Saturday, January 29, 2011

ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ស្រុក​គី​រី​សាគរ សំណូមពរ​សម្តេច​តេ​ជោ ហ៊ុន សែន ជួយ​អន្តរាគមន៍​រឿង​ដីធ្លី

កោះ​ស្តេច-​ខេត្តកោះកុង: ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ស្រុក​គី​រី​សាគរ​ជាច្រើន​គ្រួសារ បានធ្វើការ​អំពាវនាវ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តាជួយ​អន្តរាគមន៍ ចំពោះ​ការដណ្តើម​កាន់កាប់​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន UNION DEVELOPMENT GROUP CO.LTD ដែល​តែងតែ​ធ្វើ​ការរុះរើ​ផ្ទះសម្បែង និង​បំ​ផិ្ល​ច​បំ​ផា្ល​ញ​ដំណាំ​ដាំ​ដុះ ដោយ​មិនមាន​ការឯកភាព​ពី​ម្ចាស់ និង​អនុវត្ត​គោលការណ៍​ដោះស្រាយ​ជា​សំណង​អ្វី​ទាំងអស់​។ 

​    ​ប្រជាពលរដ្ឋ​ម្នាក់​បាន​និយាយ​រៀបរាប់​ទាំង​ទឹកភ្នែក​ថា គាត់​មានផ្ទះ​សម្បែង និង​ដីធ្លី​ទំហំ​ប្រមាណ​ជិត​ដប់​ហិកតា នៅ​ព្រែ​កអាវ​សូវ​ង់ ក្នុង​ឃុំ​កោះ​ស្តេច ស្រុក​កោះ​ស្តេច ខេត្តកោះកុង និង​មាន​ដំណាំ​ជាច្រើន​មុខ រួម​នឹងមាន​ផ្ទះមួយ​ខ្នង ហើយ​ដីធ្លី​នោះ​គាត់​កាន់កាប់​តាំងពី​ឆ្នាំ ១៩៩៣ មកម្ល៉េះ ដោយមាន​ប្លង់​កម្មសិទ្ធិ​លេខ E1.0135​ចុះ​ថ្ងៃទី​១៧.១២.១៩៩៣ និង​ប្លង់​មួយ​សន្លឹក​ទៀត​មាន​លេខ កក ០០២២២៥​ចុះ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​១៩៩៨  ស្រាប់តែ​នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១០ កន្លងទៅនេះ​មាន​លិខិត​មួយ​សន្លឹក​របស់​ក្រុមការងារ​ចម្រុះ​គណៈកម្មការ​អន្តរក្រសួង បាន​បង្ខំ​ឲ្យ​រូបគាត់​រុះផ្ទះ​សម្បែង​ចេញ នៅ​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១១ ជាបន្ទាន់ ដោយ​រូបគាត់​ជា​ស្ត្រី​មេម៉ាយ មានការ​យឺតយ៉ាវ​ក្នុង​ការរុះរើ​ផ្ទះសម្បែង​នោះ ស្រាប់តែ​ក្រុមការងារ​នោះគេ​បាននាំគ្នា​មក​រុះរើ​ដោយ​កំទេចចោល​ទាំងស្រុង​តែម្តង ។​

​    ​គាត់​បន្ដថា ក្នុង​ខ្លឹមសា​នៃ​លិខិត​បង្គាប់​ឲ្យ​រុះរើ​ផ្ទះ​របស់គាត់​នោះគេ​សរសេ​ដាក់ថា យោងតាម​លិខិត​លេខ​១៥១០ សជណ​,​កស ចុះ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០០៩ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពី​ឯកភាព​តាម​របាយការណ៍​អំពី​គោល​ការ​តម្លៃ ដែល​ត្រូវ​ទូទាត់​សំណង និង​គោលនយោបាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​វិនិយោគ​របស់​ក្រុមហ៊ុន UNION DEVELOPMENT GROUP CO.LTD របស់​គណៈកម្មការ​អន្តរក្រសួង ប៉ុន្តែ​ន​យ័​ខាងលើនេះ​រូបគាត់​ជា​ប្រជារាស្ត្រ​ល្ងង់ខ្លៅ​មិនចេះ​អក្សរ មិនបាន​ដឹង​និង​យល់ព្រម​ឯកភាព​អ្វី​នោះទេ និយាយ​ឲ្យ​ត្រង់​ទៅ​មិនបាន​ដឹង​រឿង​អ្វី​ទាំងអស់ ស្រាប់តែ​ពួកគេ​មក​រុះរើ​ផ្ទះសម្បែង​ខ្ទេចខ្ទីរ​អស់ ។​

​    ​អ្នកស្រុក​គី​រី​សាគរ​បាន​សំណូមពរ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ថា បើ​តម្រូវការ​ដី​វិនិយោគ​ទៅ​ហើយក៏​ពួកគាត់​មិន​ថា​អី​ដែរ តែ​អាណិត​មេត្តា​ដោះស្រាយ​តាម​ជាក់ស្តែង បាន​ដល់ដៃ​រាស្ត្រ​​កុំ​មានតែ​របាយការណ៍ ហើយ​លុយ​មិន​ឲ្យ​រាស្ត្រ​ដូច​សព្វថ្ងៃនេះ នៅពេល​ថ្មីៗ​នេះ​នៅឯ​ឃុំ​ចម្លង​គោ​ក៏មាន​ករណី​មក​រុះរើ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​អស់ ចំនួន​ប្រមាណ ១៦ ខ្នង​ដែរ និង​មានការ​លួច​ដុត​ផ្ទះ​ប្រជាពលរដ្ឋ​ទៀតផង ដោយសារតែ​ការប្រើ​អំណាច​វិនិយោគ​ហួស​ព្រំដែន ដោយ​សំអាងថា​នៅក្នុង​តំបន់​ព្រៃ​នោះ​ពុំមាន​អ្នកចេះដឹង​ច្រើន និង​ជា​តំបន់​ចុងកា​តមាត់​ញក​កម្រ​មាន​អ្នកណា​ទៅដល់​ក្រៅពី​ពួកគេ ។​

​    ​លោក ឈេ​ង ឆិ អភិបាលស្រុក​គី​រី​សាគរ ខេត្តកោះកុង មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បានទេ​នៅពេលនេះ ដោយឡែក​ក្រុមហ៊ុន​ខាងលើ​ក៏​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​បា​ដែរ ៕

ដោយ : សិលា

No comments:

Post a Comment