Saturday, January 29, 2011

ADB​ ​ផ្ដល់​ហិរញ្ញ​ប្ប​ទាន​សម្បទាន​និង​ហិរញ្ញ​ប្ប​ទាន​ឥត​សំណង​៤៤លាន​ដុល្លារ​ដល់​កម្ពុ​ជា​

ភ្នំពេញ​៖ លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ គាត​ ​ឈ​ន់​ ​រដ្ឋ​ម​ន្ដ្រី​ក្រសួង​សេដ្ឋ​កិច្ច​ ​និង​ហិរញ្ញ​វត្ថុ​និង​លោក Putu​ ​Kama​ ​yana ប្រធាន​តំណាង​ធនាគារ​អភិវឌ្ឍ​ន៍​អាស៊ី (ADB​) បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀ​ង​ផ្ដល់​ប្រាក់​កម្ចី​ហិរញ្ញ​ប្ប​ទាន​ ​និង​ជំនួយ​ឥត​សំណង​មាន​ចំនួន​ទឹក​ប្រាក់​សរុប​៤៤លាន​ដុល្លារ​អា​មេ​រិ​ក​ ​សម្រាប់​គម្រោង​អភិវឌ្ឍ​ន៍​ចំនួន​៣កាល​ពី​រសៀល​ ​ថ្ងៃ​ទី​២៧ ខែ​មក​រា​ ​ឆ្នាំ​២០១១ នៅ​ទី​ស្ដី​ការ​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វ​ត្ថុ​។
ហិរញ្ញ​ប្ប​ទាន​សម្បទាន​ ​និង​ជំនួយ​ឥត​សំណង​របស់ ADB នា​ពេល​នេះ​នឹង​ត្រូវ​យក​ទៅ​អនុ​វ​ត្ដ​ន៍​លើ​គម្រោង​អភិវឌ្ឍ​ន៍​ ​ចំនួន​៣រួម​មាន​កម្ម​វិធី​អភិវឌ្ឍ​ន៍​វិ​ស័​យ​ហិរញ្ញ​វត្ថុ​ជំហាន​ទី​២ (អនុ​កម្ម​វិធី​ទី​៤) គម្រោង​ទប់​ស្កាត់​ជំងឺ​ឆ្លង​នៅ​ក្នុង​មហា​អនុ​តំបន់​មេ​គ​ង្គ​ជំហាន​ទី​២ និង​គម្រោង​អភិ​រក្ស​ជី​វ​ចម្រុះ​នៅ​ក្នុង​មហា​អនុ​តំបន់​មេ​គ​ង្គ​។
លោក​ឧបនាយក​រដ្ឋ​ម​ន្ដ្រី​ គាត​ ​ឈ​ន់​ ​បាន​បញ្ជាក់​ថា​ ​១-កម្ម​វិធី​អភិវឌ្ឍ​ន៍​ ​វិ​ស័​យ​ហិរញ្ញ​វត្ថុ​ជំហាន​ទី​២ (អនុ​កម្ម​វិធី​ទី​៤) នឹង​ប​ន្ដ​ជួយ​ដល់​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​កម្ពុ​ជា​ក្នុង​ការ​ពង្រឹង​វិ​ស័​យ​ហិរញ្ញ​វត្ថុ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​សំដៅ​លើក​កម្ពស់​ការ​កៀង​គរ​ធនធាន​ហិរញ្ញ​វត្ថុ​និង​ធានា​ឱ្យ​មាន​ស្ថិរ​ភាព​កំណើន​សេដ្ឋ​កិច្ច​តាម​រ​យៈ​ការ​ធ្វើ​ទំនើប​ភា​វូប​នី​យ​កម្ម​ប្រព័ន្ធ​ទូទាត់​ការ​រៀបចំ​ឱ្យ​មាន​ស្ថិរ​ភាព​ក្នុង​វិ​ស័​យ​ហិរញ្ញ​វ​ត្ថុ​។ ការ​ជំរុញ​អភិបាល​កិច្ច​ល្អ​ ​និង​ការ​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​ ​គ្រប់គ្រង​ព័ត៌មាន​ ​និង​ការ​ក​សាង​សមត្ថ​ភាព​ភ្នាក់ងារ​គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញ​វ​ត្ថុ​។ កម្ម​វិធី​នេះ​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ​១៥លាន​ដុល្លារ​អា​មេ​រិ​ក​ ​ដែល​ក្នុង​នោះ​ហិរញ្ញ​ប្ប​ទាន​សម្បទាន​ចំនួន​១០លាន​ដុល្លារ​អា​មេ​រិ​ក​ ​និង​ហិរញ្ញ​ប្ប​ទាន​ឥត​សំណង​ចំនួន​៥លាន​ដុល្លារ​អា​មេ​រិ​ក​ ​ហើយ​ភ្នាក់ងារ​ប្រតិបត្ដិ​កម្ម​វិធី​ខាង​លើ​ ​គឺ​ធនាគារ​ជាតិ​នៃ​កម្ពុ​ជា​ចូល​រួម​អនុ​វ​ត្ដ​ដោយ​ក្រសួង​សេដ្ឋ​កិច្ច​ ​និង​ហិរញ្ញ​វត្ថុ​ ​និង​ក្រសួង​ពាណិជ្ជ​ក​ម្ម​។
-គម្រោង​ទប់​ស្កាត់​ជំងឺ​ឆ្លង​នៅ​ក្នុង​មហា​អនុ​តំបន់​មេ​គ​ង្គ​ជំហាន​ទី​២ នឹង​ពង្រឹង​បន្ថែម​លើ​ការងារ​ដែល​សម្រេច​បាន​ក្រោម​គម្រោង​ទប់​ស្កាត់​ជំងឺ​ឆ្លង​ ​នៅ​ក្នុង​មហា​អនុ​តំបន់​មេ​គ​ង្គ​ជំហាន​ទី​១ តាម​រ​យៈ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ទប់​ស្កាត់​ជំងឺ​ឆ្លង​តាម​តំបន់​ព្រំ​ដែន​ ​និង​ច្រក​របៀង​សេដ្ឋ​កិច្ច​ក្នុង​មហា​ ​អនុ​តំបន់​មេ​គ​ង្គ​ ​និង​ការ​ពង្រឹង​សមត្ថ​ភាព​គ្រប់គ្រង​គម្រោង​ឱ្យ​មាន​ប្រសិទ្ធ​ភា​ព​។​ ​គម្រោង​នេះ​ត្រូវ​ចំណាយ​ថវិកា​ ​អស់​ប្រមាណ​១១លាន​ដុល្លារ​អា​មេ​រិ​ក​។​ ​ក្នុង​នោះ​ហិរញ្ញ​ប្ប​ទាន​ឥត​សំណង​របស់ ADB ចំនួន​១០លាន​ដុល្លារ​អា​មេ​រិ​ក​ ​និង​ការ​ចូល​រួម​ជា​បដិភាគ​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ប្រមាណ​១លាន​ដុល្លារ​អា​មេ​រិ​ក​ ​ហើយ​គម្រោង​នេះ​ ​ក្រសួង​សុ​ខា​ភិ​បា​ល​ ​ជា​ភ្នាក់ងារ​ប្រតិបត្ដិ​ និង​ត្រូវ​អនុ​វ​ត្ដ​ក្នុង​រ​យៈ​ពេល​៥ឆ្នាំ (២០១១ ដល់​ ​២០១៥)
-គម្រោង​អភិ​រក្ស​ជី​វ​ចម្រុះ​នៅ​ក្នុង​មហា​អនុ​តំបន់​មេ​គ​ង្គ​ ​ដែល​មាន​គោល​ដៅ​អភិ​រក្ស​ជី​វ​ចម្រុះ​ប្រកបដោយ​ចី​រ​ភាព​ ​និង​មាន​ភាព​ធន់​នឹង​ប​ម្រែ​ប​ ​ម្រួ​ល​អាកាស​ធាតុ​នៅ​ក្នុង​ខេ​ត្ដ​មណ្ឌល​គី​រី​ ​និង​ខេ​ត្ដ​កោះ​កុ​ង​។​ ​គម្រោង​នេះ​ត្រូវ​ចំណាយ​ថវិកា​សរុប​ប្រមាណ​២០.៩១ លាន​ដុល្លារ​អា​មេ​រិ​ក​ ​ក្នុង​នោះ​ហិរញ្ញ​ប្ប​ទាន​ឥត​សំណង​របស់ ADBចំនួន​១៩លាន​ដុល្លា​អា​មេ​រិ​ក​ ​និង​ការ​ចូល​រួម​ជា​បដិភាគ​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​ ​ប្រមាណ​១.៩១លាន​ដុល្លារ​អា​មេ​រិ​ក​ ​ហើយ​គម្រោង​នេះ​គ្រោង​ដាក់​ឱ្យ​អនុ​វ​ត្ដ​នៅ​ឆ្នាំ​២០១១ និង​បញ្ចប់​នៅ​ឆ្នាំ​២០១៩។ ភ្នាក់ងារ​ប្រតិបត្ដិ​គម្រោង​នេះ​ ​គឺ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ ​និង​នេសាទ (រដ្ឋ​បា​ល​ព្រៃ​ឈើ ) និង​ក្រសួង​ប​រិ​ស្ថា​ន​។
សូម​បញ្ជាក់​ថា​ ​បើ​រាប់​បញ្ចូល​ទាំង​ប្រាក់​កម្ចី​ហិរញ្ញ​ប្ប​ទាន​ ​និង​ជំនួយ​ឥត​សំណង​ ​ដែល​ចុះ​ហត្ថ​លេខា​នា​ថ្ងៃ​នេះ​នៅ​ក្នុង​ឆ្នាំ​២០១០ ធនាគារ​អភិវឌ្ឍ​ន៍​ ​អាស៊ី (ADB​) បាន​អនុ​ម័​ត​ផ្ដល់​នូវ​ប្រាក់​កម្ចី​ហិរញ្ញ​ប្ប​ទាន​ ​និង​ជំនួយ​ឥត​សំណង​ឱ្យ​ដល់​ប្រទេស​កម្ពុ​ជា​ ​ចំនួន​ជាង​១៦០ លាន​ដុល្លារ​អា​មេ​រិ​ក​ ​ដែល​បាន​មក​ពី​មូល​និ​ធិ​អភិវឌ្ឍ​ន៍​អាស៊ី​ ​និង​ជាង​៣៦លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត​ ​បាន​មក​ពី​ការ​កៀង​គរ​ពី​ដៃ​គូស​ហ​ហិរញ្ញ​ប្ប​ទាន​ ​នានា​ដូច​ជា​មូល​និ​ធិ​សហ​ប្រតិបត្ដិ​ការ​អភិវឌ្ឍ​ន៍​សេដ្ឋ​កិច្ច​របស់​កូ​រ៉េ​ ​មូល​និ​ធិ OPEC សម្រាប់​ការ​អភិវឌ្ឍ​ន៍​អ​ន្ដរ​ជាតិ​ ​និង​មូល​និ​ធិ​អភិវឌ្ឍ​ ​អឺរ៉ុប​ខាង​ជើង​ជា​ដើ​ម​។
លោក Putu​ ​Kamayana បាន​បញ្ជាក់​ថា​ ​ធនាគារ​អភិវឌ្ឍ​ន៍​អាស៊ី (ADB​) ប្ដេជ្ញា​ចិ​ត្ដ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ ​នៅ​អាស៊ី​ ​និង​ប៉ា​ស៊ី​ហ្វិ​ក​ ​តាម​រ​យៈ​ការ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​តាម​បែប​ចូល​រួម , កំណើន​ដែល​ធានា​និ​រ​ន្ដរ​ភាព​ប​រិ​ស្ថាន​ ​និង​ស​មា​ហរ​ណ​កម្ម​ថ្នាក់​តំ​ប​ន់​៕

ដោយ​ ៖ សា​គុណ​

No comments:

Post a Comment