Wednesday, January 05, 2011

សម្ដេច​តេជោ ៖ អ្នក​ដែល​មិន​ទទួល​ស្គាល់​ថ្ងៃ​៧​មករា ​គឺ​ជា​ក្រុម​គាំទ្រ​រ​បប​ប៉ុល ពត គួរ​តែ​​ត្រូវ​កាត់​ទោស

សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​អង្គ​ពិធី​​​សំណេះ​សំណាល​ជាមួយ ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍ ទិវា​៧​មករា​លើក​ទី​៣២។ សម្ដេច​បន្ត​ថា​អ្នក​​ខ្លះ​ផ្ដល់​តម្លៃ​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​១៩៩១។ បើ​ប៉ុល ពត មិន​ត្រូវ​បាន​ផ្ដួល​រលំ​​នៅ​​ថ្ងៃ​៧​មករា តើ​ប៉ុល ពត​ព្រម​ចរចា​នៅ​អង្គការ​សហប្រជាជាតិ​នោះ​ទេ។ បើ​អ្នក​ឯង​មាន​សារជាតិ​ជា​មនុស្ស បើ​ទុក​ប៉ុល ពត នៅ​តើ​មាន​ដល់​ថ្ងៃ​នេះ​ទេ? មាន​ដល់​ថ្ងៃទី​២៣ តុលា ឆ្នាំ១៩៩១ ដែរ​ឬទេ? ​ម្ចាស់​ហត្ថលេខី​​ដែល​បាន​ចុះ​ហត្ថលេខា​នោះ មិន​មាន​នៅ​សល់​ប៉ុន្មាន​ទេ អ៊ីចឹង​តើ​អាច​ចរចា​បាន​ដែរ​ឬ​ទេ? និយាយ​ឲ្យ​ខ្លី​មួយ​ម៉ាត់ អា​ពត វា​មិន​មាន​ការ​ចរចា​ទេ គឺ​វា​សម្លាប់​ចោល​បាត់​ទៅ​​ហើយ។ យើង​មាន​មោទនភាព​ដោយ​យើង​ចេះ​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង។
សម្ដេច​តេជោ ថ្លែង​ទៀត​ថា ថ្ងៃ​៧មករា រំ​ដោះ​ទាំង​ប្រែត និង​រំដោះ​ទាំង​ក្បាល​អ្នក​ជេរ​៧មករា ទៀត​ផង ដែល​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ជន​អគតិ

No comments:

Post a Comment