Saturday, January 15, 2011

ពិធីសម្ភោធដាក់អោយប្រើប្រាស់ទីស្នាក់ការ សមាគមយុវជនកម្ពុជាខេត្តស្វាយរៀង

ទីស្នាក់ការកណ្តាលសមាគម យុវជន កម្ពុជាខេត្តស្វាយរៀងបានធ្វើពិធី សម្ភោធដាក់អោយប្រើប្រាស់ក្រោម អធិបតីភាព លោកជំទាវ បណ្ធិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ ។នៅព្រឹកថ្ងៃសៅរ៏ទី១៥ខែមករា២០១១ នេះ ។មានមន្ត្រីសំខាន់ៗអភិបាលខេត្ត មន្រ្តីទូទាំងខេត្តនិងសមាជិក សមាគន យុវជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋសរុបជិត២នាក់ចូលរួម សម្ផោធដាក់អោយប្រើប្រាស់នូវ ទីស្នាក់ការសមាគមយុវជនកម្ពុជានេះ។

លោក ឌី វិជ្ជា ប្រធានសមាគមយុវជនកម្ពុជាខេត្តស្វាយ រៀងបានបញ្ជាក់អោយដឹងថា សមាគមយុវជនកម្ពុជា ជារណសិរ្សទូលំទូលាយរបស់យុវជនកម្ពុជា ដែលបានបន្តសកម្មភាព ការងារពីសមាគមសង្រ្គោះជាតិកម្ពុជា ។សមាគមនេះចាប់បដិសន្ធិឡើងនៅថ្ងៃទី២ខែធ្នូ ឆ្នាំ១៩៧៨ ។សមាគមយុវជនកម្ពុជាខេត្តស្វាយរៀង ជាសាខាថ្នាក់ខេត្តរបស់សមាគមយុវជនកម្ពុជាដែលគណៈកម្មាធិការអាណត្តិនេះ ត្រូបានទទួលការតែងតាំង ពីគណៈកម្មាធិការកណ្តាលនៅក្នុងខែ កុម្ភៈឆ្នាំ២០១០កន្លងមកនេះ។ចាប់ពីខែឧសភា ឆ្នាំ២០១០ សមាគមយុវជនកម្ពុជាខេត្តស្វាយរៀង បានចាប់ផ្តើមកៀងគរធនធានមនុស្ស រៀបចំផែនការសកម្មភាព លិខិតទដ្ឋាននានា និងបង្កើតលេខាធិការដ្ឋាន ដែលបែងចែកជា ៤ការិយាល័យរួមមាន ការតិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ ការិយល័យធនធានមនុស្ស ការិយាល័យសកម្មភាពយុវជននិងការិយាល័យ ទំនាក់ទំនងសាធារណៈ ។ជាមួយគ្នានោះដែរដើម្បីធានាបរសិទ្ធិភាពការងារ សមាគមបានរៀបចំអោយមានក្រុមការងារ ប្រចាំក្រុងនិងស្រុកទាំង៨ ដែលមានភារៈកិច្ចជាអ្នក ទ្រទ្រធ្វើសកម្មភាពនានា ដូចជាការកសាង ព្រឹងពង្រីក និងថែទាំរចនាសម្ព័ន្ធយុវជន នៅតាមូលដ្ឋាន ថ្នាក់ ស្រុក ក្រុងឃុំសង្កាត់ជាដើម។
សមាគមយុវជនកម្ពុជាខេត្តស្វាយរៀងមាន ក្រុមការងារបានចុះធ្វើសក្មភាពជ្រើសរើស ប្រឡងសាកល្បងសម្ថភាពចំណេះដឹងទូទៅនិងបោះឆ្នោត ជ្រើសតាំងគណៈកម្មធិការសមាគមយុវជនថ្នាក់ឃុំ សង្កាត់ទាំង៨០ថ្នាក់ស្រុក ទាំង៨ហើយទទួលបានសមាជិកសរុបចំនួន ៤៩៨៦នាក់ ស្រី១៥៥នាក់ ទូទាំង៦៩០ភូមិក្នុងខេត្តស្វាយរៀង។


លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ប្អូនៗ និងជាក្មួយៗ ដែលជាថ្នាក់ដឹកនាំសមាជិក សមាជិការ សមាគមយុវជនកម្ពុជា ខេត្តស្វាយរៀង និងក្រុមការងារគណបក្សប្រជាជនគ្រប់លំដាប់ថ្នាក់ នៃខេត្តស្វាយរៀង ដែលបានខិតខំរួមចំណែកជាមួយគណបក្សប្រជាជនក្នុងការជួសជុល និងបំពាក់សម្ភារៈបរិក្ខាដល់អគារ សរាប់បំរើជាទីស្នាក់ការសមាគមយុវជនកម្ពុជា ខេត្តស្វាយរៀងនៅពេលនេះ។និងជាពិសេស លោកជំទាវ ក៏បានថ្លែងអំណរអគុណ ដល់សប្បុរសជន ដែលតែងតែជួយឧបត្ថម និងអរគុណដល់លោកឌី វិជ្ជា ក្នុងការជួសជុលទីស្នាក់ការ សមាគមយុវជនកម្ពុជាខេត្តស្វាយរៀងនេះផងដែរ។

No comments:

Post a Comment