គណៈកម្មាធិការអចិន្ត្រៃយ៍សន្និសីទ អន្តរជាតិរបស់គណបក្សនយោបាយ នៅអាស៊ី (ICAPP) បានចេញសេចក្តី ថ្លែងការណ៍របស់ ខ្លួនកាលពីពេលកន្លងមកនេះ ដោយគាំទ្រយ៉ាងពេញ ទំហឹងចំពោះសេចក្តីសម្រេចរបស់ គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក ក្នុងការចុះប្រាសាទ ព្រះវិហារ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបានសំដែង ការពេញចិត្តផងដែរ ជាមួយសេចក្តី សម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ កាលពីថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ ១៩៦២ ដែលសម្រេចថា « ប្រាសាទព្រះវិហារ គឺស្ថិតនៅក្នុងទឹកដីក្រោម អធិបតេយ្យរបស់ព្រះរាជា ណាចក្រកម្ពុជា មិនអាចប្រកែកបាន ហើយថែមទាំងបានធ្វើការ អំពាវនាវផងដែរ ដល់សហគមអន្តរជាតិ សម្រាប់ជំនួយបន្ទាន់ ដើម្បីយកមកធ្វើការជួសជុលឡើងវិញ អភិរក្ស និងការការពារប្រាសាទ »។
ការរំលឹកឡើងវិញនូវខ្លឹមសារ នៃសេចក្តីថ្លែងការណ៍របស់ គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរ ជាតិសម្រាប់គណបក្ស នយោបាយនៅអាស៊ី(ICAPP)ក្នុងអំឡុងពេល ធ្វើទស្សនៈកិច្ចនៅតំបន់អង្គរ និងប្រាសាទ ព្រះវិហារដែលជាតំបន់ បេតិកភណ្ឌពិភពលោករបស់កម្ពុជា កាលពីថ្ងៃទី៤‑៥ ខែ ធ្នូ ឆ្នាំ ២០១០ ក៍ជាការចង់បង្ហាញ ប្រាប់ដល់សាធារណៈ មតិជាតិ និងអន្តរជាតិ ឲ្យបានដឹងច្បាស់ពីការទទួលស្គាល់ពីមេដឹកនាំគណបក្ស នយោបាយនៅតំបន់អាស៊ី ចំនួនប្រមាណ៨៩គណបក្ស និងអង្គការអន្តរជាតិ ចំនួន១០ ដែលបានវាយតម្លៃ ថា កម្ពុជាជាគំរូនៃ នយោបាយសន្តិភាព នៅក្នុងតំបន់ និងពិភពលោក បន្ថែមពីលើភាព ស្របច្បាប់ ជាតម្លៃនីត្យានុកូលភាព ដ៏រឹងមាំរបស់កម្ពុជាដែល ទទួលស្គាល់ជាលក្ខណៈអន្តរជាតិ តបទៅនឹងការ ប្រកាសផ្លូវការរបស់ថ្នាក់ដឹកនាំ នៃរដ្ឋាភិបាលថៃដែល ចិញ្ចឹមចិត្តឈ្លានពានទឹកដីកម្ពុជា។
លោក នាយករដ្ឋមន្ត្រីថៃ អាប់ភីស៊ីត វីចាជីវ៉ាក់ កាលពីថ្ងៃទី២៧ ខែ មករា ឆ្នាំ ២០១១ បានចេញមកអះអាងថា « កម្ពុជាគ្មានសិទ្ធិដោត ទង់ជាតិរបស់ខ្លួន នៅតំបន់ព្រំដែន មានជម្លោះ ជាប់នឹងប្រាសាទ ព្រះវិហារបានឡើយ» និងនៅថ្ងៃទី៣១ ខែ កុម្ភៈ ឆ្នាំ ២០១១ ក្រសួងការបរទេសថៃបាន ចេញសេចក្តីថ្លែងការណ៍ របស់ខ្លួនមាន៤ចំនុច ដែល ក្នុងនោះរួមមាន៖
១‑ ថៃមិនទទួលយកការអះអាង ដោយកម្ពុជា លើផែនទីខ្នាត ១/ ២០០.០០០ ក្នុងការធ្វើជាមូលដ្ឋាន សម្រាប់កំណត់ព្រំដែន។
២‑ ការសម្រេចក្តីដោយតុលាការ យុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ មិនបានសម្រេចទៅលើបញ្ហាខ្សែបន្ទាត់ព្រំដែនរវាងថៃ‑ កម្ពុជា។
៣‑ នៅតែអះអាងថា វត្តកែវសិក្ខាគិរីស្វារៈស្ថិត នៅក្នុងទឹកដីថៃ ហើយទាមទារឲ្យកម្ពុជារុះរើ វត្ត នឹងដកទង់ជាតិចេញពីទីនោះ ដូចដែលខ្លួនធ្លាប់បាន ទាមទារជាច្រើនលើក ច្រើនសារមកហើយ)
៤‑ នឹងបន្តដោះស្រាយបញ្ហាព្រំដែន ជាមួយកម្ពុជាទៅតាម ច្បាប់អន្តរជាតិ ដោយសន្តិវិធី តាមរយៈក្របខណ្ឌ(JBC) ហើយថា ការងារនោះកំពុង ដំណើរការ។
ទោះជាយ៉ាងណាក៍ដោយ ការចេញមកទាមទារដោយរំលោភ លើដែនអធិបតេយ្យ កម្ពុជា ដោយគ្មានមូលដ្ឋានច្បាប់ របស់ថ្នាក់ដឹកនាំថៃ ក៍ដូចជាការអះអាង ពីអធិបតេយ្យរបស់ខ្លួន លើវត្តកែសិក្ខាគិរីស្វារៈ និងការមិនទទួលស្គាល់ ផែនទីផែនទីខ្នាត១/២០០.០០០ គឺបានបង្ហាញ យ៉ាងជាក់ច្បាស់ថា រដ្ឋាភិបាល អាប់ភីស៊ីត បាននិងកំពុង ដើរផ្ទុយទៅនឹងគោលការណ៍ នៃការចង់បាន សន្តិភាពនៅក្នុង តំបន់សម្រាប់ប្រជាជនទាំងពីរកម្ពុជា‑ថៃ និងម៉្យាងទៀត ការព្រមានប្រកាស សង្គ្រាមដោយប្រើប្រាស់ កម្លាំងទ័ព មកគាបសង្កត់លើប្រទេសកម្ពុជា ដែលមានអធិបតេយ្យ បូរណភាព ទឹកដីត្រឹមត្រូវ គឺជាការបង្ហាញនូវចេតនា ច្បាស់លាស់នៃការ ចង់បន្តជម្លោះជាមួយកម្ពុជា បំផ្លាញនូវភាពសុខសាន្ត របស់ប្រជាពលរដ្ឋទាំងពីរ និងបានដើរផ្ទុយទាំងស្រុងទៅនឹង សេចក្តីថ្លែងការណ ទីក្រុងភ្នំពេញ ថ្ងៃទី២‑៣ ខែធ្នូ ឆ្នាំ២០១០ របស់ថ្នាក់ដឹកនាំគណបក្សនយោបាយនៅជុំវិញតំបន់អាស៊ី ដែលបានអំពាវនាវឲ្យមានការថែរក្សានូវបេតិកភណ្ឌអាស៊ីទាំងមូល ។ ទង្វើទុច្ចរិត របស់រដ្ឋាភិបាល អាប់ភីស៊ីត បានបង្ហាញពីការ ប្រើល្បិចកល ដ៏អាក្រក់ជាទី បំផុតក្នុងការបំពុលបរិយាកាស ប្រកបដោយគ្រោះថ្នាក់ដល់ប្រទេស ជាតិទាំងពីរ និងនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ ។
ការពិត នាយករដ្ឋមន្ត្រី អាប់ភីស៊ីត និងរដ្ឋមន្ត្រីការបរទេស កាស៊ីត ភិរម្យ៉ា ពុំមានអ្វីជាទឡ្ហីករណ៍ ដុំកំភួនណាមួយស្របច្បាប់ សម្រាប់ការពារ មហិច្ឆតាឈ្លានពាន ទឹកដីកម្ពុជានោះឡើយ ផ្ទុយទៅវិញសកម្មភាពឈ្លានពានរបស់ ថៃមកលើទឹកដីកម្ពុជា បានស្តែង ចេញតាមរយៈការបង្កើតឲ្យ មានឡើងនូវផែនទីចោរ លួចគូរជាឯកតោភាគី ដោយសម្ងាត់ គ្មានការទទួល ស្គាល់ពីអន្តរជាតិ ។ ដូចនេះ ការលើកឡើងពីតំបន់ជិតប្រាសាទព្រះវិហារ និងតំបន់នៅ តាមព្រំដែនជាប់នឹងកម្ពុជា ថា ជា « ដីត្រួតស៊ីគ្នា ៤,៦ គីឡូម៉ែត្រក្រឡា នោះ គ្រាន់តែជាលេស នៅក្នុងមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា ជាពិសេស ចង់បង្វែពីសភាពការណ៍តានតឹង នៃវិបត្តិផ្ទៃក្នុងរបស់ខ្លួនដោះស្រាយពុំរួច ហើយងាកមក យកកម្ពុជាធ្វើជាចំណាប់ខ្មាំងនយោបាយក្នុង ប្រទេសរបស់ខ្លួន ស្របពេលដែលមានហ្វូង បាតុករទាំងអាវលឿង និងអាវក្រហម បាននិងកំពុងដឹកនាំ ធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋាភិបាលនោះ នាមុនពេលបោះឆ្នោតក្នុងប្រទេសថៃ ។
យោងតាមប្រកាស របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១១ បានបញ្ជាក់ជាថ្មី ថា « វត្តកែវសិក្ខាគិរីស្វារៈ គឺបានកសាងឡើង ដោយប្រជាជនកម្ពុជា ក្នុងឆ្នាំ១៩៩៨ គឺច្បាស់ណាស់ថា វត្តនោះ ពិតជាស្ថិតនៅ ក្នុងទឹកដីកម្ពុជា។ ម៉្យាងទៀត តំបន់ប្រាសាទព្រះវិហារ ជាពិសេស វត្តកែវសិក្ខាគីរីស្វារៈ ត្រូវបានការពារតាមផ្លូវច្បាប់ដ៏រឹងមាំ និងការគ្រប់គ្រងជាក់ស្តែងដោយកម្ពុជា (De facto et De jure) ដូច្នេះ ទង់ជាតិ របស់ព្រះរាជាណាចក្រ កម្ពុជា ដែលកំពុងបង្ហោះនៅលើវត្ត គឺមានលក្ខណៈស្របច្បាប់» ហើយ ទង់ជាតិ នេះ ក៏ជាតំណាងឲ្យ អត្តសញ្ញាណនៃឯកភាពជាតិខ្មែរទាំងមូល ដូចមានកំណត់ នៅក្នុងឧបសម្ព័ន្ធទី១ នៃមាត្រា៦ ក្នុងរដ្ឋធម្មនុញ្ញរបស់ កម្ពុជាផងដែរ។ ដូច្នេះ ការព្រមានប្រកាស សង្គ្រាមរបស់ លោក អាប់ភីស៊ីត ដោយបង្ហាញកម្លាំង យោធាមកលើកម្ពុជា តាមរយៈការតម្រូវឲ្យកម្ពុជាដកទង់ជាតិរបស់ ខ្លួនចេញពីវត្តកែវសិក្ខាគីរីស្វារៈ ដែលថៃអះអាងថា ជាទឹកដីរបស់ខ្លួន គឺមានតម្លៃស្មើនឹងការប្រមាថយ៉ាងធ្ងន់ធ្ងរ មកលើជាតិខ្មែរ ហើយនេះ គឺជាមហិច្ឆតាចង់ ពង្រីកទឹកដីតាមរបៀប អ៊ីត្លែ និយម ដែលក្នុងសម័យសកលភាវូបនីយកម្មទីផ្សារសេរី មិនអនុញ្ញាត្តឲ្យ ប្រព្រឹត្តបែបនោះបាន ឡើយ។
ដូច្នេះ ដោយយោងទៅលើ មាត្រា ៥២ ,៥៣ នៃរដ្ឋធម្មនុញ្ញកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ចនិងប្រកាន់ជំហរដាច់ខាត ក្នុងការប្តេជ្ញារក្សា ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និង សូមរក្សាទុកនូវសិទ្ធិកាន់អាវុធតស៊ូប្រឆាំងនឹង ការរំលោភឈ្លានពាន មកពីក្រៅ ដើម្បីការពារ ជាតិមាតុភូមិខ្លួន។
ពូន សំរេច
No comments:
Post a Comment