Thursday, February 03, 2011

កិច្ចប្រជុំថ្នាក់មន្ដ្រីការបរទេស កម្ពុជា-ថៃ ស្ដីពីកិច្ចសហប្រតិបត្ដិការលើគ្រប់វិស័យ នៅខេត្ដសៀមរាប


យោងតាមកម្មវិធីដែលបានគ្រោងទុក នារសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំំ២០១១ នេះជំនួបរវាងភាគី
ទាំងពីរ កម្ពុជា-ថៃ ក្នុងការពង្រឹងពង្រីកកិច្ចសហ ប្រតិបត្ដិកា រលើគ្រប់វិស័យ បានដំណើការប្រជុំនៅសណ្ឋា
គារអង្គរផាឡែ សរីសតខេត្ដសៀមរាប ដោយមានការចូល រួមរវាងភាគីទាំងពីរ។ ក្នុងនោះខាង ភាគីកម្ពុជា
គេសង្កេតឃើញមានវត្ដមាន ឯឧ.ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង រដ្ឋលេខាធិការក្រសួងកា របរទេសនិងកិច្ចសហ
ប្រតិបត្ដិការអន្ដរជាតិកម្ពុជារួម និងមន្ដ្រីជាន់ខ្ពស់សរុបប្រមាណជា ៤២នាក់ និងភាគីថៃមានគ្នាប្រមាណជា
៤៤នាក់។ ហើយនៅក្នុងកិច្ចប្រជុំនេះដែរ សំរាប់អ្នកសារព័ត៌មានមិនត្រូវបានគេអនុញ្ញាតិឱ្យចូលថតផ្ដិតយក
រូមភាពនោះទេ។ ដោយឡែកសំរាប់កិច្ចប្រជុំលើកទី៧ នៃគណៈកម្មការចំរុះ ស្ដីពីិកិច្ចសហប្រតិបត្ដិការទ្វេរ
ភាគី រវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ និងដំណើការនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១១
នេះ ដោយមានការចូលរួមរវាងភាគីទាំងពីរ ដែលខាងភាគីកម្ពុជា ដឹកនាំដោយ ឯឧ.ឧបនាយករដ្ឋមន្ដ្រី
ហោ ណាំហុង រដ្ឋមន្ដ្រីក្រសួងការបរទេសនិងកិច្ចសហប្រតិបត្ដិកាអន្ដរជាតិកម្ពុជា និងភាគីថៃ ដឹកនាំដោយ
ឯឧ.កាស៊ីតភីរម្យយ៉ា រដ្ឋមន្ដ្រីការបរទេសថៃរួមនិងមន្ដ្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ហើយកិច្ចប្រជុំនេះបាន
ធ្វើឡើងយោងទៅតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា ដែលបានធ្វើឡើងកាលពីថ្ងៃទី ២៨
ខែមករា ឆ្នាំ ២០១១ថ្មីៗនេះ ស្របពេលដែលប្រទេសទាំងពីរកំពុងតែមានការប្រឈមមុខដាក់គ្នាដោយអា
វុធនៅតំបន់ជំលោះព្រំដែនប្រាសាទព្រះវិហាររបស់កម្ពុជា ដែលបង្កឡើងដោយភាគីថៃ។ ហើយសំរាប់
របៀបវារៈនៃកិច្ចប្រជុំមិនទាន់ត្រូវបានគេទម្លាយឱ្យដឹងនោះទេ។ដូច្នេះចំពោះព័ត៌មានពឹស្ដារយើងនិងធ្វើការ
តាមដានជំរាបជូននៅពេលក្រោយ។



No comments:

Post a Comment