Saturday, January 29, 2011

សមត្ថកិច្ច​ចម្រុះ​បំបែក​សំបុក​ថ្នាំ​ញៀន​ដុះ​ស្លែ​នៅ​ភូមិ​ត្រពាំង​ឈូក

ភ្នំពេញ ៖ ទី​តាំង​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែនសុខ ជា​សំបុក​ថ្នាំ​ញៀន​ដុះ​ស្លែ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​សែន​សុខ ចុះ​បង្រ្កាប​បំបែក​សំបុក និង​ចាប់​ខ្លួន​បាន​មេ​ក្លោង​ធំ​ៗ​ចំនួន ៦​នាក់​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១១​នេះ។
ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា ដោយ​មាន​ការ​ស៊ើប​អង្កេត​ជា​ច្រើន​ខែ​មក​ហើយ ទើប​កម្លាំង​ចម្រុះ​សម្រេច​ចេញ​ប្រតិបត្តិការ​បង្រ្កាប ដោយ​ចាប់​​បាន​ថ្នាំ​ញៀន​មួយ​ចំនួន នៅ​សល់​មួយ ចំនួន​ទៀត ត្រូវ​បាន​ក្រុម​ជន​ល្មើស​ទំលាក់​ចូល​ក្នុង​ទឹក​បឹង​អស់។ សមត្ថកិច្ច​បាន​បន្ត​ថា មនុស្ស​៦​នាក់ ដែល​ពាក់​ព័ន្ធ​ត្រូវ​បាន​ឃាត់​ខ្លួន​មាន​ទី​១-ឈ្មោះ​សុខ ចាន់នី ហៅ​បារាំង ភេទប្រុស អាយុ៣២ឆ្នាំ ជា​ម្ចាស់ផ្ទះ និង​ប្រពន្ធ​ឈ្មោះ​លឹម ស្រីពេជ្រ, ទី៣-ឈ្មោះ​ហែម ភក្ដី ភេទប្រុស អាយុ​២៧​ឆ្នាំ, ​ទី​៤-ឈ្មោះ ហ៊ាន សុភក្ត្រា ភេទ​បុ្រស អាយុ​២៣​ឆ្នាំ និង​ឈ្មោះ​យាយ​នី ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជា​មុខ​សញ្ញា​ចាស់។

សមត្ថកិច្ច​បាន​បញ្ជូន​ជន​សង្ស័យ​ទាំង​៦​នាក់​ទៅ​កាន់​អធិការ​ខណ្ឌ​សែន​សុខ​ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់៕
ចៅចិត្ត

No comments:

Post a Comment