Friday, December 31, 2010

អតីត​នាយក​រដ្ឋមន្រ្តី​ថៃ ប្រាប់​ស៊ូថេប ឲ្យ​មក​ជួប​សម្ដេច​តេជោ ដោះ​ស្រាយ​បញ្ហា​ជន​ជាតិ​ថៃ​ទាំង​៧​រូប មុន​ពេល​តុលាការ​កាត់​ក្ដី

ភ្នំពេញ លោក​បានហាន ស៊ីលប៉ាអាចារ្យ ប្រធាន​ក្រុម​ទីប្រឹក្សា​គណបក្ស​ឆាតឆៃ បាតាណា និង​ជា​អតីត​នាយក​រដ្ឋមន្រ្តី​ថៃ បាន​ប្រាប់​លោក​ស៊ូថេប​ ថងស៊ូបាន ឧបនាយក​រដ្ឋមន្រ្តី​ថៃ ឲ្យ​មក​​កាន់​ប្រទេស​​កម្ពុជា​ឲ្យ​បាន​ឆាប់ ​​ដើម្បី​ចរចា​រក​ដំណោះ​ស្រាយ​​​​ដោះ​លែង​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​ ដែល​​ត្រូវ​បាន​​ឃុំ​​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ប្រទេស​កម្ពុជា។
លោក​ស៊ីលប៉ាអាចារ្យ បាន​លើក​ឡើង​ថា លោក​ស៊ូថេប គួរ​មក​កាន់​ប្រទេស​កម្ពុជា​ឲ្យ​បាន​ឆាប់​ដើម្បី​ជួប​ចរចា​ដោយ​ផ្ទាល់ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​​នៃ​ព្រះ​​រា​ជា​ណា​ចក្រ កម្ពុជា អំពី​ករណី​ដោះ​លែង​ជន​ជាតិ​ថៃ​ទាំង​៧​នាក់​នោះ។ លោក​ស៊ីលប៉ាអាចារ្យ បាន​ថ្លែង​ទៀត​ថា ការ​ជួប​ចរចា​នេះ គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​មុន​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ កាត់​ក្ដី​ករណី​ជន​ជាតិ​​​ថៃ​ទាំង​៧​រូប​​នោះ ហើយ​បើ​កាន់​តែ​ឆាប់​គឺ​កាន់​តែ​ប្រសើរ។

ជន​ជាតិ​ថៃ​ទាំង​៧​រូប​នោះ ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ចោទ​ប្រកាន់​ពី​បទ​ឆ្លង​ដែន​ចូល​ដោយ​ទុច្ចរិត​ក្នុង​ទីលាន​យោធា និង​ពី​បទ​ឆ្លង​ដែន​ចូល​មក​ប្រទេស​កម្ពុជា​ដោយ​គ្មាន​ច្បាប់ ហើយ​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​នេះ។
លោក​កាស៊ីត ភិរម្យ រដ្ឋមន្រ្តី្ក​ក្រសួង​ការ​បរទេស​កម្ពុជា បាន​ជួប​ចរចា​រក​ដំណោះ​ស្រាយ​ពី​បញ្ហា​នេះ​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​និង​កិច្ច​សហ ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ប៉ុន្តែ​មិន​មាន​ផល​វិជ្ជមាន​អ្វី​នោះ​ទេ គឺ​បាន​ត្រឹម​​តែ​ទុក​លទ្ធភាព​ឲ្យ​តុលា ការ​ជា​អ្នក​សម្រេច​តែ​ប៉ុណ្ណោះ ពីព្រោះ​កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ មិន​អាច​បុគ្គល​ណា​ម្នាក់​រំលោភ​ច្បាប់ កម្ពុជា​បាន​នោះ​ទេ៕

No comments:

Post a Comment