Saturday, January 29, 2011

បិទ​វគ្គ​បណ្ដុះបណ្ដាល​អង្គការ​ផេ​ក​អ្នកយកព័ត៌មាន កម្មវិធី​ផ្ស​ព្ធ​ផ្សាយ​ក្នុង​អភិបាលកិច្ច​ល្អ​

បាត់ដំបង: ​វគ្គ​បណ្ដុះបណ្ដាល​របស់​អង្គការ​ផេ​ក​កម្ពុជា​សហការ​ជាមួយ​វិទ្យុជាតិ​ចំការចេក​បាត់ដំបង រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤​ដល់​២៨​ខែមករា​ឆ្នាំ​២០១១​នៅ​សាល​ប្រ​
​ជុំ​វិទ្យុជាតិ​ចំការចេក​ខេត្តបាត់ដំបង ដែលមាន​អ្នកយក​ព័ត​មាន​វិទ្យុ ទូរទស្សន៍ និង កាសែត​ចំនួន ១១​នាក់ ដែល​កំពុង​បំពេញ​តួនាទី​ស្រាប់​នោះ​ត្រូវបាន​បិទ​វគ្គ ក្រោម​ប្រធានបទ យក​ព័ត៌មាន​មក​កម្មវិធី​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​ក្នុង​អភិបាលកិច្ច​ល្អ​និង​កំណែទម្រង់ ។​
​    ​
​    ​លោក​សេក បរិសុទ្ធ​ តំណាង​អង្គការ​ផេ​កបាន​ឲ្យ​ដឹងថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ជា​លើក​ទី​១​ដែល​បានជ្រើសរើស​ទីកន្លែង​នៅ​ខេត្តបាត់ដំបង​ជា​លើកដំបូង ដើម្បី​សាកល្បង​កម្មវិធី​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​ក្នុង​អភិបាលកិច្ច​ល្អ និង កំណែរ​ទម្រង់​បាន​ជោគជ័យ​ល្អប្រសើ​នោះ និង​ឈានទៅ​ធ្វើ​នៅ​ខេត្ត​ផ្សេងៗ​ទៀត​។​ កិច្ចសហការ​ពី​វិទ្យុជាតិ​ចំការចេក​ខេត្តបាត់ដំបង​បានផ្ដល់​ទីកន្លែង និង ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​ព្រមទាំង​បុគ្គលិក​ដែល​បំពេញការងារ​ស្រេច​មាន​អ្នកយក​ព័ត៌​មាន​វិទ្យុ ទូរ​ទស្ស​ន៏​ចំនួន ៨​នាក់ ។ ចំណែក​ខាង​អ្នកយក​ព័ត​មាន​ផ្នែក​បោះពុម្ព​មាន​កាសែត​រស្មី​កម្ពុជា​ម្នាក់ កាសែត​កម្ពុ​ជាថ្មី​ម្នាក់ កាសែត​កោះសន្តិភាព​ម្នាក់ ។ វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​បំពេញបន្ថែម​នូវ​របៀប​យក​ព័ត​មានការ​សរសេរ​ព័ត៌មាន​បច្ចេកទេស សម្ភាស​ន៏ និង ចង់​ឲ្យ​យល់ដឹង​ពី​ក្រម​សី​លធ​ម៍ និង​ច្បាប់ ដើម្បី​ជៀសវាង​ពី​ការ​ពាក់ព័ន្ធនិង​ប្រធានបទ​ដែល​ត្រូវ​សរសេរ​ផ្ស​ព្ធ​ផ្សាយ​ជួន​សាធារណៈជន​បានដឹង​រឿងរ៉ាវ​ពាក់ព័ន្ធ​និង​អំពើ​អវិជ្ជមាន ឬ អំពើ​វិជ្ជមាន​នៃ​អភិបាលកិច្ច​ល្អ​និង​កំណែរ​ទម្រង់​ដែល​ក្រសួងមហាផ្ទៃ​បានសម្រេច ។​
​   
 ​លោក​សេក បរិសុទ្ធ​ បានបញ្ជាក់​ថា​នៅ​ថ្ងៃទី​២៨​ខែ​កម​រា​នេះ​បាន​បិទ​វគ្គបណ្ដុះបណ្ដាល​ហើយ​សិក្ខាកាម​ទាំងអស់​បាន​ខិតខំ​ស្ដាប់​ការពន្យល់​ពី​លោក​គ្រួ​ឆាយ សុផល អស់​រយៈពេល ៥​ថ្ងៃ នេះហើយ​ទៅ​បំពេញការងារ​យក​ព័ត៌​មាន​ពាក់ព័ន្ធ​អភិបាលកិច្ច​ល្អ​នៅតាម​ស្រុក ឬ ផ្ដល់​ព័ត៌មានមក​កម្មវិធី​ប្រព័ន្ធ​ផ្ស​ព្ធ​ផ្សាយ​វិទ្យុជាតិ​ចំការចេក​ដែលមាន​កម្មវិធី​នេះ​បានកំណត់​ម៉ោង​ពេល​ផ្សាយ​៕

ដោយ : មង្គល

No comments:

Post a Comment