Saturday, January 29, 2011

គំ​រោង​ជួប​ពិភាក្សា​ ​MOU​ ​កម្ពុ​ជា​-ថៃ​នៅ​ខេ​ត្ដ​ប៉ៃលិន​ត្រូវ​អាក់​ខាន​

ភ្នំពេញ​ ​៖ រហូត​ដល់​វេលា​ម៉ោង​ ​៤ និង​១០នាទី​ ​ល្ងាច​នេះ​ ​គ​ណៈ​កម្ម​ការ MOU កម្ពុ​ជា​-ថៃ​ ​ដែល​គ្រោង​ជួប​ ​ពិភាក្សា​គ្នា​ពី​ ​បញ្ហា​ព្រំ​ដែន​រវាង​ខេ​ត្ដ​ប៉ៃលិន​កម្ពុ​ជា​ ​និង​ខេ​ត្ដ​ច័​ន្ទ​បូ​រី​ថៃ​ ​ត្រូវ​បាន​ខក​ខាន​មិន​ទាន់​ដំណើរ​ការ​នៅ​ឡើយ​ទេ​។
          សូម​ជ​ម្រា​បា​ថា​ ​កាល​ពី​ថ្ងៃ​ទី​ ​២៤ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១១ មេ​បញ្ជាការ​កង​ទ័ព​ជើង​ទឹក​ច័​ន្ទ​បូ​រី​ត្រា​ត​ប្រទេស​ថៃ​ ​រួម​និង​ប្រតិភូ​ថៃ​ចំនួន​ ​៣០នាក់​ ​ចុះ​មក​ផ្អាក​ការ​សាង​សង់​ជញ្ជាំង​អូរ​ការពារ​ទឹក​ជំនន់​ ​តាម​ប​ណ្ដោ​យ​ផ្លូវ​ជាតិ​លេខ​ ​៥៧ ឋិត​ក្នុង​បរិវេណ​ច្រក​អ​ន្ដរ​ជាតិ​ព្រំ​ ​ដើម្បី​សុំ​ភា​គី​កម្ពុ​ជា​ផ្អាក​ការ​សាង​សង់​នេះ​ជា​បណ្ដោះអាសន្ន​ ​រង់​ចាំ​ថ្ងៃ​ទី​ ​២៨ ខែ​ ​មក​រា​ ​ឆ្នាំ​ ​២០១១ ដើម្បី​ឱ្យ​គ​ណៈ​កម្ម​ការ MOU នៃ​ប្រទេស​ទាំង​ពីរ​ជួប​ពិភាក្សា​គ្នា​សិន​ ​ប៉ុន្ដែ​រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ទី​ ​២៨ នេះ​ ​ការ​សន្យា​របស់​ថៃ​មិន​ត្រូវ​បាន​ពួក​គេ​អនុ​វ​ត្ដ​ទេ​។
          លោក​ ​ជិន​ ​ចំណាន​ ​ប្រធាន​ច្រក​ទ្វារ​អ​ន្ដរ​ជាតិ​ព្រំ​ ​បាន​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃ​ទី​ ​២៨ នេះ​ថា​ ​ការ​គ្រោង​ទុក​ស្ដី​ពី​ការ​ ​ជួប​ពិភាក្សា​តាម​សំណូម​ពរ​របស់​ភា​គី​ថៃ​ ​នៃ​ការ​ផ្អាក​សាង​សង់​ជញ្ជាំង​ច្រាំង​អូរ​ ​របស់​កម្ពុ​ជា​ទំនងជា​ត្រូវ​អាក់​ខាន​ ​ព្រោះ​ ​មិន​ឃើញ​ភា​គី​ថៃ​មក​ដូច​តាម​ការ​សន្យា​នោះ​ទេ​៕

ដោយ​ ៖ ភិរម្យ

No comments:

Post a Comment