រដ្ឋាភិបាលជប៉ុននឹងប្រគល់ ឧបករណ៍កំចាត់គ្រាប់មីន តម្លៃ៦លាន ដុល្លារ ជូនដល់មជ្ឈមណ្ឌលដោះមីន កម្ពុជា នៅថ្ងៃនេះ ដើម្បីបន្ត បោស សំអាតគ្រាប់មីន នៅ កម្ពុជា។ ពិធីប្រគល់ឧបករណ៍កំចាត់គ្រាប់មីន ដែលចូលរួម ពីអភិបាលខេត្តបាត់ដំបង លោក ប្រាជ្ញ ចាន់ លោកអគ្គនាយកស៊ីម៉ាក ហេង រតនា ឯកអគ្គរាជទូតជប៉ុន ប្រចាំកមជា លោក ម៉ាសាហ្វូមី គូរូគី និងអនុប្រធានអាជ្ញាធរមីនកម្ពុជា លោក ប្រាក់ សុខុន ផងដែរនោះ នឹងធ្វើនៅ ខេត្តបាត់ដំបង។ សូមជំរាបថា នៅក្នុងខេត្តបាត់ដំបង កន្លងមកនេះ មានករណីមនុស្សស្លាប់ជារឿយៗដោយសារគ្រាប់បង្កប់ ក្នុងដីនេះ ។ នៅថ្ងៃទី១៩ធ្នូ កន្លងមកនេះ មានមនុស្សស្លាប់២នាក់និង៤នាក់រងរបួស ដោយសារតែមីនតោនផ្ទុះនៅក្នងស្រុកសំពៅលូនខេត្តបាត់ដំបង ។ ដោយឡែកនៅខេត្តបាត់ដំបងនោះដែរ នៅថ្ងៃទី១៧វិច្ឆិកា កន្លងមក មានសេចក្តីរាយការណ៍ថា មនុស្សចំនួន១៤នាក់បានស្លាប់ នៅពេល ដែលត្រាក់ទ័រដឹកមនុស្ស បានបើកជាន់លើគ្រាប់មីនតោនមួយគ្រាប់ ដែលសេសសល់ពីសម័យសង្គ្រាម។ គិតពីដើមឆ្នាំ២០១០នេះមកទល់ ខែតុលា មានមនុស្សស្លាប់ដោយ សារគ្រាប់មីន កើនដល់ចំនួនដល់ ៥៣នាក់ហើយ។
No comments:
Post a Comment