Friday, December 31, 2010

ឧត្តមសេនីយ៍ទោប៊ុន សេង ជួប​មេទ័ព​ភូមិភាគ១ថៃ ​ជុំវិញ​ភាព​តានតឹង​តាម​ព្រំដែន​កម្ពុជា​-​ថៃ

កាលពី​វេលា​ម៉ោង ១២ ថ្ងៃត្រង់​ថ្ងៃ​ទី ៣១ ធ្នូ​នេះ លោក​ឧត្តមសេនីយ៍ទោ ប៊ុន សេង មេបញ្ជាការ​យោ​ធភូមិភាគ​ទី​៥ របស់​កម្ពុជាធ្វើដំណើរ​ចូល​ទៅ​ខេត្ត​ស្រះកែវជួប​នឹង​មេបញ្ជាការ​កងទ័ព​ភូមិភាគ​ទី​១ របស់​ថៃ លោកឧត្តមសេនីយ៍ទោ អ៊ុកប៊ូ​កេតចា​ន់ត្រា​បុត្រ ដើម្បី​ប្រជុំ​ពិភាក្សាគ្នា សម្រួល​សភាពការណ៍​ព្រំដែន នៅ​នឹង​បន្ទាយយោធា​ខេត្ត​ស្រះកែវ ។​

​    គេ​មិន​ទាន់​ដឹង​ពី​លទ្ធផល​នៃ​អង្គប្រជុំ​ភាគី​ទាំង​ពីរ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ជឿថា ភាគី​ទាំងពីរ​ជជែក​គ្នា​រឿង​ព្រំដែនកុំឲ្យ​មាន​បញ្ហា​ តានតឹងកើតឡើងដែលឈានដល់ការ ផ្ទុះអាវុធ បញ្ហា​ប្រឈមមុខ​ដាក់គ្នា បន្ទាប់ពី​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​ក្រុម​ជ្រុលនិយម​ថៃ ៧ នាក់ កាលពី​ថ្ងៃ​ទី ២៩ ធ្នូ​កន្លងទៅ​នេះ ។ 

    ​តាម​ប្រភព​ព័ត៌មាន​ពី​ព្រំដែន​កម្ពុជា​ថៃឲ្យដឹងថា មេបញ្ជាការ​កងទ័ព​ទាំងពីរអាច​ធ្វើដំណើរ​ទៅ​មើល​បង្គោល​ព្រំដែន​លេខ ៤៦ ត្រង់​ភូមិ​ណង​ចា​ន់របស់​ថៃ និង​ភូមិ​ជោគជ័យ​របស់​ខ្មែរដើម្បី​ពិនិត្យ​ស្ថានការណ៍​នៅ​ទីនោះ។​​ 

    មកទល់ពេលនេះ ពួក​អាវ​លឿង​ថៃ​ប្រមាណ​ជា ១០០០ នាក់ ដែល​បាន​ប្រមាន​ថា នឹង​មក​មើល​បង្គោល​សីមា​លេខ ៤៦ នោះ មិនទាន់​ឃើញ​នៅឡើយ​ទេ ហើយ​កងទ័ព​ថៃ ក៏បាន​ដាក់​កំលាំង​ការពារ​រួចជាស្រេច​ហើយដើម្បី​ទប់ទល់​នឹង​បាតុករអាវ​លឿង​ ទាំងអស់នោះ ។​
    ​ចំណែក​ពលករ​កម្ពុជា ដែល​ទៅ​ធ្វើការ​នៅ​ថៃ​បាន​វិល​មក​ស្រុកកំណើត​វិញជា​បន្តបន្ទាប់ ៕​

No comments:

Post a Comment