នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១០នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត សភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បាន ទទួលជួបលោកស្រី អេមានុអឺឡាជឺល្លីនី (Emanuela Gelini) នាយកកិច្ចការសហប្រតិ បត្តិការតំបន់អាស៊ីប៉ាស៊ីហ្វីច អាជ្ញាធរអាកាសចរណ៍ស៊ីវិលបារាំង ដែលមានបំណងមក ពិភាក្សា និងជម្រាបជូនអំពីដំណើរការ នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ អាកាសចរណ៍ ស៊ីវិលបារាំង ជាមួយអាជ្ញាធរអាកាសចរណ៍កម្ពុជា។
នៅក្នុងជំនួបនោះលោកស្រី អេមានុអឺឡាជឺល្លីនី (Emanuela Gelini) បានជំរាបជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តីអំពីការផ្លាស់ប្តូរជំនាញការ នៃអាជ្ញាធរនៃអាកាសចរណ៍ស៊ីវិល បារាំង និងការបន្តអនុវត្តអនុសារណៈយោគយល់គ្នារវាង អាជ្ញាធរអាកាសចរណ៍ស៊ីវិលបារាំង ជាមួយអាជ្ញាធរអាកាសចរណ៍កម្ពុជាស្តីពីគម្រោងនៃកិច្ចសហប្រតិបត្តិការ សំខាន់គឺកិច្ចសហ ប្រតិបត្តិការជួយផ្នែកសន្តិសុខ សុវត្ថិភាពសំរាប់អាកាសចរណ៍ស៊ីវិលនៅកម្ពុជា ការជួយ ពិនិត្យជួសជុលថែរក្សាអាកាសយាន ជួយរៀបចំប្រព័ន្ធច្បាប់សម្រាប់គ្រប់គ្រងអាជ្ញាធរ អាកាសចរណ៍ស៊ីវិលកម្ពុជា និងរដ្ឋលេខាដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងការបណ្តុះ បណ្តាលធនធានមនុស្សផងដែរ។
មានប្រសាសន៍ក្នុងជំនួបនោះឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណ ចំពោះអាជ្ញាធរអាកាស ចរណ៍ស៊ីវិលបារាំង និងក្រុមហ៊ុន SCA បារាំង ដែលបានបញ្ជូន និងជួយឧបត្ថម្ភដល់អ្នក ជំនាញការ ដែលមកជួយអាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន ក៏បានសំណូមពរឲ្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលបារាំង បន្តជួយបណ្តុះបណ្តាល ធនធានមនុស្សដល់អាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជាផងដែរ។
No comments:
Post a Comment