Saturday, January 15, 2011

ពិធី​បញ្ជូល​សមាជិក​គណបក្ស​ប្រជាជន ៣៣២ នាក់ និង​បញ្ចុះ​បឋម​សិលា​កសាង​ព្រះវិហារ​ថ្មី

កំពង់ធំ ៖ ពិធី​អបអរសាទរ ទទួល​សមាជិក​ថ្មី​ចំនួន​៣៣២​នាក់​ ចូល​គណបក្ស​ប្រជាជន​កម្ពុជា បាន​រៀប​ចំ​ឡើង​កាល​ពី​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១១ នៅ​វេលា​ម៉ោង ៩​​ព្រឹក ស្ថិត​នៅ​ក្នុង​បរិវេណ​ក្រសាំង​មាន​ជ័យ ហៅ​វត្ត​ស្រែ​ក្រសាំង ស្ថិត​នៅ​ក្នុង​ភូមិ​ស្រែ​ក្រសាំង ឃុំ​ពពក ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ។
លោក ឈឹម កៃលាង រដ្ឋលេខាធិការ​ក្រសួង​រៀប​ចំ​ដែន​ដី​នគរូបនីយកម្ម និង​សំណង់ និង​ជា ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ស្រុក​ស្ទោង និង​លោក ខោល យុទ្ធី អនុ​ប្រធាន​នាយកដ្ឋាន​ក្រសួង​មហាផ្ទៃ និង​លោក ហង្ស ស៊ីធីម អភិបាល​ស្រុក​ស្ទោង លោក ព្រំ រដ្ឋា ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​ស្ទោង ព្រម​ទាំង​ប្រជាពលរដ្ឋ និង​លោកតា​លោក​យាយ សិស្សានុសិស្ស​ចូល​រួម​យ៉ាង​ច្រើន​កុះករ ។
លោក ហង្ស ស៊ីធីម អភិបាល​ស្រុក​ស្ទោង បាន​មាន​ប្រសាសន៍​ផ្តាំ​ផ្ញើរ ដល់​ប្រជាពលរដ្ឋ​អោយ​តាំង​ចិត្ត​សាមគ្គី​គ្នា រួប​រួម​កសាង​ប្រទេស​ជាតិ​របស់​យើង នៅ​ក្នុង​កម្ម​ពិធី មាន​ការ​បំពាក់​អាវ​ពណ៌​ផ្ទៃ​មេឃ ដែល​មាន​ស្លាក​សញ្ញា​ទេវតា​បាច​ផ្កា ដែល​ជា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​។
ស្រប​ពេល​នោះ​ដែរ​ក៏​បាន​ធ្វើ​ពិធី​បញ្ចុះ​បឋម​សិលា​កសាង​ព្រះ​វិហារ​ថ្មី នៅ​វត្ត​ក្រសាំង​មាន​ជ័យ ហៅ​វត្ត​ស្រែ​ក្រសាំង ដែល​ជា​ចំណង​ដៃ​ថ្មី​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ពពក ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ដែល​កន្លង​មក​ពុំ​ដែល​មាន​ព្រះវិហារ​ឡើយ៕
ប៊ុន រដ្ឋា

No comments:

Post a Comment