Saturday, January 15, 2011

វិចារណកថា៖ បណ្ដា​ជន​ថៃ​វាយ​បំបាក់​ចលនា​សៀម​ ​វង្វេង​ប្រវត្ដិ​សា​ស្ដ្រ​នៅ​ព្រំ​ដែន​កម្ពុ​ជា​

ដោយ​ ៖ អា​ចា​រ្យ​ ​កេ​ត​
បណ្ដាញ​ស​ម្ព័​ន្ធ​អ្នក​ស្នេហា​ជាតិ​សៀម (ក្រុម​អាវ​លឿង ) កាន់តែ​ពុះ​កញ្ជ្រោល​ខ្លាំង​តាំង​ពី​ម្សិល​ម្ង៉ៃ​ ​គឺ​នៅ​ក្រោយ​ពេល​តុលាការ​កម្ពុ​ជា​អនុញ្ញាត​ជន​ជាប់​សង្ស័យ​ ​ជនជាតិ​សៀម​២នាក់​ក្នុង​ចំណោម​៧នាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​ ​រង់​ចាំ​បើក​សវ​នា​ការ​នៅ​ពេល​ខាង​មុខ​ ​។ ក្រុម​អាវ​លឿង​ដែល​គ្នា​គេ​៥នាក់​នៅ​តែ​ជាប់​គុក​ព្រៃ​ស​នៅ​ឡើយ​ ​នោះ​ ​បាន​ចោទ​ប្រកាន់​លោក​នាយក​រដ្ឋ​ម​ន្ដ្រី​អាប់​ភី​ស៊ី​ត​ ​និង​រដ្ឋ​ម​ន្ដ្រី​អ​ន្ទ្រើ​សៗ​គ្នា​ ​គាត់​ប៉ុន្មាន​នាក់​ថា​បាន​ឃុ​ប​ឃិ​ត​ជាមួយ​រ​ដ្ឋា​ភិ​បា​ល​ក្រុង​ភ្នំពេញ​ឱ្យ​ដោះ​លែង​តែ​ ​សមាជិក​សភា​ ​និង​ស្ដ្រី​ម្នាក់​ដែល​ជា​សមាជិក​គណ​បក្ស​ប្រជា​ធិ​ប​តេ​យ្យ​កំពុង​គ្រប់​ ​គ្រង​អំណាច​ឱ្យ​នៅ​ក្រៅ​ឃុំ​ ​ហើយ​ប​ណ្ដោ​យ​ឱ្យ​សមាជិក​ក្រុម​អាវ​លឿង​៥នាក់​នៅ​ ​ជាប់​ក្នុង​គុក​ជា​ដដែល​ ​ដែល​នេះ​ជា​ការ​រើសអើង​មួយ​ទទួល​យក​មិន​បាន​ ​។ ដោយ​ ​សារ​កំហឹង​ពេញ​ទ្រូង​បែប​នេះ​ ​ក្រុម​អាវ​លឿង​បាន​ប្រមូល​គ្នា​នៅ​ក្រុង​បាងកក​ ​ស្រែក​ចំទាល​ឱ្យ​ក្រុម​លោក​អាប់​ភី​ស៊ី​ត​ចុះ​ចេញ​ពី​តំណែង​ផង​ ​និង​ក្រុម​អាវ​លឿង​ ​ដដែល​នេះ​ប្រមូល​គ្នី​គ្នា​ពី​ក្រុង​បាងកក​និង​ស្រុក​ស្រែ​ចម្ការ​ ​ដើម្បី​មក​ផ្ដុំ​គ្នា​ធ្វើ​បា​តុ​ ​កម្ម​នៅ​ពី​មុខ​ទី​ដែល​កម្ពុ​ជា​ចាប់​ពួក​គេ​ទាំង​៧នាក់​កាល​ពី​ចុង​ឆ្នាំទៅ​នោះ​ផង​ ​។ ប៉ុន្ដែ​គោល​បំណង​មួយ​ក្រោយ​នេះ​បាន​រង​ឧបសគ្គ​ ​ដោយសារ​ប្រជា​រា​ស្ដ្រ​ថៃ​នៅ​ ​តាម​ប​ណ្ដោ​យ​ព្រំ​ដែន​កម្ពុ​ជា​និង​ក្រុម​ល្បាត​ព្រំ​ដែន​ថៃ​ ​រាំង​ខ្ទប់​ដំណើរ​អ​នា​ធិ​ប​ ​តេ​យ្យ​នេះ​យ៉ាង​រឹង​មាំ​ ​។
ពេល​នេះ​យើង​អាច​មើល​ឃើញ​ទៀត​ហើយ​ថា​ ​ក្រុម​មនុស្ស​សៀម​ទាំង​៧នាក់​ ​ដែល​កម្ពុ​ជា​ចាប់​ខ្លួន​ពី​បទ​ឆ្លង​ចូល​ទឹក​ដី​កម្ពុ​ជា​ដោយ​ខុស​ច្បាប់​និង​ចូល​ទី​លាន​ ​យោធា​កម្ពុ​ជា​ក្នុង​បំណង​ទុច្ចរិត​ស៊ើប​ការណ៍​សម្ងាត់​នោះ​ ​ជា​ប្រភព​ដើម​ចម​នៃ​ ​ស​ង្គ្រា​ម​ហែក​ហួរ​នយោបាយ​ថ្មី​មួយ​ទៀត​រវាង​ក្រុម​អាវ​លឿង​នឹង​ក្រុម​អ្នក​ក្ដាប់​ ​អំណាច​ក្រុង​បាងកក​ ​ហើយ​ក៏​ស្រប​ពេល​ក្រុម​ប្រឆាំង (អាវ​ក្រហម ) កំពុង​ទាម​ ​ទារ​រ​ដ្ឋា​ភិ​បា​ល​អាប់​ភី​ស៊ី​ត​ឱ្យ​ដោះ​លែង​សហ​ការី​របស់​ខ្លួន​ជា​ច្រើន​សិ​ប​នាក់​ចេញ​ ​ពី​បទ​ចោទ​ករណី​ភេ​រ​វ​កម្ម​នោះ​ដែរ​ ​។ ដូច្នេះ​ ​ក្រុង​បាងកក​កំពុង​វិល​ស​ន្សឹ​មៗ​ ​មករ​ក​ស​មុ​ទ្រ​បា​តុ​ករ​ម្ដង​ទៀត​ចាប់​ពី​ពេល​នេះ​តទៅ​ ​ដែល​គេ​មិន​រំពឹង​ថា​ ​មិន​អាច​ ​រលត់​ស្ងប់​ស្ងាត់​ក្នុង​ពេល​ឆា​ប់ៗ​បាន​ឡើយ​ ​។ក្រៅ​ពី​អ្នក​នយោបាយ​ទាំង​ពីរ​ក្រុម​ ​ផ្ដន្ទា​ទោស​នាយក​រដ្ឋ​ម​ន្ដ្រី​និង​បក្ស​ពួក​យ៉ាង​ស្មើ​ដៃ​គ្នា​ដូច​នេះ , គេ​សង្កេត​ឃើញ​ ​ប្រជា​រា​ស្ដ្រ​ថៃ​នៅ​ជាប់​ព្រំ​ដែន​កម្ពុ​ជា​ ​ក៏​បាន​ចូល​ដៃ​ជាមួយ​កង​ល្បាត​ព្រំ​ដែន​ថៃ​រាំង​ ​ខ្ទប់​ចលនា​ក្រុម​អាវ​លឿង​ ​មិន​ឱ្យ​រំកិល​មក​ក្បែរ​ព្រំ​ដែន​ដែរ​ ​ប្រយោជន៍​កុំ​ឱ្យ​រំខាន​ដល់​ ​មុខ​របរ​រក​ទទួលទាន​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ ​និង​កុំ​ឱ្យ​បង្ក​អុកឡុក​ក្រែងលោ​ភ្លាត់​ជើង​ ​ជ្រុល​ចូល​ទឹក​ដី​ខ្មែរ​ ​ហើយ​ត្រូវ​ចាប់​ខ្លួន​នាំ​តែ​អំពល់​ទុក្ខ​ដល់​រ​ដ្ឋា​ភិ​បា​ល​ក្រុង​បាង​ក​ក​។
តាម​ប្រភព​ជា​ច្រើន​និយាយ​ថា​ ​ក្រុម​អាវ​លឿង​សៀម​នឹង​ច្បាម​យក​ករណី​ជន​ ​ជាតិ​សៀម​ទាំង​៧នាក់​ ​ដែល​កំពុង​ជាប់​ខ្លួន​នៅ​កម្ពុ​ជា​នោះ​ ​ធ្វើ​ជា​វិញ្ញាសា​ចម្បង​ក្នុង​ ​ការ​សាក​ល្បង​ស្ទាប​ស្ទង់​កម្លាំង​ស្នេហា​ជាតិ​របស់​ក្រុម​ខ្លួន​ទៅ​លើ​រ​ដ្ឋា​ភិ​បា​ល​ក្រុង​ ​បាងកក​ ​និង​ជា​ឈ្នួ​ន​បង្ក​ស​ង្គ្រា​ម​ព្រំ​ដែន​ជា​ថ្មី​ជាមួយ​កម្ពុ​ជា​ ​ដោយ​រាប់​ទាំង​ការ​ធ្វើ​ ​អ​ន្ដ​រាគ​ម​ន៍​បង្ខូច​គម្រោង​អភិវឌ្ឍ​ន៍​ ​និង​អភិ​រក្ស​ប្រាសាទ​ព្រះ​វិហារ​ពី​អង្គ​ការ​បេ​តិក​ ​ភណ្ឌ​ពិភព​លោក​នៅ​ពាក់កណ្ដាល​ឆ្នាំ​នេះ​ផង​ ​។ ប៉ុន្ដែ​ចលនា​របស់​ក្រុម​អាវ​លឿង​ ​លើក​នេះ​ ​មិន​សូវ​រស់​រវើក​សា​ហាវ​ឃោរឃៅ​ដូច​កាល​ពី​ជាង​៤ឆ្នាំ​មុន​ទេ , ម្យ៉ាង​ ​មក​ពី​បណ្ដា​ជន​ថៃ​កាន់តែ​យល់​អំពី​ច្បាប់​កំណត់​ព្រំ​ដែន​កម្ពុ​ជា -ថៃ​ ​និង​ដឹង​ថា​ ​ប្រាសាទ​ព្រះ​វិហារ​ជា​កម្ម​សិទ្ធិ​របស់​ប្រជា​ជន​កម្ពុ​ជា​។​ ​ពិសេស​គេ​កាន់តែ​មើល​ឃើញ​ ​ចលនា​ស្នេហា​ជាតិ​របស់​ក្រុម​អាវ​លឿង​ជា​ឈុត​ឆាក​បោក​ប្រាស់​ដើម្បី​កេង​ចំណេញ​ ​នយោបាយ​ឱ្យ​បក្ស​ពួក​ខ្លួន​ ​ក្នុង​ពេល​យុទ្ធនា​ការ​ឃោសនា​រក​សំឡេង​បោះ​ឆ្នោត​ ​នា​ពេល​ខាង​មុខតែ​ប៉ុណ្ណោះ​ ​។ ដូច្នេះ​ល្បិច​របស់​ក្រុម​អាវ​លឿង​នេះ​ ​ពុំ​មែន​ជា​ ​ចលនា​ស្នេហា​ជាតិ​អ្វី​ទេ​ ​ប៉ុន្ដែ​ជា​ទ​ង្វើ​បំផ្លិច​បំផ្លាញ​បំបែក​បំបាក់​សាមគ្គី​ក្នុង​ ​សង្គម​ថៃ​ទៅ​វិញ​ ​។ ដោយ​មក​ពី​ឃើញ​ចលនា​ស្នេហា​ជាតិ​វង្វេង​វង្វាន់​របស់​ក្រុម​ ​អាវ​លឿង​នេះ​ ​ទើប​ប្រជា​រា​ស្ដ្រ​ថៃ​នៅ​តាម​ព្រំ​ដែន​បាន​ត្រៀម​ខ្លួន​គ្រប់​វិ​នាទី​ដើម្បី​ ​សហ​ការ​ទប់​ស្កាត់​ការ​មក​កាន់​ព្រំ​ដែន​នៃ​ពួក​ជ្រុល​និយម​សៀម​មួយ​ក្ដាប់​នេះ​ជា​ ​រៀង​រហូត​ ​។
យ៉ាង​ណា​ក៏​ដោយ​ចុះ​ ​រហូត​មក​ទល់​ថ្ងៃ​សៅរ៍​នេះ​ ​ស្ថាន​ការណ៍​ទូទៅ​នៅ​តាម​ ​ប​ណ្ដោ​យ​ព្រំ​ដែន​កម្ពុ​ជា -ថៃ​ ​ពុំ​មាន​ព្រឹត្ដិ​ការណ៍​ចម្លែក​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ​ឡើយ​ ​ថ្វីបើ​មាន​ពាក្យ​ចចាមអារ៉ាម​ថា​ ​ក្រុម​អាវ​លឿង​វង្វេង​ប្រវត្ដិ​សា​ស្ដ្រ​នឹង​ ​សម្រុក​មក​តំបន់​ព្រំ​ដែន​ដើម្បី​តវ៉ា​ទាមទារ​កម្ពុ​ជា​ឱ្យ​ដោះ​លែង​គ្នា​គេ​៧នាក់​ពី​ ​ភ្នំពេញ​និង​គ​ម្រាម​បិទ​ច្រក​ព្រំ​ដែន​ទាំង​អស់​ជាមួយ​កម្ពុ​ជា​ក៏​ដោយ​ ​។
បើ​យើង​ឈរ​ពី​កម្ពុ​ជា​ក្រឡេក​មើល​ទៅ​ប្រទេស​ថៃ​ ​នឹង​មាន​អារម្មណ៍​ព្រួយ​ ​ជួស​បណ្ដា​ជន​ថៃ​ ​ពីព្រោះ​ក្រុម​អ្នក​នយោបាយ​ថៃ​ច្រើន​ពណ៌​សម្បុរ​កំពុង​វក់​វី​នឹង​ ​ល្បែង​ប្រជា​ភិ​ថុ​តិ​នយោបាយ​យ៉ាង​លេលា​ខុស​ទំនង​ ​ដែល​មិន​ដឹង​ពេល​ណា​ទើប​ ​ស្ថាន​ភាព​ក្រឡាប់​ចាក់​នេះ​ស្ដារ​ឡើង​វិញ​ ​ឱ្យ​មាន​ប្រក្រតី​ភាព​នោះ​ឡើយ​ ​។ អំពី​ ​ការ​ព្យាបាទ​មក​លើ​កម្ពុ​ជា​ពី​សំណាក់​អ្នក​នយោបាយ​លេលា​វង្វេង​ប្រវត្ដិ​សា​ស្ដ្រ​អាវ​ ​លឿង​ថៃ​មួយ​ក្ដាប់​នោះ​វិញ​ ​វា​នឹង​ពុំ​បណ្ដាល​ឱ្យ​មាន​អរិ​ភាព​អ្វី​ជា​ដុំ​កំភួន​ទៅ​លើ​ ​ទំនាក់​ទំនង​ការ​ទូត​រ​យៈ​ពេល​៦០ឆ្នាំ​រវាង​កម្ពុ​ជា​នឹង​ថៃ​ ​ដែល​ទើប​បាន​នាំ​គ្នា​ប៉ះ​ប៉ូវ​ ​កែ​លម្អ​យ៉ាង​ល្អ​ប្រពៃ​ឡើង​វិញ​នា​ពេល​ថ្មី​ៗនេះ​។​ ​មែន​ទែន​ទៅ​កម្ពុ​ជា​ពុំ​មាន​ ​ជំពាក់​ជំ​ពិន​អ្វី​នឹង​នយោបាយ​ផ្ទៃ​ក្នុង​របស់​ក្រុង​បាងកក​ទេ​ ​ឯកា​រ​ចាប់​ខ្លួន​ពួក​ជ្រុល​ ​និយម​សៀម​ទាំង​៧នាក់​យក​មក​កាត់​ទោស​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់​និង​ចូល​ស៊ើប​ ​ការណ៍​ក្នុង​ទី​លាន​យោធា​កម្ពុ​ជា​កាល​ចុង​ឆ្នាំទៅ​នោះ​ ​វា​គ្រាន់​តែ​ជា​ការ​អនុ​វ​ត្ដ​ ​តាម​ច្បាប់​អ​ន្ដោ​ប្រវេ​ស​ន៍​និង​ច្បាប់​ព្រហ្ម​ទណ្ឌ​ខ្មែរ​ក្នុង​ដែន​អធិបតេយ្យ​ជាតិ​ខ្មែរ​តែ​ ​ប៉ុណ្ណោះ​ ​។ អាស្រ័យ​ហេតុ​នេះ​ ​ក្រុម​អាវ​លឿង​ដែល​ខំ​ត្រដរ​លើក​យក​ករណី​មនុស្ស​ ​៧នាក់​នេះ​ ​ធ្វើ​ជា​អាវុធ​ប្រកាប់​ប្រចាក់​គ្នា​ជាមួយ​ក្រុម​អ្នក​នយោបាយ​ថៃ​យ៉ាង​ណា​ ​នោះ​ ​វា​ជា​រឿង​ផ្ទៃ​ក្នុង​របស់​ថៃ​សុទ្ធ​សាធ​ ​រី​ឯ​កម្ពុ​ជា​ពិត​ជា​ពុំ​មាន​ភាគ​ហ៊ុន​ជាមួយ​ ​សោះ​នោះ​ឡើយ​ ៕

No comments:

Post a Comment