លោកជំទាវ វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍នៅ ក្នុងសិក្ខាសាលាស្ដីពី ស្ដ្រីជាអ្នក នយោបាយ ICAPP ថា “អាស៊ី គឺជាសាក្សីមួយចំពោ ះទិន្នាការនៃការរំខានដោយសារភាពក្រីក្រចំពោះស្ដ្រី... ភាពក្រីក្រ ប៉ះពាល់ដល់ស្ដ្រីខ្លាំង ជាងបុរស ដោយសារកង្វះខាតអំណាចក្នុងការ ធ្វើសេចក្ដីសម្រេចចិត្ដ កង្វះលទ្ធភាព ប្រើប្រាស់ និងគ្រប់គ្រងធនធាន កង្វះខាតឱកាស និងកង្វះខាតចល័តភាពក្នុងករណីខ្លះ...”។
ក្នុងការចូលរួមក្នុងវិស័យសេដ្ឋកិច្ច ស្ដ្រីមានការងារទាំងក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ ប៉ុន្ដែស្ដ្រីជាញឹកញាប់ ត្រូវប្រឈមនឹង “ការជួលឱ្យធ្វើការចុងក្រោយគេ និងត្រូវ បានគេបណ្ដេញចេញពីការងារមុនគេបង្អស់ ” នៅពេលមានវិបត្ដិ។
លោកជំទាវបានមានប្រសាសន៍ថា ទោះបីជាស្ដ្រីដែលធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រព័ន្ធបាន រួមចំណែកឱ្យមានកំណើន ផលិតផលក្នុងស្រុកសរុបយ៉ាងច្រើន ក៏ស្ដ្រីទាំងនោះមិន បានទទួលនូវសុវត្ថិភាពការងារ អត្ថប្រយោជន៍មាតុភាព អត្ថប្រយោជន៍ សុខភាពអត្ថប្រយោជន៍ នៅពេលឈប់សម្រាក និងសោធននិវត្ដន៍ឡើយ...
អាស៊ីពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកសិកម្ម ដើម្បីប្រកបរបរចិញ្ចឹមជីវិត និងពឹងអាស្រ័យ លើធនធានធម្មជាតិ និងព្រៃឈើ សម្រាប់ទ្រទ្រង់ជីវិត និងថាមពល។ សហគមន៍ក្រីក្រមានលទ្ធភាពបន្ដិចបន្ដួចក្នុងការប្រើប្រាស់ថាមពល ហើយប្រជាជនក្រីក្រ ងាកទៅរកការ ពឹងផ្អែកលើបរិស្ថាន ដើម្បីទទួលទាន ថាមពល និងរកចំណូល។ ដូចច្នេះ ជាការសំខាន់គឺត្រូវផ្ដល់ឱកាស និងជម្រើសធនធាន សម្រាប់សហគមន៍ និងត្រូវធានាថា ទាំងស្ដ្រី និងបុរសមានការចែករំលែកការទទួលខុសត្រូវទៅវិញទៅមក ដើម្បីធ្វើឱ្យមាននិរន្ដភាពបរិស្ថាន និង ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេស។
ទន្ទឹមគ្នានេះដែរ លោកជំទាវ ឃួន សុដារី ជាសមាជិកនៃគណៈកម្មាធិការអចិន្ដ្រៃយ៍របស់ គណៈបក្សប្រជាជនកម្ពុជា (CPP) បានមានប្រសាសន៍ថា វិបត្ដិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភពលោកបានដាក់បន្ទុកយ៉ាងខ្លាំងលើស្ដ្រី។ “តាមពិត បញ្ហាយេនឌ័រនៅអាស៊ី មិនទាន់ ទទួលបានការលើកកម្ពស់ ការយកចិត្ដទុកដាក់ទាំងក្នុងកិច្ចពិភាក្សាតំបន់ និងអន្ដរជាតិ ស្ដីពីថាមពល បរិស្ថាន និងសេដ្ឋកិច្ចដែលប្រកបដោយនិរន្ដរភាពនៅឡើយទេ។”
លោកជំទាវ បានមានប្រសាសន៍ទៀតថា ប្រតិភូទាំងអស់ទូទាំងតំបន់អាស៊ី ដែលបានចូលរួម ក្នុងមហាសន្និបាតលើកទី ៦ នៃសន្និសិតអន្ដរជាតិរបស់គណៈបក្សនយោបាយអាស៊ី និង សិក្ខាកាមទាំងអស់នៃអង្គសិក្ខាសាលាស្ដីពីអ្នកនយោបាយជាស្ដ្រី ដ៏ពិសេសនេះ យើងទទួល ស្គាល់ពីតួនាទីដ៏សំខាន់ និងមានសារប្រយោជន៍របស់ស្ដ្រីនៅក្នុងការអភិវឌ្ឍ និងសុខុមាល ភាពរបស់ ប្រទេសជាតិ និងបញ្ហាយេនឌ័រនៅកន្លែងការងារ និងនៅក្នុងសង្គម។ លោកជំទាវក៏បានសង្កត់ធ្ងន់ទៅលើស្មារតីនៃកិច្ចសហ ប្រតិបត្ដិការ ការយោគយល់ និងមិត្ដភាពនៅក្នុង អង្គសិក្ខាសាលានេះទាំងមូល គឺជាសក្ខីភាពនៃប្រពៃណីរបស់ ICAPP។ លោកស្ដ្រី Iris Indira Murti ប្រធានក្រុមប្រឹក្សាសហប្រតិបត្ដិការអន្ដរជាតិនៃគណៈបក្ស ក្រុមប្រឹក្សាប្រតិបត្ដិកណ្ដាលនៃក្រុមមានតួ នាទីសកម្មរបស់ប្រទេសឥណ្ឌូនេស៊ី បានផ្ដល់ជាមតិថា ស្ដ្រីធ្វើការ២ ភាគ៣នៃម៉ោងធ្វើការធម្មតារបស់ពួកគេ ដោយសារតែការងារផ្ទះ ហេតុដូច្នេះ ពួកគេគួរ ទទួលបានឱកាសស្មើគ្នាដូចបុរសនៅក្នុងពិភពលោកទាំងមូល។
លោកស្រី បានមានប្រសាសន៍បន្ថែមទៀតថា “ស្ដ្រីនឹងធ្វើការបានល្អនៅក្នុងនយោបាយប្រសិន បើនយោបាយនោះផ្ដល់ ឱកាសដល់ស្ដ្រី ”ហេតុដូចនេះគួរតែមានកិច្ចព្រមព្រៀងលើ “វិធីសាស្ដ្រដែលផោតការលើកកំពស់ដល់ស្ដ្រី និងប្រជាជនក្រីក្រ នៅពេលរៀបចំគោល នយោបាយ។
កិច្ចប្រជុំពេញអង្គនេះ រួមមានអ្នកតំណាងមកពី ២២ ប្រទេសដែលមានការប្រកាសជារួមមួយ ដោយបានអះអាង ជាថ្មីនូវការប្ដេជ្ញារបស់ស្ដ្រីចំពោះគោលដៅរបស់ ICAPP ដើម្បីលើកកម្ពស់ការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្ដិការរវាងគណបក្ស នយោបាយក្នុងការពង្រឹង ការយល់ដឹង និងការជឿជាក់គ្នាទៅវិញទៅមកក្នុងចំណោមប្រជាជន និងប្រទេសនៅ ក្នុង តំបន់ដើម្បី លើកកម្ពស់កិច្ចសហប្រតិបត្ដិការក្នុងតំបន់ តាមរយៈតួនាទី និងបណ្ដាញជាក់លាក់ របស់គណបក្សនយោបាយ និងដើម្បីបង្កើតឱ្យ មានបរិយាកាសមួយដែលមានសន្ដិភាពនិរន្ដភាព និងវិបុលសុខរួមគ្នានៅក្នុងតំបន់។
ទន្ទឹមនឹងនេះដែរ លោកស្រី Rinzin Jamtsho ដែលជាលេខាធិការបស់លោកប្រធានា ធិបតីនៃប្រទេសប៊ូតង់ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពេញអង្គលើកទីពីររបស់ ICAPPនេះថា “ប្រទេសប៊ូតង់ បានក្លាយទៅជាប្រទេស ប្រជាធិបតេយ្យមួយដោយមានការចូលរួម ទំនាក់ទំនង និងកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់ព្រះមហាក្សត្រដែលបានធ្វើការយ៉ាង ហ្មត់ចត់ អស់រយៈពេលជាងបីឆ្នាំក្នុងការកសាងនូវបុរេលក្ខខណ្ឌវប្បធម៌ ប្រជាធិបតេយ្យ និងការរៀប ចំស្ថាប័ន”។
“អ្នកដឹកនាំដែលមានឈ្មោះបោះសំឡេងសព្វថ្ងៃនេះ គឺជាសមាជិកបេក្ខភាពដែលបាន ជ្រើសតាំងដោយប្រជាជន ដើម្បី បម្រើជាតិនៅក្នុងពេលដ៏សំខាន់នេះ។ ដោយយោងតាម ទស្សនះដ៏ត្រឹមត្រូវរបស់ព្រះមហាក្សត្រនៃប្រទេសប៊ូតង់ គណបក្សនយោបាយមួយនេះ បាន ប្រើប្រាស់គោលការណ៍នៃ “ការអភិវឌ្ឍដោយមានសមធម៌ និងយុត្ដិធម៌” ជាគោលគំនិត ដ៏ចម្បង នៃគោលការណ៍ដឹកនាំ”។
លោកស្រីបានបន្ថែមទៀតថា ប្រទេសប៊ូតង់ គឺជាប្រទេសតែមួយគត់ដែលអនុលោមទៅ តាមទស្សនៈរួម និងស៊ីជម្រៅ ដើម្បីសុភមង្គលសង្គមជាតិទាំងមូល និងថា គោលបំណង ចុងក្រោយក្នុងការអភិវឌ្ឍនៅប្រទេសប៊ូតង់ គឺការបង្កើនសេចក្ដីសុខ និងសុភមង្គលរបស់ ប្រជាជន ដោយគិតពីតម្លៃនៃសេចក្ដីត្រូវការខាងស្មារតី និងផ្លូវចិត្ដជាជាងការបំពេញ សេចក្ដីត្រូវការលើសម្ភារ។ សុភមង្គលជាតិទាំងមូលមានសសរគ្រឹះសំខាន់ៗបួន គឺការ អភិវឌ្ឍ សង្គមសេដ្ឋកិចឱ្យមានសមធម៌ ការអភិរក្សបរិស្ថាន ការលើកកម្ពស់វប្បធម៌ និង អភិបាល កិច្ចល្អ។
គោលគំនិតជាទូទៅដែលអនុម័តដោយអ្នកថ្លែងការណ៍ភាគច្រើន គឺសម្រាប់ប្រទេសនៅ អាស៊ីដែលចាំបាច់ត្រូវដោះស្រាយ បញ្ហាសំខាន់ ដើម្បីរៀបចំផែនការក្នុងការបង្កើនការ អភិវឌ្ឍឱ្យបានល្អប្រសើរនាពេលអនាគត។ បញ្ហាទាំងនេះ រួមមានការកសាង ស្នាដៃនាពេល កន្លងមក គុណភាពអប់រំ ការផ្ដល់ការងារធ្វើ និងសេដ្ឋកិច្ចពីថ្នាក់ មធ្យមទៅថ្នាក់កណ្ដាលការលើកម្ពស់សេវាសុខភាព ការធានាឱ្យមានកំណើន ក្នុងការជួយគាំទ្រប្រជាជនក្រីក្រការពង្រឹងការគ្រប់គ្រងក្នុងតំបន់ ការបង្កើនឥនទានខ្នាតតូច ការផ្ដោត លើការរីកចម្រើន របស់ស្ដ្រី ការពង្រឹងការទំនាក់ទំនង ការលើកម្ពស់បច្ចេកវិទ្យាតាមរយៈការផ្ដោតទៅលើ ព័ត៌មាន និងបច្ចេក វិទ្យាទំនាក់ទំនង (ICT) និងការជំរុញឱ្យមានការផ្ដោតទៅលើដំណើរការ គោលនយោបាយ និងការអនុវត្ដ។
No comments:
Post a Comment