នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៥៩ យាងចូល៦០ព្រះ វស្សាសម្ដេចព្រះវនរត័ ណយ ច្រឹក ព្រះសង្ឃនាយករងទី៣ នៃព្រះរាជាណាចក្រកម្ពុជា ព្រះ អគ្គាធិការរងពុទ្ធិកសិក្សាជាតិ និងជាព្រះចៅអធិការវត្ដចន្ទបូរីវង្សស្ថិតនៅក្នុងខ័ណ្ឌសែន សុខ រាជធានីភ្នំពេញនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា នៅក្នុងរបបប្រល័យពូជសាសន៍ ពួក ប៉ុល ពត បានបំផ្លាញ អ្វីៗទាំង អស់ ប៉ុន្ដែពួកវាមិនអាច បំផ្លាញជំនឿដែលមាននៅក្នុងចិត្ដរបស់យើងទាំងអស់គ្នាបានឡើយ ដូច្នោះហើយទើបក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ដោយសារតែមានជំនឿយ៉ាង មុតមាំនោះ ទើបប្រជាពុទ្ធបរិស័ទបានរួមគ្នាកសាងឡើងវិញនូវទីអារ៉ាម ដែលត្រូវបានបំផ្លិច បំផ្លាញទាំងនោះ និង ធ្វើឱ្យមានការរីកចម្រើនឡើងវិញយ៉ាងឆាប់រហ័ស។
មកដល់សព្វថ្ងៃនេះ ប្រទេសកម្ពុជាមានវត្ដអារ៉ាមចំនួនជាង ៤០០០ វត្ដ និង មានព្រះសង្ឃ ចំនួនជាង ៦០០០០ អង្គ ដែលតាមការប៉ាន់ប្រមាណដោយសម្ដេចតេជោនាយករដ្ឋមន្ដ្រី នាឱកាសនោះគឺមានថវិកាមិនតិចជាង ១ ពាន់លានដុល្លារនៅឡើយដែលពុទ្ធបរិស័ទ បាន ចំណាយទៅលើការកសាងសមិទ្ធផលផ្នែកពុទ្ធិចក្រនៅក្នុងរយៈពេលជិត ៣២ ឆ្នាំមកនេះ ។
សម្ដេចព្រះវនរ័ត ណយ ច្រឹក ប្រសូត្រនៅថ្ងៃសុក្រទី ១១ កើត ខែ មិគ្គសិរ ឆ្នាំថោះ ត្រូវនឹង ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ១៩៥០ នៅភូមិគ្រួស ឃុំសំរោង ស្រុកពញាឮ ខេត្ដកណ្ដាល ព្រះអង្គមាន បងប្អូនបង្កើតចំនួន ៧ នាក់ប្រុស ៤ នាក់ ហើយព្រះអង្គជាកូនទី ២ នៃគ្រួសារ ដែលមានមាតា នាម ចឹក ផូ បិតា នាម ណយ យឺន ជាត្រកូលកសិករសុទ្ធសាធ ហើយជាត្រកូល ប្រកប ដោយសម្មាទដ្ឋិ បានជាទីរាប់អានរបស់មនុស្សទូទៅនៅភូមិស្រុក ។ ដោយចាប់ផ្ដើមបួស លើកដំបូង នៅឆ្នាំ ១៩៦៥ នោះព្រះវនរ័ត ណយ ច្រឹក បានឆ្លងកាត់នូវដំណាក់កាល ជាច្រើនក្នុងដំណើរជីវិតជាសង្ឃនេះ ។ នៅឆ្នាំ ១៩៨៦ ភិក្ខុ ណយ ច្រឹក បានទៅបំពេញភិក្ខុ ភាវៈស្របច្បាប់ក្នុងពុទ្ធិសិមាវត្ដតាខ្មៅ ឃុំតាខ្មៅ ខេត្ដកណ្ដាល ហើយបាន វិលត្រឡប់មក កាន់វត្ដចន្ទបូរីវង្ស ដែលស្ថិតនៅក្នុងឃុំសំរោង ជាស្រុកកំណើតវិញរហូតមកដល់សព្វថ្ងៃនេះ ។
ព្រះអង្គបានទទួលសញ្ញាបត្រ បណ្ឌិតកិត្ដិយសទស្សនៈវិជ្ជា ផ្នែកវប្បធម៌ និង កិច្ចការសាសនា ចេញដោយសកល វិទ្យាធិការនៃសកលវិទ្យាល័យ ឌី អូ ផិន សេណារី រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកកាលពីថ្ងៃទី ៥ ខែសីហាឆ្នាំ២០០៧ ។
គណៈកម្មការរបស់វត្ដចន្ទបូរីវង្សឱ្យដឹងថា ស្នាព្រះហស្ថរបស់សម្ដេចវនរ័ត ដែលបានកសាង ឡើងនៅទី អារាមនោះរួមមាន ព្រះវិហារកំពូលត្រ័យសូរ ៧ ឧប្បដ្ឋានសាលា ១ ខ្នង សាលាធម្មវិន័យ ១ ខ្នង ៣ បន្ទប់ កុដិ ៥ ខ្នង ក្លោងទ្វារវត្ដ ៥ របងវត្ដ ចាក់ដីបំពេញទីធ្លាវត្ដ សាលា រៀន ១ ខ្នង ៥ បន្ទប់ សាលាមត្ដេយ្យ ១ ខ្នង ៥ បន្ទប់ ចាក់ដីក្នុងវិទ្យាល័យ ហ៊ុន សែន សំរោង ។ ក្រៅពីនេះព្រះអង្គនៅបានជួយឧបត្ថម្ភសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ បច្ច័យចំនួន ៤ លានរៀលដល់កាកបាទក្រហមកម្ពុជាខេត្ដកំពង់ចាម និង ឧបត្ថម្ភសម្ភារៈ ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និង បច្ច័យចំនួន ១ លានរៀលដល់កាកបាទក្រហម កម្ពុជាខេត្ដកណ្ដាល ជួយកសាងផ្ទះ ៥ ខ្នងដល់កងទ័ពខេត្ដ ព្រះវិហារអស់បច្ច័យចំនួន ១៨ ៥០០ ដុល្លារសហរដ្ឋអាមេរិក ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និង សម្ភារៈប្រើប្រាស់អស់ បច្ច័យ ២០ លានរៀល និង បានចូលរួមសាងវត្ដសេរីមង្គល នៅខេត្ដកំពង់ចាមផងដែរ ។
No comments:
Post a Comment