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ កាល ពីថ្លៃទី ១២ ធ្នូ ឆ្នាំ២០១០ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ឲ្យដឹងថា ក្នុង ចំណោមកិច្ចព្រមព្រៀងទាំងនោះមានកិច្ចព្រមព្រៀង ស្ដីពីការនាំដំឡូងមីពីកម្ពុជាចូលទៅ កាន់ ប្រទេសចិនក៏នឹងត្រូវបានចុះហត្ថលេខាផងដែរ។ សម្ដេចតេជោថ្លែងថា យើងបានចរ ចាអំពីការនាំចូលកសិផលទៅកាន់ប្រទេសចិន ពីព្រោះទីផ្សារប្រទេសចិនធំណាស់ ដែល នឹងធ្វើឱ្យកសិករកម្ពុជានឹងទទួលបានផលពីការដាំដំឡូងមី និង ការធ្វើស្រែ និង ការដាំដំណាំ ផ្សេងៗទៀតនោះ ។
ឯកឧត្ដមរដ្ឋមន្ដ្រីប្រតិភូថ្លែងឲ្យដឹងថា ជំនួយរបស់ប្រទេសចិនមិនមានលក្ខខណ្ឌ និង បាន ផ្ដល់ចំទិសដៅ ដែលរួមមានទាំងជំនួយឥតសំណង កំចីអត់ការប្រាក់កំចីការប្រាក់ទាបហើយ រាល់ជំនួយទាំងនោះមិនត្រឹមតែបានជួយឱ្យកម្ពុជាអនុវត្ដ បាននូវនយោបាយការបរទេស ដោយឯករាជ្យប៉ុណ្ណោះទេ ប៉ុន្ដែនូវបានកាត់បន្ថយការគាបសង្កត់ពីខាងក្រៅទៀតផង ។
ឯកឧត្ដម ស្រ៊ី ថាមរុង្គ ថ្លែងថា កិច្ចព្រមព្រៀងដែលនឹងត្រូវបានចុះហត្ថលេខា នោះនឹង ផ្ដោតទៅលើការផ្ដល់ ឥណទានសំរាប់កសាងហេដ្ឋារចនាសម័ន្ធស្ពានជ្រោយចង្វារ ស្ពាន តាខ្មៅ ផ្លូវមួយខ្សែពីថ្នល់ទទឹងភាប់ពីផ្លូវជាតិលេខ ៤ ទៅ កាន់ស្រុកជុំគីរី ខេត្ដកំពត ព្រមទាំង ប្រព័ន្ធធារាសាស្ដ្រមួយចំនួនទៀតផងដែរ ។
យោងតាមឯកឧត្ដមរដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនេះ សម្ដេច តេជោនាយករដ្ឋមន្ដ្រី នឹងចូលក្រាបបង្គំគាល់ជាមួយ សម្ដេចឪ និង សម្ដេចម៉ែ នៅក្នុង ព្រះរាជដំណាក់ក្នុងទីក្រុងប៉េកាំង ចូលជួបសំដែងការគួរសម ជាមួយឯកឧត្ដមប្រធានាធិបតីហ៊ូ ជីនតាវ និង ជាមួយឯកឧត្ដមប្រធានសភាប្រជាជនចិនផងដែរ។ សម្ដេចតេជោ និង គណៈប្រតិភូជាន់ខ្ពស់កម្ពុជាក៏នឹងធ្វើដំណើរទៅកាន់កំពង់ផែធៀនជីន ដើម្បីទស្សនារោងចក្រ ដំឡើងយន្ដហោះ AIRBUS ៣២០ ធ្វើដំណើរទៅកាន់សួនឧស្សាហកម្មស៊ូហ្ស៊ុន និងទស្សនា រោងចក្រផលិតអគ្គីសនីដើរដោយពន្លឺព្រះអាទិត្យ ហើយក៏នឹងធ្វើដំណើរទៅកាន់ណាន់ជីង ខេត្ដជៀងស៊ូ ទៀតផង ។
No comments:
Post a Comment