Friday, February 11, 2011

Expéditeur Son Excellent SOK An Président de la Commission Nationale Vice-Premier Ministre Destinataire Son Excellence Madame IRINA BOKOVA, la Directrice Générale de l’UNESCO Maison de l’UNESCO – PARIS

អត្តបទបកប្រែក្រៅផ្លូវការ
ភ្នំពេញ​ ថ្ងៃទី ០៩ ខែ កុម្ភៈ ឆ្នាំ ២០១១
                                                                                 
                                                                  លោកជំទាវ ​ IRINA BOKOVA
                                                    អគ្គនាយកអង្គការយូណេស្កូ
                                                                  ទីស្នាក់ការកណ្តាល​យូណេស្កូ - ប៉ារីស

កម្មវត្ថុៈ អ្នកសង្កេតការណ៍យោធារបស់អង្គការសហប្រជាជាតិ

លោក​ជំទាវ​អគ្គនាយក
            ជាដំបូង យើងខ្ញុំសូមសំដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅ  ចំពោះការហៅទូរស័ព្ទ ពីប្រទេសសេណេហ្គាល់​​ របស់​លោកជំទាវអគ្គនាយក នៅថ្ងៃ​ទី​០៧​​ខែកុម្ភៈឆ្នាំ២០១១ ហើយនេះ ជាការលើក ទឹកចិត្តយើងខ្ញុំយ៉ាងខ្លាំង។ ការឆ្លើយតបភ្លាមៗ និងវិជ្ជមានរបស់​លោកជំទាវអគ្គនាយក ស្របតាមសំណើរ របស់យើងខ្ញុំ ក្នុងការរៀប​ចំ​ បេសកកម្ម​តាមដានជាបន្ទាន់មួយ  ​របស់អ្នកជំនាញនៃអង្គការយូណេស្កូ មកកាន់តំបន់ រមណីយ​ដ្ឋានប្រាសាទព្រះវិហារ ធ្វើឲ្យយើងខ្ញុំកាន់តែជឿជាក់ម្តងទៀត ចំពោះការគាំទ្ររបស់អង្គការ យូណេស្គូ។ យើងខ្ញុំ សូមវាយតំលៃយ៉ាងខ្ពស់ចំពោះ  សេចក្តីថ្លែងការណ៍របស់​លោកជំទាវ​ ចុះថ្ងៃ​ទី​០៨​​ខែកុម្ភៈឆ្នាំ២០១១ ដែលបានគាំទ្រដល់ការបញ្ជូនបេសកកម្ម នេះភ្លាមៗ ក្នុងគោលបំណងមកពិនិត្យស្ថានភាព នៅប្រាសាទ ព្រះវិហារ និងវាយ​តម្លៃទៅលើ​​ការ​​ខូចខាត ដែលបង្កឡើងដោយទាហាន​ថៃ។
            យោងតាម លិខិតលេខ១៥/១១ចុះថ្ងៃទី៧​​ខែកុម្ភៈឆ្នាំ២០១១រាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រ កម្ពុជាបានអំពាវនាវ​យ៉ាងខ្លាំង  ឱ្យមានការចូលរួមរបស់    អ្នកសង្កេតការណ៍យោធា​របស់​អង្គការសហប្រជា ជាតិ ដែលស្របតាមសន្ធិសញ្ញា ក្រុង​ឡាអេ ឆ្នាំ ១៩៥៤។  សូមជម្រាបជូនលោកជំទាវថា  បច្ចុប្បន្ននេះ ប្រាសាទ​ព្រះវិហារ ដែលជាបេតិកភណ្ឌ​ពិភពលោក ​​កំពុងស្ថិតក្នុងការបំផ្លិច​បំផ្លា​ញ ហើយគ្មាននរណាម្នាក់ អាចចូលទៅជិតប្រាសាទបានទេ ពីព្រោះមានការវាយប្រហារ​យោធា។


            សំណូមពរជាចំបង របស់រាជរដ្ឋាភិបាលកម្ពុជា គឺសូមឱ្យមាន ការជួយសង្គ្រោះ បេ​តិក​ភណ្ឌ​​ពិភព​​លោកនេះ។​ លើសពីនេះ  រាជរដ្ឋាភិបាលកម្ពុជា ចង់ឲ្យបេសកកម្ម​របស់​ អ្នក​ជំនាញការ  នៃអង្គការ​យូណេស្កូ និង​បេសកជន នៃគណៈកម្មការបេតិកភណ្ឌ​ពិភពលោក ប្រព្រឹត្តទៅដោយ​គ្មាន​ការរំខាន និងការយាយី ណាមួយ ឡើយ  ហើយ ក៏ត្រូវធានាបាននូវសុវត្តិភាពខ្ពស់ ជូនក្រុមរបស់គាត់ផងដែរ។ ​ ម៉្យាងវិញទៀត រាជរដ្ឋាភិបាល​កម្ពុជា ​សូមបញ្ជាក់ថា ការងារទាំងអស់នៃក្រុមអ្នកជំនាញអន្តរជាតិ ហើយ ​ការធ្វើដំណើរទៅកាន់ប្រាសាទព្រះវិហារ  នឹងធ្វើឡើងក្នុងទឹក​ដី នៃអធិបតេយ្យភាព​របស់​កម្ពុជាសុទ្ធសាទ។​ ទាំងនេះគឺ ដើម្បីជៀសវៀងនូវការបង្ករឿង ទាំងអស់​​​ពីសំណាក់ថៃ។
            វត្តមានរបស់អ្នកសង្កេតការណ៍យោធា  នៃអង្គការសហប្រជាជាតិ   នឹងជាការធានានូវតម្លាភាព នូវរាល់សកម្មភាព ដែលមាននៅលើប្រាសាទ ហើយ  ក៏ជាការព្រងឹងការទុកចិត្តគ្នារវាងប្រទេសទាំងពីរ ផងដែរ។ ការធ្វើបែបនេះគឺ  មិនចង់ឲ្យ​ថៃ​ចេះតែនិយាយថា មានការយកប្រាសាទ​ព្រះវិហារ ជាមូលដ្ឋានយោធា ។ ទាំងនេះហើយជាមូលហេតុ ដែលយើងខ្ញុំចង់ឲ្យមានបេសកកម្មនៃអ្នកសង្កេតការយោធា របស់អង្គការសហ ប្រជាជាតិ។
ជាព៌តមានសំរាប់លោក​ជំទាវ​ ចំពោះបញ្ហានេះ នាយករដ្ឋមន្ត្រីយើងខ្ញុំបានសរសេរលិខិត មួយច្បាប់រួច-
ហើយ ទៅ​កាន់លោកស្រី​​ប្រធានក្រុមប្រឹក្សាសន្តិសុខ  នៃអង្គការសហប្រជាជាតិនៅទីក្រុងញ៉ូវយក ហើយក៏បាន
ទាក់​ទង​ផងដែរ ជាមួយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក BAN Ki-moon  ។
យើងខ្ញុំ សូមអរគុណទុកជាមុនចំពោះការជួយសហការណ៍ ជាមួយលោកអគ្គលេខាធិការនៃអង្គលេខា-
ធិការអង្គការសហប្រជាជាតិ ដើម្បីឲ្យមានការបញ្ជូនអ្នកសង្កេតការយោធាមកកាន់ប្រាសាទព្រះវិហារ។

​ លោកជំទាវ អគ្គនាយក ​​ទទួល​នូវ​សេចក្ដី​​គោរព​រាប់អាន ​ដ៏ខ្ពង់ខ្ពស់​​​​​​អំពីខ្ញុំ
ប្រធានគណៈកម្មការយូណេស្កូកម្ពុជា
ឧបនាយករដ្ឋមន្រ្តី
សុខ អាន




No comments:

Post a Comment