Thursday, January 13, 2011

ម​ន្ត្រី​ជាន់​ខ្ពស់​១០នាក់​លា​លែង​ពី​ដំណែង​ក្នុង​រ​ដ្ឋា​ភិ​បា​ល​ ​ខ​ណៈ​តម្រូវ​អោ​យ​ប្រកាស​ទ្រព្យ​សម្បត្តិ​ ​

ភ្នំពេញ​៖ នៅ​ពេល​ច្បាប់​ថ្មី​ផ្ដើម​អនុ​វត្ត​ន៍ ​ដោយ​តម្រូវ​អោ​យ​ម​ន្ត្រី​ជាន់​ខ្ពស់​ក្នុង​រាជ​រ​ដ្ឋា​ភិ​បា​ល​ប្រកាស​ទ្រព្យ​សម្បត្តិ​ ​ទៅ​អោ​យ​ស្ថា​ប័​ន​ប្រ​ឆាំង​អំពើ​ពុក​រលួយ​ ​ឥឡូវ​នេះ​មាន​ឧកញ៉ា​ចំនួន​១០នាក់​ហើយ​ ​ដែល​បាន​សុំ​លា​លែង​ចេញ​ពី​ដំណែង​ ​។
      លោក​ ​សៀង​ ​ប៉ូ​រ៉ា​ត​ ​ម​ន្ត្រី​នៃ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ប្រាប់​ ​អ្នក​រាយ​ការណ៍​ព័ត៌មាន​កាល​ពី​ពេល​ថ្មី​ៗនេះ​ថា​ ​អ្នក​ទាំង​១០នាក់​នោះ​ជាម​ន្ត្រី​ជាន់​ខ្ពស់​ក្នុង​ស្ថា​ប័​ន​នីតិ​ប​ញ្ញ​តិ្ត​ ​ដូច​ជា​សមាជិក​ព្រឹទ្ធសភា​ ​សមាជិក​រដ្ឋ​សភា​ ​និង​ទី​ប្រឹក្សា​របស់​ម​ន្ត្រី​ជាន់​ខ្ពស់​ ​។
      លោក​ ​សៀង​ ​ប៉ូ​រ៉ា​ត​ ​មិន​បាន​បង្ហើប​ប្រាប់​ពី​ឈ្មោះ​របស់​ឧកញ៉ា​ទាំង​១០នាក់​ ​ដែល​សុំ​លា​លែង​តំណែង​នោះ​ទេ​។
      ម​ន្ត្រី​ដែល​បាន​សុំ​លា​លែង​ពី​តំណែង​នោះ​ដោយ​បាន​ផ្អែក​លើ​ហេតុ​ផល​មួយ​ចំនួន​ដូច​ជា​ ​ខ្លាច​ខ្លួន​មាន​ការ​ភ្លេច​ភ្លាំង​ដោយ​ប្រការ​ណា​មួយ​ក្នុង​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​នោះ​ ​នាំ​អោ​យ​មាន​បញ្ហា​កើត​ឡើង​ ​។
      មុន​នេះ​បន្តិច​មាន​ស្ថិ​តិ​មិន​ផ្លូវ​ការ​បាន​បង្ហាញ​ថា​ ​មាន​ម​ន្ត្រី​ជាន់​ខ្ពស់​ក្នុង​រាជ​រ​ដ្ឋា​ភិ​បា​ល​ប្រមាណ​ ​១០ម៉ឺន​នាក់​តម្រូវ​អោ​យ​ប្រកាស​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​មាន​ទៅ​ដល់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ​ដែល​ចាប់​ផ្ដើម​ពី​ ​ខែ​មក​រា​ ​ឆ្នាំ​២០១១នេះ​តទៅ​ ​៕
ដោយ​ ៖ ភិរម្យ

No comments: