Thursday, January 13, 2011

សម្តេច​នាយករដ្ឋមន្រ្តីទទួលជួបប្រធានក្រុម CHMC របស់ប្រទេសចិន

ភ្នំពេញ៖​​ សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​លោក​ LU WEN JUN​ ប្រាធាន​ក្រុមហ៊ុន​ CHMC (China National Heavy Machinery) របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ចូល​ជួប​សម្តែង​ការ​គួរ​សម​នា​រសៀល​ថ្ងៃ​ទី​ ១៣​ មករា​ ឆ្នាំ​ ២០១១​ នៅ​គេហដ្ឋាន​របស់​សម្តេច​ក្នុង​រាជធានី​ភ្នំពេញ​។
លោក​អ៊ាង​ សុផល្លែត​ ជំនួយ​ការ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្រោយ​ ជំនួប​នោះ​ថា​ លោក​ LU​ បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សម្តេច​នាយក​រដ្ឋមន្ត្រី​ដែល​បាន​ មាន​វត្ត​មាន​ក្នុង​ឱកាស​បិទ​ស្ទឹង​សម្រាប់​ការ​សាង​សង់​វារី​អគ្គីសនី​តាតៃ​ កាល​ពី​ពេល​កន្លង​មក​នេះ​ និង​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ហ៊ុន​របស់​លោក​សម្រាប់​ការ​អនុវត្ត​គម្រោង​​​វារី​អគ្គីសនី​នេះ​។ លោក​ LU​ បាន​ជំរាប​ជូន​សម្តេច​តេ​ជោ​ថា​ គម្រោង​វារី​អគ្គីសនី​នេះ​ នឹង​ត្រូវ​ បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០១៣​ លាង​មុខនេះ​ ហើយ​ចំពោះ​មួយ​ទៀតដែលលោកកំពុងតែធ្វើគឺគម្រោងប្រព័ន្ធចែក ចាយ អគ្គិសនី ជុំវិញ​ទី​ក្រុង​ភ្នំពេញនោះ ​លោក​នឹង​ខិត​ខំធ្វើ​យ៉ាង​ណា​ឲ្យ​គម្រោ​ង​ទាំង​នេះមានល្បឿនយ៉ាងលឿនបំផុត ដើម្បីផ្តល់នូវថាមពលអគ្គិសនីឲ្យកម្ពុជា ប្រើប្រាស់ឲ្យបានគ្រប់គ្រាន់។
ជាការឆ្លើយតបសម្តេចនាយករដ្ឋមន្រ្តីបានសំដែងនូវការអបអរសារទរ និងសប្បាយរីករាយ យ៉ាងខ្លាំងចំពោះការប្រឹងប្រែងរបស់ក្រុមហ៊ុនបន្ទាប់ពីបានដឹងថា វារីអគ្គិសនីនេះត្រូវបានបញ្ចប់ការ សាង​សង់​និងផ្តល់ថាមពលអគ្គិសនីនៅឆ្នាំ ២០១៣ ខាងមុខ។ ពាក់ព័ន្ធនឹងបណ្តាញចែកចាយអគ្គិសនី សម្តេច​នាយក​រដ្ឋមន្រ្តីបានធ្វើការណែនាំឲ្យលោក LU បន្តធ្វើការជាមួយរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មរ៉ែ និង​ថាមពល​ហើយសម្តេចបានបញ្ជាក់ថា គោលការរបស់រាជរដ្ឋាភិបាលកម្ពុជា គឺធ្វើយ៉ាងណាលើក ទឹកចិត្ត​ឲ្យក្រុមហ៊ុនឯកជនចូលរួមចំណែកក្នុងការតម្លើងបណ្តាញចែកចាយអគ្គីសនី៕

No comments:

Post a Comment