Wednesday, January 05, 2011

សម្ដេច​ហ៊ុន សែន ៖ មាន​មេបក្ស​ខ្លះ​គេ​វិភាគ​រឿង​នយោបាយ​ជាតិ និង​អាមេរិក តែ​បក​មក​ហ៊ុន សែន​វិញ ដដែល

មេ​បក្ស​ខ្លះ​គេ​បាន​វិភាគ​រឿង​នយោបាយ​ចិន និង​អាមេរិក គេ​និយាយ​ថា ចិន​អាច​នឹង ដើរ​លឿន​ជាង​អាមេរិក ដោយ​សារ​ប្រទេស​ចិន​ដូរ​មេ​ដឹក​នាំ មិន​ដូច​នៅ​កម្ពុជា​នោះ​ទេ គឺ​ទុក​មេ​ដឹក​នាំ ដដែល​ៗ​ដូច​ហ៊ុន សែន។ ខ្ញុំ​សូម​ជម្រាប​ទៅ​អាម៉ាសៀ​នោះ​វិញ​ថា ចិន​គេ​ប្ដូរ​មេ​ដឹក​នាំ គេ​មិន​បាន​ប្ដូរ បក្ស​នោះ​ទេ ហើយ​ទី​២​គឺ​មេ​ដឹក​នាំ​ដែល​ប្ដូរ​គឺ​មាន​អាយុ​ជាង​៧០​ឆ្នាំ។ ខុស​ពី​ហ៊ុន សែន ដែល​ទើប​តែ មាន​អាយុ​ជាង​៥០​ឆ្នាំ​ទេ​អាវ៉ា។ ទៅ​មក​ៗ​និយាយ​រឿង​ហ៊ុន សែន ដដែល។ បើ​និយាយ​ឲ្យ​ចំ​ទៅ​ប្រកួត មិន​ឈ្នះ​ហ៊ុន សែន​ទេ និយាយ​សុំ​ត្រង់​ៗ​តែ​ម្ដង​ទៅ។ ប៉ុន្តែ​ទាល់​តែ​យូរ​បាន​អាច​ឈ្នះ​ហ៊ុន សែន

No comments:

Post a Comment