Friday, January 28, 2011

ទាហាន​ថៃ ផ្តើម​សមយុទ្ធ​បាញ់​គ្រាប់​ពិត នៅ​ជិត​ព្រំដែន​ប្រាសាទ​តា​ក្របី ក្នុង​ខេត្ត​ឧត្តរមានជ័យ​

ព្រំដែនកម្ពុជា-ថៃ: កង​ទាហាន​ថៃ បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ មាន​ទាំង​ការបាញ់​គ្រាប់​ពិត លាន់​ឮ​ដល់​ទឹកដី​កម្ពុជា ដោយ​គ្មាន​ការ​ផ្តល់​ដំណឹង​អ្វី មក​ភាគី​កម្ពុជា​ឡើយ​។ សមយុទ្ធ​របស់​កង​ទាហាន​ថៃ បាន​ធ្វើឡើង​នៅ​ចម្ងាយ​ប្រមាណ ៣ គីឡូម៉ែត្រ ពី​ព្រំដែន ជិត​ប្រាសាទ​តា​ក្របី​របស់​កម្ពុជា ក្នុង​ខេត្ត​ឧត្តរមានជ័យ​។​

​    ​សមយុទ្ធ​ទាហាន​ថៃ បាន​ធ្វើឡើង​ក្នុង​ស្រុក​ភ្នំ​ដុង​ជា​ត់ ខេត្ត​សូ​រិន្ទ ដែល​ស្ថិតនៅ​ប្រឈម​នឹង​ភូមិសាស្ត្រ​ទឹកដី​កម្ពុជា ក្នុងភូមិ​ថ្ម​ដូន ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ​។​
​    ​ជាមួយ​សមយុទ្ធ ដែល​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃទី​២៧​មករា​នេះ កង​ទាហាន​ថៃ ក៏​បាន​បង្កើន​កម្លាំង នៅ​ច្រក​ព្រំដែន​អូរ​ស្មាច់ និង​ច្រកព្រំដែន​ជាំ ក្នុង​ខេត្ត​ឧត្តរមានជ័យ ព្រមទាំង​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ​ផង​ដែរ​។​
​    ​ដោយឡែក​នៅ​ឯ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​ឯណោះ​វិញ នៅ​ព្រឹក​នេះ គណៈប្រតិភូ​ក្រសួងការបរទេស និង​គណៈកម្មការ​ព្រំដែន​ថៃ បាន​ធ្វើ​ដំណើរ​ចុះ​ពិនិត្យមើល​បង្គោល​ព្រំដែន​លេខ ៤៣ នៅ​ភូមិ​ព្រៃ​ចាន់ និង​បង្គោល​ព្រំដែន​លេខ ៤៦ នៅ​ភូមិ​ជោគជ័យ ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​៕​

ដោយ : លី ទីដែន

No comments:

Post a Comment