នៅល្ងាចថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១០ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអនុញ្ញាតឲ្យ គណៈប្រតិភូ ESCAP មួយក្រុមដឹកនាំដោយលោក Nagesh Kumar នាយកផ្នែកគោល នយោ បាយម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍចួលជួបសម្តែងការគួសម។
គណៈប្រតិភូ ESCAP បានជម្រាបជូន ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឲ្យដឹងអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ គឺដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទ ពិសោធ ជាមួយនឹងកម្ពុជា ហើយគណៈប្រតិភូទាំងអស់បានធ្វើការវាយតម្លៃខ្ពស់ចំពោះ ការរីកចំរើននិង ភាពរស់រាយរាក់ទាក់របស់ប្រជាជនកម្ពុជា។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត សុខ អាន បានជម្រាបដល់គណៈប្រតិភូទាំងអស់ពី ភាពជោកជ័យរបស់កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុងនូវចលនា និងអង្គការចាត់តាំងរបស់ខ្មែរក្រហម ក្នុងឆ្នាំ១៩៩៨ ដែល ធ្វើឲ្យកម្ពុជាទទួលបានឯកភាពជាតិទាំងស្រុងដែលមិនធ្លាប់មានជាង ៥០០ ឆ្នាំកន្លងមកនេះ នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ សុខសន្តិភាព និងស្ថេរភាព នយោបាយនេះហើយជាមូលដ្ឋាន គ្រឹះសម្រាប់ការអភិវឌ្ឍកម្ពុជា ជាមួយនឹងការដាក់ចេញ និងអនុវត្តនូវគោលនយោបាយជា ច្រើន មានជាអាទិ៍ យុទ្ឋសាស្រ្តត្រីកោណ និងចតុកោណ ជាដើម។ ឯកឧត្តមឧបនាយរដ្ឋមន្រ្តី ក៏បានជម្រាបដល់គណៈប្រភូផងដែរអំពីភាពជោគជ័យ របស់កម្ពុជាក្នុងការអនុវត្តគោលដៅអភិវឌ្ឍ សហសវត្សរិ៍ (MDG) ទាំងក្នុងវិស័យអប់រំ សុខាភិបាល ការកាត់បន្ថយភាពក្រីក្រ និងបញ្ហា យេនឌ័រ ជាដើម។
ឯកឧត្តមបណ្ឌិត សុខ អាន ក៏បានជម្រាបជូនភ្ញៀវផងដែរពីជោគជ័យនៃសន្និសីទ គណបក្សនយោបាយនៅអាស៊ី (ICAPP) ដែលទើបបញ្ចប់ទៅថ្មីៗនេះ នារាជធានី ភ្នំពេញ ក្រោមការរៀបចំរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងនោះប្រតិភូ ដែលចូលរួមក្នុង សន្និសីទ ICAPP បានសរសើរចំពោះការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការកសាងអភិវឌ្ឍប្រទេស និងការកសាងសន្តិភាព បង្រួបបង្រួមជាតិ ហើយ បានយកកម្ពុជាធ្វើជាគំរូសំរាប់ដោះស្រាយបញ្ហានៅក្នុងបណ្តាប្រទេសផ្សេងទៀត។
បន្ទាប់ពីបានស្តាប់ការពន្យល់ និងឃើញដោយផ្ទាល់ភ្នែកនូវស្ថានភាពពិតរបស់កម្ពុជាមកលោក Nagesh Kumar និងគណៈប្រភូទាំងអស់បានសម្តែងនូវការកោតសរសើចំពោះការរីក ចំរើនគួរឲ្យកត់សម្គាល់របស់កម្ពុជា ជាមួយនឹងក្តីរំពឹងដោយគ្មានការសង្ស័យថា កម្ពុជានឹង មាន អនាគតមួយប្រកបដោយភាពត្រចះត្រចង់។
No comments:
Post a Comment