Wednesday, December 15, 2010

បទវិចារណកថាៈ ពួកសៀមវង្វេងប្រវត្ដិសាស្ដ្រមួយក្រុមតូចនៅតែបន្ដចិញ្ចឹមចិត្ដចង់បានទឹកដីខ្មែរ

ស្របពេលដែលមេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នា ដើម្បីធ្វើអោយសភាពការណ៍ វិលទៅ​ជាធម្មតា វិញ ដូចមុនថ្ងៃ១៥ កក្កដា ២០០៨ ជាពិសេសនៅតំបន់ព្រំដែន ដោយតំរូវ​អោយ​ទាហានថៃ ដែលកំពុងតែឈរជើង នៅ វត្ដកែវសិក្ខាគីរីស្វារៈ ដកចេញពីទឹកដីខ្មែរ ហើយសភាព​ការណ៍​បានវិលទៅរកភាពដើមវិញហើយ។ រីឯកងទ័ពនៃប្រទេស ទាំងពីរបានបង្កើតទំនាក់ទំនងល្អជា​មួយគ្នាជាមិត្ដភាពក្នុងនាមជាប្រទេសជិតខាងល្អជាបងប្អូនល្អសហការល្អ។

ក្នុងខណៈពេលដែលសន្ដិភាពកំពុងតែកើតមានរវាងប្រទេសទាំងពីរ មិនបានប៉ុន្មានផងស្រាប់តែ​លេចមុខពួកជ្រុល និយមមួយក្ដាប់តូចមានគ្នាមួយតំបរស្វារ ដែលមានខួរក្បាលជាអ្នកវង្វេងប្រវត្ដិសាស្ដ្រ ពួកនេះបានបបួលគ្នាបង្កើតចលនា មួយហៅថា ៉បណ្ដាញទាមទារទឹកដីម៉ែ! ៉តាមប្រភព ASTV Manager Online ចេញផ្សាយថ្ងៃ០៨ធ្នូ ២០១០ ម៉ោង ១៨ៈ៤៩នាទី ដែលដឹកនាំដាយលោក ស៊ីមឿង វឌ្ឍនាឈីប បានដើររើសអ្នកវង្វេងដូចគ្នាមកពីប្រាំពីរខេត្ដ តាមបណោ្ដាយ ព្រំដែនបានប្រហែល១៥០នាក់ដើម្បីប្រជុំគ្នាស្រែកទាមទារ មិនដឹងជាដីម៉ែ!ពួកនោះអីនៅក្នុងទឹកដីខ្មែរទៅវិញ  ការពិតដីខ្មែរ គ្មានកន្លែងណាជាកេរ្ដិ៍ម៉ែរបស់ពួកសៀមមួយក្រុមតំបរស្វារនោះទេ។ ប៉ុន្ដែនៅប្រទេសថៃមានទឹកដីកេរ្ដិ៍ ដូនតាខ្មែរដ៏ធំ ល្វឹងល្វើយដែលចោរសៀមបានប្លន់យក ហើយកន្លែងដែលក្រុមសៀមមួយតំបរ​ស្វារឈរ​ស្រែកនោះ គឺជាដីដូនតាខ្មែរ។ ពួកនេះអាងតែមានមាត់ធំ នាំគ្នានិយាយមិនចេះខ្មាស់ខ្មោចម៉ែ !របស់​ខ្លួនឯង និងប្រទេសជិតខាង ជាពិសេសគួរខ្មាស់ខ្មែរ ម្ចាស់ស្រុកតែម្ដង។
ជាតិនិយមឬស្នេហាជាតិប្រទេសណាក៏មានដែរ ប៉ុន្ដែត្រូវឈរលើគោលការណ៍ច្បាប់​អន្ដរជាតិជា​មូលដ្ឋាន មិន មែនធ្វើចរិតដូចពួកសៀមវង្វេងព្រំដែនសីមាមួយក្ដាប់តូចនោះទេ។ ការខំប្រឹងប្រែងរបស់​ថា្នក់​ដឹក​នាំកម្ពុជា ដោយមាន ការអត់ធ្មត់ជាអតិបរិមាជាមួយនិងចរិតច្រលើសបើសរបស់ពួកអស់នេះ ដោយមានគោលបំណងច្បាស់លាស់ គឺដើម្បី នាំយកសន្ដិភាពជូនប្រជាជាតិ​នៃប្រទេសទាំងពីរក៏ដូចជា​ប្រទេស​ក្នុងតំបន់ដែរ ហើយសន្ដិភាពកំពុងតែកើតឡើងនឹងបាន ធ្វើដំណើរឆ្ពោះទៅកាន់សន្ដិភាព​ពេញ​បរិបូរ។ ចុះបើក្រុមទាមទារទឹកដីម៉ែ! កំពុងតែបង្កើតទំនាស់អុកឡុកសង្គមថៃ បញ្ចុះបញ្ចូលអោយ​ប្រជាជន​ថៃ អ្នកដែលស្រលាញ់សន្ដិភាព អ្នកយល់ពីប្រវត្ដិសាស្ដ្រអោយមានគំនិតច្របូកច្របល់ តើនេះមិនមែន​ជាកាបង្ករការបែកបាក់ និងការបំផ្លាញសន្ដិភាពទេឬអី? ពួកនេះគួរតែនាំ​គ្នាជួយថ្នមថែ​នូវសន្ដិភាពដែល ថា្នក់ដឹកនៃប្រទេសទាំងពីររកបានយ៉ាងលំបាក។ គិតសព្វៗទៅមិនដឹងជាដីម៉ែ !ពួកនេះ​នៅកន្លែងណា? បានចេះតែដើរទាមទារ តែផ្ដេសតែផ្ដាស់ប៉ះពាល់អធិបតេយ្យភាព​ប្រទេសជិតខាង​ដូច្នេះទៅវិញ។
បើតាមប្រវត្ដិសាស្ដ្រ ដីម៉ែ!ពួកនេះ នៅឯខេត្ដយូណានប្រទេសចិនឯណោះទេ ម្ដេចមិននាំគ្នាទៅ​ទាម​ទារ​យកទៅ? យ៉ាងម៉េចបានជានាំគ្នានិយាយកុហក់ជាតិខ្លួនឯងថា នៅក្នុងប្រទេសកម្ពុជាមាន​ដីកេរ្ដិ៍ម៉ែ! របស់ខ្លួនទៅវិញ ឱ!សៀមវង្វេង ប្រវត្ដិសាស្ដ្រល្មមដល់ពេលភ្ញាក់ដឹងខ្លួនហើយ មិនគួរណាវ​ង្វេង​យូរ​យ៉ាង​នេះសោះ តើនិងវង្វេងដល់កាលណាទៀត?
មើលមួយជ្រុងទៀត ពួកវង្វេងកេរ្ដិ៍ម៉ែ!អស់នេះ គឺមានចេតនាស្អប់សន្ដិភាព ស្អប់ភាពជាអ្នក​ជិតខាងល្អ តែផ្ទុយ ទៅវិញពួកនេះបង្កបង្កើតអោយមានទំនាស់រវាងជាតិសាសន៍​មួយទៅជាតិសាសន៍​មួយទៀត នៅពេលថ្នាក់ដឹកនាំប្រទេស ទាំងពីរ គឺ កម្ពុជា និងថៃបានស្វែងរកសន្ដិភាពឃើញ ព្រមទាំង​​បាន​អនុវត្ដ​ឆ្ពោះទៅកាន់សន្ដិភាពពេញបរិបូរណ៍ បែរជា ពួកវង្វេងកេរ្ដិ៍ម៉ែ!អស់នេះ មិនសប្បាយ​ចិត្ដ ដោយបបួលគ្នាបង្កើតអោយមានជម្លោះបន្ដទៀត បញ្ចុះបញ្ចូលប្រជាជនថៃ អោយចូលរួមអំពើរឆ្កួត​លីលារ​របស់ក្រុមខ្លួនដែរ។ ពួកវង្វេងកេរ្ដិ៍អស់នេះតែងតែបញ្ឆេះរដ្ឋាភិបាលថៃ អោយប្រើប្រាស់ កំលាំង​អាវុធ ដើម្បីរំលោភលើបូរណភាពដែនដីខ្មែរ នឹងបានដុតបញ្ឆេះកំហឹងប្រទេសជាតិ អោយធ្លាក់ចូល​ទៅក្នុងភ្លើង សង្គ្រាមដោយយកលេសថាដីកេរ្ដិ៍ម៉ែ!របស់ខ្លួននៅកន្លែងនេះដីកេរ្ដិ៍ម៉ែ!នៅកន្លែងនោះ ពេល​ដោះ​ស្រាយរួចបញ្ហាមួយ បានលើកយកបញ្ហាមួយទៀត ធ្វើបែបនេះជាបន្ដបន្ទាប់ ក្នុងចរិតឡប់ឡែ​បំពុលបរិកាស ប៉ុន្ដែអ្វីដែលពួកគេនិយាយគឺ គ្មានមូលដ្ឋានគ្រឹះណាមួយដែលអាចយកមកធ្វើការ​ពិចារណាបានឡើយនិយាយតែរឿងមិនបានការ ដីខ្មែរសោះបែរជាថា ដីកេរ្ដិ៍ម៉ែ!ពួកខ្លួនទៅវិញ។ ទង្វើលា​មកបែបនេះគឺបានបង្ហាញយ៉ាងច្បាស់ ពួកគេកំពុងតាំងខ្លួនធ្វើជាចោរ អន្ដរជាតិ យ៉ាងពេញទី។ គេលើកឡើងពី MOU និងបង្ខំអោយខ្មែរចេញពីដី ៤.៦គម២ ទាមទារយកប្រាសាទ​ព្រះវិហាររបស់​ខ្មែរ។ ចំពោះរឿងប្រាសាទព្រះវិហារគឺបានបញ្ចប់ក្នុងភាពឥតខ្ចោះតាំងពីឆ្នាំ១៩៦២នៅទីក្រុងឡាអេ ដោយ​តុលាការ​អន្ដរជាតិ ICJ រួចរាល់ទៅហើយ  ចំណែកឯ MOU គឺមានការពិភាក្សានិងសិក្សា​យ៉ាង​ច្បាស់លាស់ដោយអ្នកជំនាញនៃប្រទេស ទាំងពីរ ហើយបានចុះហត្ថលេខាតាំងពីឆ្នាំ ២០០០មកម្លេះ ក៏ពួកសៀមវង្វេងមួយក្ដាប់តូចនេះ លើកយកមកនិយាយដែរ។ រីឯរឿងគួរអោយអាម៉ាស់ គឺពួកនេះ​នាំគ្នានិយាយដដែលៗថា និងប្រាប់រដ្ឋាភិបាលថៃអោយបណ្ដេញប្រជាជនខ្មែរ ចេញពី តំបន់ ៤.៦គម២  ដោយអះអាងថាជាដីកេរ្ដិ៍ម៉ែ!ក្រុមខ្លួន។ ពួកសៀមវង្វេងកេរ្ដិ៍ម៉ែ! ត្រូវចាំថា ខ្មែរនៅក្នុងទឹកដីខ្មែរ ជា កេរ្ដិ៍ដូនតារបស់ខ្មែរ កុំច្រឡំជ្រុលពេក តែផ្ទុយទៅវិញពួកសៀមវង្វេងកេរ្ដិ៍ម៉ែ! ទាំងនោះទេដែលកំពុង​តែរស់នៅយ៉ាង សុខសាន្ដលើដីដូនតាខ្មែរ។
     ជាការឆ្លើយតបពី ខ្ញុំបាទ អានន្ទ ជាកូនខ្មែរដែលបានតាមដានសភាពការណ៍  ខ្មែរ-ថៃ សូមផ្ដាំ​ទៅពួកអាវលឿង ជ្រុលនិយម គួរលាងខួរក្បាលអោយជ្រះស្រឡះ ពុំគួរគប្បីជ្រើសរើសយក​អកប្បកិរិយាច្រលើសបើសឡប់សតិ មានគំនិត វាទីនិយមចង់បានទឹកដីខ្មែរដោយរំលេភច្បាប់អន្ដរជាតិ  នោះក្លិនស្អុយអាសោចនឹងប៉ះត្រឡប់ទៅព្រះមហាក្សត្រ ឫក៏ ប្រទេសខ្លួនវិញជាក់ជាពុំខាន សូមកុំសុបិន្ដ​ច​ង់បានដីខ្មែរទៀតពីព្រោះ សម្ដេចតេជោ មិនអនុញ្ញាតិអោយអស់លោក ធ្វើតាម​ទំនើង​ចិត្ដបានឡើយ។
អានន្ទ

No comments:

Post a Comment