Sunday, December 19, 2010

​មន្ត្រី​សន្តិសុខ​អង្គការ​មួយ​ដែល​ចែកចាយ​ខិត្តប័ណ្ណ​ប្រមាថ​ថ្នាក់ដឹកនាំ,​តុលាការ​ឲ្យ​ជាប់គុក​៦​ខែ​និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល

កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែ​ធ្នូ​នេះ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសំរេច​ដាក់ទោស​បុរស​ជា​ប្រធាន​សន្ដិសុខ​ឃ្លាំង​អង្ករ​នៃ​អង្គការ​ស្បៀងអាហារ​ពិភពលោក​ម្នាក់​ដែល​ជាប់​ពាក់​ព​ន្ឋ័​នឹង​ករណី​ចែកចាយ​ខិត​បណ្ណ័​ដែល​មាន​ខ្លឹមសារ​ជេរប្រមាថ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ឲ្យ​ជាប់គុក​៦​ខែ​និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល​។​
​    ​
​    ​លោក កោ វណ្ឌី ដែល​ជា​ចៅក្រម​ជុំ​រះ​ជម្រះ​ផ្ទាល់​នៅ​ក្នុង​រឿងក្តី​នេះ​បាន​ប្រកាស​នូវ​ការសំរេច​ដាក់​ពន្ធនាគារ​ចំពោះ​ឈ្មោះ សេង គុណ​ការ ចំនួន​៦​ខែ និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល ក្រោម​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឱ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍​ដែល​មានចែង​និង​ផ្ដន្ទាទោស​តាម​មាត្រា​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

​    ​បុរស​រូប​នេះ​ឈ្មោះ សេង​គុណ​ការ​អាយុ​៤០​ឆ្នាំ​ត្រូវបាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌ​ឫស្សីកែវ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧​ខែ​ធ្នូ​ឆ្នាំ​២០១០​ដើម្បី​យក​មក​ធ្វើការ សាកសួរ និង​បញ្ជូន​មក​តុលាការ​កាលពី​រសៀល​ថ្ងៃទី​១៨​ខែ​ធ្នូ​។​បុរស​រូបនេះ​បាន​ព្រីន​ខិត្តបណ្ណ័​មាន​ខ្លឹមសារ​ជេរប្រមាថ​រាជរដ្ឋាភិបា​ល​ចេញពី​វែបសាយ​ឈ្មោះថា ki-media​កាលពី​ថ្ងៃ​ទី​១៦​ខែ​ធ្នូ​ឆ្នាំ​២០១០​រួច​យក​មក​ចែកចាយ​ឱ្យ​បុគ្គលិក​និង​អ្នកធ្វើការ​ជាមួយ​គ្នា​មើល​ក្រោយ មក​បណ្ដាល​ឱ្យ​ធ្លាយ​បែកខ្ចាយ​ចេញមកក្រៅ​ទើប​សមត្ថកិច្ច​ប៉ូលីស​ស្រាវជ្រាវ​វែកមុខ​រក​អ្នក​ចែកចាយ​ខិតប័ណ្ណ​នេះហើយ​បាន​ឃាត់ខ្លួន​បុរស​រូប​នេះ​។​
​    ​ក្នុង​សវនាការ​បុរស​រូបនេះ​បាន​បដិសេធថា ខ្លួន​ពុំ​មាន​បំណង​ចែកចាយ​ខិត្តប័ណ្ណ​ទេ ដោយ​គ្រាន់តែ​ព្រីន​ចែក​គ្នា​មើលតែប៉ុណ្ណោះ​។​ទោះជា​យ៉ាងនេះក្តី តាម​សាក្សី​បាន បញ្ជាក់​ថា សេង គុណ​ការ បាន​ព្រីន​ចែកចាយ​នូវ​ខិត្ត​ប័ណ្ណ​នេះ​យ៉ាង​ពិតប្រាកដ​។​

No comments:

Post a Comment