Friday, December 31, 2010

លោក​ឧ​ត្ត​ម​សេនីយ៍​ជា តារា​: កម្ពុជា​ប្រើ​សិទ្ធ​ស្វ័យការពារ​ទឹកដី បើ​កងទ័ព​ថៃ​រំលោភ​ឈ្លានពាន​

 ​នៅ​ថ្ងៃទី​៣១ ធ្នូ​នេះ​ស្ថានភាព​ព្រំដែន​ខ្មែរ​-​ថៃ​មាន​សភាព​ស្ងប់ស្ងាត់​ជាធម្មតា​ពុំមាន​អ្វី​តានតឹង​ទេ នេះ​បើតាម​ការអះអាង​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ជា តារា អគ្គមេបញ្ជាការ​រង​ក​ង​យោធពល​ខេ​មរ​ភូ​មិ្ទ​ប្រចាំការ​ទិស​តំបន់​ព្រះវិហារ ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ជា តារា បាន​ឲ្យ​ដឹងថា កងទ័ព​កម្ពុជា​រក្សា​ការពារ​បូរណភាព​ដែនដី​របស់ខ្លួន​មិន​ឲ្យ​បាត់បង់​សូម្បី​តែមួយ​មិលីម៉ែត្រ ហើយ​កងទ័ព​កម្ពុជា​គោរព​តាម​បទបញ្ជារ​សម្តេច​តេ​ជោ ហ៊ុន សែន ។​ លោកបន្តថា ប្រសិនបើ​មានការ​រំលោភ​បូរណភាព​ទឹកដី​កម្ពុជា ពី​សំណាក់​កងទ័ព​ថៃ​នោះ កងទ័ព​កម្ពុជា​ប្រើ​សិទ្ធ​ស្វ័យការពារ​ទឹកដី​របស់ខ្លួន ការពារ​ទឹកដី​មិន​ឲ្យ​ថៃ​ចូល​ឈ្លានពាន​ទេ​។​

​ជាមួយគ្នា​នោះដែរ លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹងថា មកដល់​ថ្ងៃ​៣១​ធ្នូ​នេះ ពុំមាន​អន្តរា​គម​ណាមួយ​ពី​ភាគី​ថៃ​ជាថ្មីទៀត​ទេ។ លោក​បាន​បន្តថា តាមរយៈ​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​ទាំងពីរ កាលពី​រសៀល​ថ្ងៃទី​៣០​ធ្នូ គឺ​ថៃ​គោរព​នូវ​អធិបតេយ្យភាព​ទឹកដី​កម្ពុជា ហើយ​មិន​ធ្វើ​ឲ្យ​មានការ​រាលដាល​ទៅ​បញ្ហា​ផ្សេង​ក្រៅពីនេះ បន្ទាប់ពី​កម្ពុជា​អនុវត្តន៍​បាន​ត្រឹមត្រូវ​តាមច្បាប់​តុលាការ​របស់ខ្លួន ចំពោះ​ប្រជាជន​ថៃ​ទាំង​៧​នាក់​ឆ្លងដែន​ចូល​ទឹកដី​កម្ពុជា​ខុសច្បាប់ ដែល​ត្រូវបាន​អាជ្ញាធរ​ខ្មែរ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​២៩​ធ្នូ​កន​ស្លង​ទៅនេះ​៕

No comments:

Post a Comment