Wednesday, January 05, 2011

រំលឹក​ខួប​ទី​៣២ នៃ​ទិវា​ជ័យជំនះ ៧​មករា ខេត្ត​ស្វាយរៀង​

សាលាខេត្ត​ស្វាយរៀង បាន​ប្រារព្ធ​ទិវា​មី​ទ្ទី​ញ​រំលឹក​ខួប​ទី​៣២ នៃ​ជ័យជំនះ ៧ មករា (៧ មករា ១៩៧៩-​មករា ២០១១) កាលពី​ព្រឹក​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១១ នេះ​ក្រោម​អធិបតីភាព​របស់​លោក​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​លោកស្រី និង​មាន​អ្នកចូលរួម​ប្រមាណ ៥ ពាន់​អ្នក​ទៀត ។​

​    ​លោក ជៀង អំ អភិបាលខេត្ត​ស្វាយរៀង បាន​អាន​សុន្ទ​កថា​របស់​សម្តេច​ពោធិ​សាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ក្នុង​ពិធី​មី​ទ្ទី​ញ​រំលឹក​ខួប​ទី​៣២ នៃ​ទិវា​ជ័យជំនះ ៧ មករា ដែល​នៅក្នុង​សន្ទរកថា នោះ​បាន​លើកឡើង​អំពី​សមិទ្ធផល​យ៉ាង​ធំធេង ជា​ប្រវត្តិសាស្ត្រ​ជូន​ជាតិ​គឺ :
​    ​-​ដំណាក់កាល​ពី​ឆ្នាំ ១៩៧៩ ដល់​ឆ្នាំ ១៩៩៣
​    ​-​ដំណាក់កាល​ពី​ឆ្នាំ​១៩៩៣ រហូតដល់​បច្ចុប្បន្ន មិន​គ្រាន់តែ​សម្រេច​បាន​សន្តិភាព និង​ការអភិវឌ្ឍន៍​បច្ចុប្បន្ន​ប៉ុណ្ណោះ​ទេ គឺ​យើង​បាន​លប់បំបាត់​ទាំងស្រុង​នូវ​មូលហេតុ​ផ្ទៃក្នុង ដែល​នាំ​ឲ្យ​កើតសង្គ្រាម ចាក់គ្រឹះ​សន្តិភាព​ដ៏​រឹងមាំ និង​ពង្រឹងកំលាំង​ជឿជាក់ ចំពោះ​អនាគត​ដ៏​ល្អ​ប្រសើរ សម្រាប់​ប្រជាជន​យើង​គ្រប់ៗ​ជំនាន់​តរៀង​ទៅ ។​

​    ​លោកនាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន បាន​មានប្រសាសន៍ថា : ទិវា​នៃ​ជ័យជំនះ​នេះ​ធ្វើឡើង​ក្នុង​ស្មារតី​ចងចាំ​ជានិច្ច​នូវ​ឧក្រិដ្ឋកម្ម នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​អត្ថន័យ​ដ៏​ធំធេង​ជា​ប្រវត្តិសាស្ត្រ​នៃ​ជ័យជំនះ ៧ មករា និង​ក្នុង​ស្មារតី​គោរព​ដឹងគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​វីរ​យុទ្ធជន យុទ្ធ​នារី​នៃ​កង ទ័ព​បដិវត្តន៍​កម្ពុជា ព្រមទាំង​វីរ​យុទ្ធជន​នៃ​កងទ័ព​ស្មគ្រ័ចិត្ត​វៀតណាម ដែល​បាន​ប្រយុទ្ធ​ធ្វើ​ពលី​កម្ម ប្រកប​ដោយ​វីរភាព​ដ៏​ឧត្តុង្គឧត្តម​បំផុត ដើម្បី​បុព្វហេតុ​នៃ​ការ​រស់​ឡើង​វិញ​របស់​ប្រជាជន​កម្ពុជា ។​

​    ​ជ័យ​ជ​នះ ៧ មករា ១៩៧៩ ប្រៀប​ដូច​ជា​ពន្លឺ​ដ៏​ភ្លឺ​ចាំងចែង​ដែល​បាន​មក​បំភ្លឺ​មាតុភូមិ​កម្ពុជា ឲ្យចេញ​ផុត​ពី​សម័យកា​លដ៏ខ្មៅ​ងងឹត​បំផុត​នោះ ។ ហើយ​ប្រជាជន​កម្ពុជា​បាន​ចងចាំ​ជានិច្ច​ថា : ថ្ងៃ​៧ មករា គឺជា​ថ្ងៃកំណើត​ទី​២ របស់​ខ្លួន​បើ​គ្មាន​ថ្ងៃ​ជ័យជំនះ ៧ មករា ក៏​គ្មាន​អ្វីៗ​នា​សព្វ​ថ្ងៃនេះ​ដែរ ។ ៣២ ឆ្នាំ​មកនេះ​ស្មារតី​៧ មករា​បាន​បំភ្លឺ​ផ្លូវ​យើង​ជា​និច្ច និង​ជា​ប្រភព​កម្លាំង​លើកទឹកចិត្ត​ដ៏​ខ្លាំងក្លា ដែល​បាន​ធ្វើឲ្យ​យើង​អាច​ពុះ ពារ​ជំនះ​រាល់​ឧបសគ្គ​តូចធំ បាន​ដោយ​ជោគជ័យ ហើយ​ស្មារតី ៧ មករា គឺ​សាមគ្គីភាព​វីរភាព និង​ជ័យជំនះ ។​

​    ​គួរបញ្ជាក់​ថា ៖ ខេត្ត​ស្វាយរៀង​ត្រូវ​បាន​រំដោះ​ចេញពី​របប​ប្រល័យ​ពូជសាសន៍ កម្ពុជា​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​១៩៧៩ មុន​ការរំដោះ​រាជធានី​ភ្នំពេញ​ចំនួន ៣ ថ្ងៃ ៕

No comments:

Post a Comment