Tuesday, January 11, 2011

អាប់​ភី​ស៊ី​ត​ ​កោះ​ប្រជុំ​ម​ន្ត្រី​រក្សា​សន្តិ​សុខ​ជាតិ​ ​រក​វិធី​ជួ​ថៃ​ទាំង​៧

នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​លោក​អាប់​ភី​ស៊ី​ត​វេចា​ជី​វ៉ា​ ​បាន​កោះ​ប្រជុំ​ ​ម​ន្ត្រី​រក្សា​សន្តិ​សុខ​ជាតិ​ ​ដើម្បី​ពិភាក្សា​រក​មើល​វិធី​ ​ដើម្បី​ជួយ​ជន​ជាតិ​ថៃ​ទាំង​៧ ដែល​កម្ពុ​ជា​ ​បាន​ចាប់​ឃុំ​ខ្លួ​ន​។​
ការ​កោះ​ហៅ​ម​ន្ត្រី​រក្សា​សន្តិ​សុខ​ជាតិ​ ​ដែល​ចូល​រួម​ដោយ​ឧបនាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​លោក​ស៊ូ​ថេ​ប​ថង​ស៊ូ​បាន​ ​ ​លោក​រដ្ឋ​ម​ន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​ប្រា​វិ​ត​វង្ស​ស៊ូ​វ៉ុ​ន​ ​ ​និង​លោក​រដ្ឋ​ម​ន្ត្រី​ក្រសួង​ការ​បរទេស​ ​កា​ស៊ី​ត​ភី​រម្យ​ផង​ដែរ​ ​ ​បាន​ធ្វើ​ឡើង​នៅ​ជាមួយ​នឹង​ ​ស្ថាន​ការណ៍​ ​ដែល​មាន​ការ​គាប​សង្កត់​ពី​ក្រុម​ថៃ​អាវ​លឿង​ ​ដែល​បង្ខំ​អោ​យ​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​អាប់​ភី​ស៊ី​ត​ ​ប្រើ​កម្លាំង​ដាក់​គំនាប​មក​លើ​កម្ពុ​ជា​ ​ដើម្បី​ដោះ​លែង​ជន​ជាតិ​ថៃ​ទាំង​៧។
ពី​ភ្នំពេញ​នេះ​វិញ​ ​ស​ម្តេ​ច​នាយក​រដ្ឋ​ម​ន្ត្រី​ ហ៊ុន​សែន​ ​បាន​ថ្លែង​ដាច់​ណាត់​ ​ប្រឆាំង​រាល់​ការ​ប៉ុន​ប៉ង​ធ្វើ​អន្តរា​គម​ណា​មួយ​ ​ដែល​មាន​បំ​ន​ង​ដាក់​ការ​គាប​សង្កត់​មក​លើ​កម្ពុ​ជា​ ​និង​ ​បញ្ជាក់​ដាច់​ណាត់​ថា​ ​រឿង​ថៃ​ទាំង​៧ នឹង​ត្រូវ​ស្ថិត​ក្នុង​អំណាច​ច្បាប់​ ​របស់​តុលាការ​កម្ពុ​ជា​ ​ដែល​នឹង​មិន​ស្ថិត​ក្រោម​ឥទ្ធិ​ពល​ ​ការ​ធ្វើ​អន្តរាគមន៍​ពី​សំណាក់​បរទេស​ណា​មួយ​នោះ​ឡើ​យ​។​
នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​ក្រោយ​កិច្ច​ប្រជុំ​នោះ​ ​បាន​ប្រាប់​អ្នក​កាសែត​ថា​ ​ថៃ​ ​នឹង​ដាក់​ចេញ​នូវ​គោល​ការណ៍​ច្បាស់លាស់​ ​ប៉ុន្តែ​នឹង​មិន​អាច​រៀបរាប់​នា​ពេល​នេះ​បាន​ទេ​។​ ​លោក​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​បញ្ជាក់​ទៀត​ថា​ ​បញ្ហា​នេះ​ ​នឹង​ត្រូវ​គេ​យក​ចិត្ត​ទុកដាក់​ ​និង​សើរើ​ពិ​និត្យ​មើល​សា​ឡើង​វិ​ញ​។​
លោក​នាយក​រដ្ឋ​ម​ន្ត្រី​ថៃ​ ​បញ្ជាក់​ថា​ ​មក​ទល់​ពេល​នេះ​ ​មិន​មាន​ការ​ពិភាក្សា​ ​ក្នុង​ការ​បញ្ចុះ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​២នោះ​ទេ​។​

ដោយ​ ៖ នគរវត្ត

No comments:

Post a Comment