Monday, December 20, 2010

សមាជិកកាយរឹទ្ធិជាតិកម្ពុជាខេត្តសៀមរាប ត្រូវបានបំពាក់ជូននវកាយរឹទ្ធិចំនួន ៥៤០០នាក់(២០/១២/២០១០)


      ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីមន្រ្តីទទួលបន្ទុក ទីស្តីការគណៈ រដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាជាតិកាយរឹទ្ធិជាតិកម្ពុជា បានអញ្ជើញជា​ អធិបតីក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវកាយរឹទ្ធិខេត្តសៀមរាប។

 ពិធិនេះបានប្រព្រិត្តិឡើងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១០ នូវក្នុងបរិវេណប្រាសាទ ​បាយ័ន តំបន់អង្គរ។
 ឯកឧត្តមស៊ូ ភិរិន្ទអភិបាលខេត្តសៀមរាប បានថ្លែងថា​ បច្ចុប្បន្ននេះសមាជិក កាយរឹទ្ធិជាតិ​​កម្ពុជាខេត្ត សៀមរាបមានចំនួន ៩០៨០នាក់ នារីចំនួន៤៤៨៩នាក់​។ បើតាម គម្រោង​ផែន​ការឆ្នាំ២០០៩ គ្រោងធ្វើសច្ចា ប្រណិធាន និងបំពាក់កន្សែង នវកាយរិទ្ធចំនួន ត្រឹមតែ​៥០០០នាក់ប៉ុណ្ណោះ ប៉ុន្តែការធ្វើពិធីនេះមានចំនួន ៥៤០០នាក់​ហើយចំនួន នវកាយរឹទ្ធិ ដែល​មិនទាន់បំពាក់កន្សែង នឹងត្រូវធ្វើពិធីបំពាក់ កន្សែងជាបន្ត បន្ទាប់នៅពេលក្រោយទៀត។

  ជាទិសដៅបន្តការងារកាយរឹទ្ធិនឹងបង្កើនថែមទៀតនូវកាតព្វកិច្ចរបស់ខ្លួនព្រមជាមួយការ ធ្វើសកម្មភាព ល្បាត កងល្បាត កងឯកភាពតាមគ្រឹះស្ថានសិក្សាបង្កើនការ ហាត់ពត់​ខ្លួន ប្រាណ ចិត្តគំនិតឲ្យក្លាយ ជាកូនល្អ សិស្សល្អ​ មិត្តល្អដើម្បីសម្រេចគោលដៅចតុស្តម​អប់រំ គឺរៀនឲ្យមានចំណោះដឹង មានចំណោះធ្វើ មានសីលធម៌ល្អ និងចេះរួមរស់ជាមួយ គ្នា​ ដោយសុខដុមរមនា។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ទៀតថា តាមរយៈចលនាកាយរឹទ្ធិនឹងបោះ​ជំហាន ​​ទៅមុខ យ៉ាងរឹងមាំ ខ្លាំងក្លារួមចំណែកយ៉ាងសកម្មក្នុងការកសាងពន្លកយុវវ័យ ពង្រឹង​នូវ​​សក្កតានុពល ពេញលេញក្នុង ក្របខណ្ឌអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណធម៌ សមត្ថភាព និងការ ទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារ និងសង្គម ជាពិសេសការចូលរួម​ក្នុង​​​ការអភិវឌ្ឍជាតិ ការលើកកំពស់ កិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ យ៉ាងពិតប្រាកដ​ដែលស្របតាម យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី២​របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការ​ដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន។  ដោយមានការ គោរពដ៏ខ្ពង់ខ្ពស់ក្នុងឱកាសដ៏មានតម្លែនេះយើងខ្ញុំទាំងអស់គ្នា បានទទួលនូវប្រសាសន៍ដឹកនាំ ក៏ដូចជាអនុសាសន៏ដ៏មានតម្លៃ របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនា​យករដ្ឋមន្រ្តីក្នុងគោលដៅធ្វើចលនាកាយរឹទ្ធិក្នុងខេត្ត មានភាពរីកចម្រើន រឹងមាំ និងខ្លាំងក្លា​ទ្វេឡើងថែម ទៀតជាក់ជាមិនខាន។
  នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តីបានពាំនាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសួរសុខទុក្ខ ពីសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គរុគណនៃកាយរឹទ្ធិជាតិកម្ពុជា ដើម្បីប្រគេននិងជូនព្រះថេរានុថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អស់លោក​ លោកស្រី ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ជាពិសេសក្មួយៗកាយរឹទ្ធិ ជាតិកម្ពុជាខេត្តសៀមរាបទាំងអស់។

  ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានកោតសរសើរនិងវាយតម្លែខ្ពស់ផងដែរ ចំពោះក្មួយៗយុវជន ទាំងអស់ដែលបានចូលរួមចំណែក ​យ៉ាងសកម្មក្នុងចលនាកាយរឹទិ្ធខេត្ត​ សៀមរាប និងសូមអរគុណ ដល់មាតា​ បិតា និងអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ដែល​បាន ជំរុញ និងលើកទឹកចិត្តក្មួយៗជាកូ​ន ជាក្មួយ ជាសិស្ស ឲ្យមកទទួលការបណ្តុះបណ្តាល​ និង ចូលជាសមាជិកកាយរឹទ្ធិជាតិ​កម្ពុជាប្រកបដោយ ឆន្ទៈ និងឧត្តមគតិចំពោះជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងមានការអភិវឌ្ឍផ្នែករាងកាយ ប្រាជ្ញា ស្មារតី និង​សីលធម៌ ខ្ពង់ខ្ពស់​ ដើម្បីអនាគតរុងរឿងរបស់ក្មួយៗផ្ទាល់ និងរបស់គ្រួសារ ព្រមទាំងដើម្បី​ក្លាយ ជាពលរដ្ឋដ៏ល្អ របស់សង្គមជាតិ។​

  ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ពិធីបំពាក់កន្សែងជូននវកាយរឹទ្ធនាថ្ងៃនេះ គឺឆ្លើយ​តបទៅ នឹងខ្លឹមសារនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់​សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន ដែលបានកំណត់ថា ‌‌“ត្រូវជំរុញកាយរឹទ្ធឹជាមធ្យោ​បាយ​ មួយដ៏ មានប្រសិទ្ធភាពសម្រាប់ ការងារអប់រំ និងហាត់ពត់លត់ដំគំនិត ប្រាជ្ញា ស្មារតី ព្រម​ទាំង​ កាយសម្បទារបស់យុវជនឲ្យបាន សកម្ម ខ្លាំងក្លានៅកម្ពុជា”​ សម្រាប់ បុព្វហេតុនៃការ​កសាង ពន្លកយុវវ័យប្រកបដោយចំណេះដឹង សីលធម៌ល្អ ចរិយាសម្បត្តិថ្លៃថ្នូរ ជាពលរដ្ឋល្អ ដែល ប្រកាន់ខ្ជាប់នូភារកិច្ចចំពោះអ្នកដ៍ទៃ និងចំពោះសង្គម។ ឯកឧត្តមក៍បានមាន​ប្រសាសន៍ថា ក្មួយៗកាយរឺទ្ធឹខេត្តសៀមរាបទាំងអស់ នឹងទទួលនូវកិត្តិយសមួយដ៏ល្អ ប្រពៃ​សក្តិសម ជាពលរដ្ឋដ៍ល្អរបស់មាតុភូមិអង្គរ តាមរយៈការអនុវត្តទៅតាមប្រការទាំង១០ នៃច្បាប់កាយរឹទ្ធិ ពាក្យសច្ចាប្រណិធាន និងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធីកាយរឹទ្ធិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានបញ្ជាក់បន្ថែម ទៀតថា សមិទ្ធផល ដែល កាយរឹទ្ធិកម្ពុជាសម្រេចបានរហូត មកដល់ពេលនេះ គឺពិតជាកើតចេញពី​កិច្ចខិតខំប្រឹង​ប្រែង របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និង ក្មួយៗកាយរឹទ្ធឹទាំងអស់ ក្រោមការ ដឹកនាំ និងចង្អុល បង្ហាញ របស់រាជរដ្ឋាភិបាល ហើយជោគជ័យដែលយើង ទទួល បាននា​ពេល​ នេះ ក៍កើតចេញផង ដែរ ពីការចូលរួម ចំណែក ទាំងសម្ភារៈ និងស្មារតី ពីចលនាកាយរឹទ្ធិក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ក្នុងន័យនេះ ឯកឧត្តម បានសម្តែងនូវការគោរព ដឹងគុណ​ដ៏​ ជ្រាលជ្រៅ បំផុតចំពោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន  ដែល ជា និច្ចកាល​ សម្តេចតែងតែធ្វើការគាំទ្រទាំងស្រុង ចំពោះសកម្មភាពកសាង ធនធាន មនុស្សក្នុងមជ្ឍដ្ឋាន កុមារ និងយុវជន ដើម្បីពង្រឹង និងពង្រីកចំណេះដឹង ចំណេះធ្វើ មាន សីលធម៌ខ្ពស់ និងចេះ​ រស់នៅជាមួយ គ្នាដោយសន្តិសហវិជ្ជមាន ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការ អភិវឌ្ឍន៍​ប្រទេសជាតិឲ្យ មានការរីក ចម្រើន ប្រកបដោយចីរភាព។

No comments:

Post a Comment