Thursday, January 13, 2011

ក្រុមហ៊ុន​មួយ​ប៉ុនប៉ង​រំលោភ កំពង់ផែ​ស្វយ័ត និង​កម្ម​សិទ្ធ​ករ​ដីធ្លី នៅ​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ: អ្នកដឹកនាំ​កំពង់ផែ​ស្វ​យ​ត័​ខេត្ត​ព្រះសីហនុ និង​ម្ចាស់​កម្មសិទ្ធិក​ដីធ្លី​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​សម្តែង​ការព្រួយបារម្ភ ខ្លាច​បាត់បង់​ដីធ្លី​របស់​ពួកគាត់ ដោយមាន​ក្រុមហ៊ុន​មួយ កំពុងតែ​ប៉ុនប៉ង​រំលោភ​យក​ដោយ​ប្រើ​រូបភាព​វិនិយោគ​។ ទន្ទឹមនឹងនេះ​តំណាង​កំពង់ផែ​ស្វ​យ​ត័ និង​កម្មសិទ្ធិករ​ម្ចាស់​ដីធ្លី​នៅ​តំបន់​ពយ​ម៉ា​ចូ​វ ឃុំ​ប៊ិ​ត​ត្រាំ​ង​ ស្រុក​ព្រៃនប់ សូម​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​ហៅ​កាត់​ថា ស៊ី​ឌី​ស៊ី (CDC) មេត្តាជួយ​ពិនិត្យ​ចំពោះ​ឯកសារ​លក់​ទិញ​ដីធ្លី​របស់​ក្រុមហ៊ុន​ប៊ី អឹម ជី អាយ (B.M.G.I investment corporation) មូលហេតុ​ដែល​ហ៊ាន​សំណូមពរ​បែបនេះ ពីព្រោះ​តំណាង​ក្រុមហ៊ុន​ខាងលើនេះ​បាន​នាំ​ប្រតិភូ របស់ CDC មួយក្រុម​ចុះមក​ពិនិត្យ​ទីតាំង​ដី និង​ចង្អុលបង្ហាញ​ទៅ​ប៉ះចំ​លើ​ដីធ្លី​របស់​ពួកគាត់​ម្តង​រួចមកហើយ កាលពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១១ នេះ ។​

​    ​ទាក់ទិន​នឹង​ករណី​ខាងលើនេះ ក្រុមប្រឹក្សាភិបាល​កំពង់​ផែ​ស្វ​យ​ត័​ខេត្ត​ព្រះសីហនុ និង​កម្មសិទ្ធិករ​ម្ចាស់​ដី​នៅ​តំបន់​ពយ​ម៉ា​ចូ​វ ឃុំ​ប៊ិ​ត​ត្រាំ​ង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​បាន​អះអាងថា ពុំមាន​ការលក់ ឬ​ទិញ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន B.M.G.I នោះទេ ដូច​ច្នេះ​អាច​បញ្ជាក់បាន​ថា ក្រុមហ៊ុន​មួយ​នេះ​គ្មាន​ដីធ្លី​នៅ​ចំណុច​ពយ​ម៉ា​ចូ​វ ឃុំ​ប៊ិ​ត​ត្រាំ​ង ស្រុក​ព្រៃនប់​នេះឡើយ ។​

​    ​កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១០ កន្លងទៅនេះ​ក្រុមហ៊ុន B.M.G.I បានដាក់​ពាក្យស្នើសុំ​ទិញ​ដី​ចំនួន ១៥០ ហិកតា នៅ​តំបន់​ពយ​ម៉ា​ចូ​វ​ក្នុង​ឃុំ​ប៊ិ​ត​ត្រាំ​ង​នោះ ពី​កំពង់ផែ​ស្វ​យ​ត័​ខេត្ត​ព្រះសីហនុ តែ​ពេលនោះ​ក្រុមប្រឹក្សាភិបាល​កំពង់ផែ បានធ្វើការ​ប្រជុំ​សម្រេច​មិន​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន​នោះទេ ដោយមាន​សំអាងថា ដី​នោះ​កំពង់ផែ​ត្រៀម​បង្កើត​មូលដ្ឋាន​ផ្គត់ផ្គង់​សេវា និង​ភស្តុភា​ផ្តាច់មុខ​សម្រាប់​ការស្រាវជ្រាវ និង​ខួង​ប្រេង​ក្នុង​ដែនសមុទ្រ​កម្ពុជា ដោយ​កំពង់ផែ​ស្វ​យ​ត័​ខេត្ត​ព្រះសីហនុ ។​

​    ​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី​២០ ខែ​វិឆ្ឆិកា ឆ្នាំ​២០១០ ក្រុមហ៊ុន B.M.G.I investment corporation បានធ្វើ​សកម្មភាព​ជួល​សា​ឡង់​បូម​ខ្សាច់​មួយគ្រឿង​យ៉ាង​ធំ មក​ត្រៀមលក្ខណៈ​បូម​ខ្សាច់ ចាក់​បំពេញ​លើដី​ធ្លី​កំពង់ផែ​ម្តង​រួចមកហើយ តែ​ត្រូវ​បរាជ​យ័​ដោយ​ម្ចាស់​កម្មសិទ្ធិករ និង​កំពង់ផែ​ស្វ​យ​ត័​ខេត្ត​ព្រះសីហនុ​ដឹងខ្លួន​ទាន់ពេលវេលា ចំពោះ​ទង្វើ​បែបនេះ​សាធារណៈជន​កំពង់មាន​ការងឿងឆ្ងល់​ថា ក្រុមហ៊ុន​មួយ​នេះ​ចេះ​ធ្វើទៅកើត​ដែល​ខ្លួន​ពុំមាន​ដី​នៅ​កន្លែង​នោះ​មួយ​ច​ ង្អា​ម​ផង​នោះ តើ​គេ​មានគំនិត​បូម​ខ្សាច់​យកទៅ​ចាក់​កន្លែង​ណា បើ​សុទ្ធតែ​ដី​របស់គេ​នោះ ៕ 

ដោយ : សមុទ្រ

No comments:

Post a Comment