Monday, December 20, 2010

ឯកឧត្តម បួន លឹមហេង អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានយកថវិការរបស់សប្បុរសជននានា ក្នុងនិងក្រៅប្រទេស​ តាមរយៈទីស្តី​ការ​គណៈរដ្ឋមន្រ្តី​​ជូនដល់ក្រុមគ្រួសារសពចំនួន៤នាក់(២០/១២/២០១០)


            នៅសាលាក្រុងសៀមរាប ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១០ ឯកឧត្តម បួន លឹមហេង អនុ​រដ្ឋ​លេខា​​ធិការទីស្តីគណៈរដ្ឋមន្រ្តី និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អានឧបនាយក​រដ្ឋមន្រ្តី​រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី​ បាន​នាំយកថវិកាដែលទទួល បានមកពីសប្បុរសជននានា ទាំង​ក្នុងនិងក្រៅប្រទេសតាមរយៈទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី ទៅ ប្រគល់ជូនគ្រួសារ​ជន​រងគ្រោះ ដែល​បាន​ស្លាប់​ក្នុងឧបទ្ទវហេតុ​នៅលើស្ពានពេជ្រ​កាលពី រាត្រី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ចំនួន០៤នាក់ ដែល​មក​ពីខេត្តសៀមរាបមួយនាក់ ខេត្តបន្ទាយមាន​ជ័យ​មួយនាក់ និងមកពីខេត្ត​ឧត្តមាន​ជ័យ​​ចំនួន០២នាក់ ដែល​ក្នុងសពម្នាក់ ទទួលបាន២១៤៥(ពីរពាន់មួយ​រយ​សែសិបប្រាំដុល្លារ)។

ក្នុង​នាម​​តំណាង​​ឯកឧត្តម​​ឧបនាយករដ្ឋមន្រ្តី ឯកឧត្តមបួន លឹមហេង បាន​ចូល​រួមរំលែកទុក្ខ និងមានការ សោក​ស្តាយ​អំពីការបាត់​បង់​សមាជិក​ក្នុងគ្រួសា​រ របស់ប្រជាពលរដ្ឋទាំង​អស់​ ដែល​បាន​​បាត់បង់ជីវិតក្នុង ឧបទ្ទវហេតុ នៅលើ​ស្ពាន​​​ពេជ្រ​ដែលមានចំនួ​នសរុបរហូតដល់ទៅ ៣៥៣នាក់ និង​របួសជាង៣០០នាក់។

            ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយ គតិ​បណ្ឌិត​​របស់សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន តែងតែគិតគូពីសុខទុក្ខ ការ លំបាករបស់ប្រជា​ពលរដ្ឋ គ្រប់ពេលវេលា ជាក់ស្តែងបន្ទាប់ពីមានឧបទ្ទវហេតុដែលបានកើត ឡើងនៅលើស្ពានពេជ្រនេះ​សម្តេច​បានឈរ​ និងដោះស្រាយសភាពការណ៏រហូតដល់បាន ចប់សព្វគ្រប់ ដោយបានផ្តល់​អំណោយ​របស់ រាជរដ្ឋាភិបាលប្រមាណជាងមួយម៉ឺនដុល្លារ និង អំណោយដែលបានមកពីសប្បុរសជនក្នុង​ និង​ក្រៅ​ប្រទេស ​ជូនដល់ក្រុម​គ្រួសារ​សព​ និងជួយ ព្យាបាល​ដល់អ្នករង​របួសដោយឥតគិតថ្លៃរហូតបានជា​សះស្បើយ។

  ទន្ទឹមនឹងនេះដែរឯកឧត្តមក៏បានផ្តាំផ្ញើរដល់អាជ្ញាធរមូលដ្ឋានឲ្យជួយរក្សា ការពារ​សុវត្ថិភាព ​ដល់​​​​ក្រុមគ្រួសារជនរងគ្រោះ ព្រមទាំងផ្តាំផ្ញើផងដែរដល់គ្រួសារជនរងគ្រោះត្រូវ រក្សាទុក ដាក់ថវិកាដែល​ទទួល​បាននេះនៅកន្លែងដែលមានសុវត្ថភាព និងបានចំណេញ។

No comments:

Post a Comment