Tuesday, January 11, 2011

ចោទ​ប្រកាន់​ទោស​ដាច់​ដោយ​ឡែក​ ​លើ​ជន​សង្ស័យ​ថៃ​២នាក់​ ​ក្នុង​ចំ​នោម​៧នាក់​

ម​ន្ត្រី​តុលាការ​ ​បាន​ចោទ​ប្រកាន់​ទោស​ដាច់​ដោយ​ឡែក​ ​លើ​ជន​សង្ស័យ​ ​ថៃ​២នាក់​ ​ក្នុង​ចំណោម​ជន​សង្ស័យ​ថៃ​ទាំង​៧ ដែល​ទោស​នោះ​ ​នឹង​អាច​អោ​យ​ប្រឈម​នឹង​ការ​ជាប់​គុក​ ​រវាង​ពី​៥ទៅ​១០ឆ្នាំ​នៅ​កម្ពុ​ជា​។​
សូម​ជំ​រាប​ថា​ ​ជន​សង្ស័យ​ថៃ​ទាំង​៧ នា​ពេល​នេះ​ ​កំពុង​រង​ពី​បទ​ចោទ​ប្រកាន់​ ​២ គឺ​ការ​ឆ្លង​ដែន​ខុស​ច្បាប់​ ​និង​ឆ្លង​កាត់​កន្លែង​យោធា​ ​ដែល​គេ​ហាម​ឃា​ត់​។​ ​ដោយ​ឡែក​ ​កាល​ពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន​ ​ចៅក្រម​ស៊ើប​អង្កេត​ ​តុលាការ​រាជ​ធានី​ភ្នំពេញ​ ​បាន​សម្រេច​ចោទ​ប្រកាន់​បន្ថែម​ ​លើ​ជន​សង្ស័យ​ថៃ​២នាក់​ ​ក្នុង​ចំណោម​៧នាក់​នោះ​ ​នូវ​បទ​ល្មើស​មួយ​ទៀត​ ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ចេតនា​ ​នៃ​ការ​ប្រមូល​ផ្តុំ​ព័ត៌មាន​បែប​ចារ​ក​ម្ម​។​ ​ជន​ជាតិ​ថៃ​ទាំង​២ ដែល​គេ​បាន​ចោទ​បទ​ល្មើស​បន្ថែម​នោះ​ ​គឺ​មាន​ ​ឈ្មោះ​វី​រ៉ា​ស៊ុម​ក្វា​ម​ឃី​ត​ ​ដែល​ជា​អគ្គ​លេខាធិការ​ ​ប​ណ្តា​ញ​ប្រជា​ជន​ ​ប្រឆាំង​អំពើ​ពុក​រលួយ​ ​និង​ម្នាក់​ទៀត​ឈ្មោះ​ ​រ៉ា​ទ្រី​ ផៃ​ ​ភូ​ថា​ណា​ផៃ​ប៊ូ​ន​ ​ភេទ​ស្រី​ជា​អ្នក​សារ​ព័​ត៌​មា​ន​។​ ​អ្នក​ទាំង​២ ត្រូវ​បាន​ចោទ​ប្រកាន់​បន្ថែម​ ​តាម​មាត្រា​ ​៤៤៦ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ ​ពី​បទ​ប្រមូល​ផ្តុំ​ព័ត៌មាន​ជា​អា​ទិ៍​ ​ដែល​អាច​ធ្វើ​អោ​យ​អន្តរាយ​ ​ការ​ការពារ​ជា​តិ​។​ ​មាត្រា​ច្បាប់​ ​៤៤៦ បាន​ចែង​ថា​ ​អំពើ​ទទួល​ឬ​ប្រមូល​ផ្តុំ​ ដើម្បី​ផ្ត​ល់​អោ​យ​ទៅ​រដ្ឋ​បរទេស​ឬ​ ​ភ្នាក់ងារ​បរទេស​នូវ​ព័ត៌មាន​ ​ ​វិធី​ ​ ​វត្ថុ​តាង​ឯក​សារ​ ​ ​ទិ​ន្ន័​យ​ព័ត៌មាន​វិទ្យា​ ​ ​ឬ​សាលា​កប​ត្រ​ ​ ​ដែល​អាច​ធ្វើ​អោ​យ​អន្តរាយ​ ​ការ​ការពារ​ជាតិ​ ​ត្រូវ​ផ្ត​ន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ​៥ទៅ​១០ឆ្នាំ​។​
ដូច្នេះ​ ​បើ​សិន​ជា​អ្នក​ទាំង​២ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​ ​ពិត​ជា​មាន​កំហុស​នោះ​មែន​ ​ទោស​ធ្វើ​ចារ​កម្ម​ ​ប្រមូល​ព័ត៌មាន​ ​ដែល​នាំ​អោ​យ​អន្តរាយ​ការ​ការពារ​ជាតិ​ ​នឹង​ត្រូវ​ ​ប្រឈម​ការ​ជាប់​គុក​ពីរ​វាង​ ​៥ទៅ​១០ឆ្នាំ​។​

No comments:

Post a Comment