ដោយ : រតនា
ភ្នំពេញ: សម្តេចឪ និងសម្តេចតេជោ ហ៊ុន សែន មិនបានពិភាក្សារឿងសម្តេចក្រុមព្រះចូលធ្វើនយោបាយវិញទេ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសដែលបានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅឯព្រលានយន្តហោះភ្នំពេញនៅព្រឹកមិញនេះ។
ការថ្លែងបែបនេះបន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានវិលត្រឡប់ពីប្រទេសចិនវិញមកដល់កម្ពុជាដោយសុវត្ថិភាពនៅវេលាម៉ោង១១និង២០នាទីថ្ងៃទី១៧ធ្នូនេះ។ មុននេះបន្តិចមានការស្ស័យថា សម្តេចឪ នរោត្តម សីហនុ និងសម្តេចហ៊ុន សែន ប្រាកដជាពិភាក្សាអំពីអនាគតនយោបាយរបស់សម្តេចក្រុមព្រះជាមិនខាន ខណៈដែលសម្តេចនាយករដ្ឋមន្ត្រីចូលគាល់អតីតព្រះមហាក្សត្រនៅព្រះរាជដំណាក់ប៉េកាំង។
ប៉ុន្តែ បើយោងតាមសំដីរបស់លោកហោ ណាំហុង ប្រធានបទនេះមិនត្រូវបានលើកមកនិយាយឡើយ។ យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រីការបរទេសបានបញ្ជាក់ថា ការចូលឆាកនយោបាយវិញជាសិទ្ធិរបស់សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ប៉ុន្តែ ព្រះអង្គត្រូវតែឈប់ពីតំណែងប្រធានឧត្តមប្រឹក្សាព្រះមហាក្សត្រដើម្បីកុំឲ្យពាក់ពន្ធ័ដល់ព្រះរាជវាំង៕
No comments:
Post a Comment