Tuesday, January 11, 2011

ម​ន្ត្រី​ទូត​ខ្មែរ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ​នឹង​ជួប​ពល​ករ​ខ្មែរ​ ​ទាំង​៧៤នាក់​ ​នៅ​ថ្ងៃ​ស្អែក​ ​រក​ការ​ជួយ​ដល់​ពួក​គេ

ម​ន្ត្រី​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ​នឹង​ជួប​ពល​ករ​ខ្មែរ​ទាំង​៧៤នាក់​ ​ដែល​ត្រូវ​គេ​ចាប់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នោះ​ ​នៅ​វេលា​ថ្ងៃ​ស្អែក​នេះ​ហើ​យ​។​
អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ ​និង​សហ​ប្រតិបត្តិ​ការ​អន្តរ​ជាតិ​ ​លោក​ ​កុយ​ ​គួ​ង​ ​បាន​មាន​ប្រសាសន៍​ថា​ ​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ​កំពុង​ខិតខំ​ពិ​និត្យ​លទ្ធ​ភាព​ ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​ខ្មែរ​ ​ទាំង​នោះ​ ​បាន​វិល​មក​កម្ពុ​ជា​វិ​ញ​។​
លោក​ ​កុយ​គួ​ង​ ​ក៏​បាន​បញ្ជាក់​រួច​ទៅ​ហើយ​ថា​ ​ប្រជា​ពលរដ្ឋ​ ​ដែល​ត្រូវ​គេ​ចាប់​ទាំង​នោះ​ ​ភាគ​ច្រើន​គឺ​ជា​កុ​មា​រ​។​ ​លោក​បញ្ជាក់​ទៀត​ថា​ ​ការ​ចាប់​ពួក​គេ​នោះ​ ​គឺ​ដោយសារ​តែ​គ្មាន​ឯក​សារ​ត្រឹម​ត្រូវ​ ​និង​ការ​ស្នា​ក់​នៅ​ហួស​កាល​កំ​ណ​ត់​។​

ដោយ​ ៖ យុង ខេមរា

No comments:

Post a Comment