Saturday, January 29, 2011

ឃាត់​ខ្លួន​ក្រុម​ប្រឹក្សា​ក្រុង​ម្នាក់ តាម​ដីកា​​តុលាការ​ពី​បទ​សម​គំនិត​ឆបោក

កំពត ៖ បុរស​ម្នាក់ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុម​ប្រឹក្សា​ក្រុង​កំពត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន បន្ទាប់​ពី​ចេញ​ពី​ប្រជុំ​នៅ​សាលា​ក្រុង​ចប់​រួច​មក។ ការ​ចាប់​ខ្លួន​នេះ​តាម​ដីកា​របស់​តុលាការ​ខេត្ត​កំពត ក្នុង​ករណី​សម​គំនិត​ឆបោក។
សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​បុរស​ជា​ក្រុម​ប្រឹក្សា​​ក្រុង កាល​ពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី ២៨ ខែ​មករា ឆ្នាំ​២០១១ ដោយ​អនុវត្ត​តាម​ដីកា​របស់​តុលាការ​ខេត្ត​លេខ ០១ ចុះ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ ២០១១ ពី​បទ​សម​គំនិត​ឆបោក។
ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​​លោក​ហេង សំបូរ ជា​សមាជិក​ក្រុម ប្រឹក្សា​ក្រុង​កំពត គឺ​ពាក់​ព័ន្ធ​នឹង​រឿង​ចុះ​ហត្ថ​លេខា បញ្ជាក់​ដីធ្លី​របស់​ឈ្មោះ​មាស សុខ, មាស ទីណា, សោម គិន ដែល​អ្នក​ទាំង​នោះ​មាន​ទី​លំ​នៅ​ក្នុង​ភូមិ​ទ្វី​ខាង​ត្បូង សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត៕
ស៊ុន លី

No comments:

Post a Comment