Wednesday, January 05, 2011

ថ្ងៃស្អែក​នេះ​​តុលាការ​នឹង​បង្គាប់​​ឱ្យនាំ​​ខ្លួនពល​រដ្ឋថៃ​ខុសច្បាប់​​៧​នាក់ មកសាក​សួរ​​ដើម្បី​​ដាក់បន្ទុក​​បន្ថែមទៀត

រាជធានីភ្នំពេញ ៖ សេចក្តី​រាយការណ៍​ពី​​សាលា​ដំបូង​រាជធានីភ្នំពេញ​​បាន​ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ មករា ២០១១ ស្អែកនេះ សាលា​ដំបូង​រាជធានី​ភ្នំពេញ បានបង្គាប់​​ឱ្យនាំខ្លួន​ជន​ជាតិ​ថៃ​​៧​នាក់ ដែលអាជ្ញាធរ​​​ខ្មែរ​ចាប់ខ្លួនពី​បទ​ឆ្លងដែន​​ចូលក្នុង​ទឹកដី​​កម្ពុជា ដោយខុសច្បាប់ មកធ្វើ​ការសាក​សួរ​​​បន្ថែមទៀត ។ កាលពី​ថ្ងៃទី​​៤ មករា ២០១១ ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​លោកជីវ កេង បាន​​ប្រាប់​​កោះសន្តិភាព​​តាមទូរស័ព្ទ​​​​ថា ​ជនជាតិថៃ​​៧​នាក់នេះ សាលា​ដំបូង​មិនមែន​ហៅ​មកសួរចំលើយ​​​ទេ ប៉ុន្តែ​ហៅមកសាកសួរ​​បន្ថែម​​ទាក់ទង​​នឹងការឆ្លង​ដែន​ចូលក្នុងទឹកដី​កម្ពុជាដោយខុសច្បាប់ ។ ​លោក​បន្ត​ថា មក​ទល់​នឹង​​ពេលនេះ យើងប្រមូល​បាន​ភស្តុ​តាង​មួយ​ចំនួន​​រួចហើយ ​ពាក់ព័ន្ធ​​​នឹង​ការ​ឆ្លងដែន​ខុសច្បាប់​​របស់​​ជនជាតិសៀម​​ទាំង​៧​នាក់នេះ ។
ពីប្រទេសថៃ​​ឯណោះវិញ ​កាលពីថ្ងៃ​ទី​៤ មករា ២០១១ ​គេហទំព័រ​​​បាងកកប៉ុស្តិ៍​​បាន​ចាក់​ផ្សាយ​​នូវវីដេ​អូ​ឃ្លីប​​មួយ​បញ្ជាក់​ថា លោក​ផានិច ​វីគីតសេត ​តំណាង​រាស្ត្រ​​ថៃ ដែលជាប់​​ចោទ​​ចូល​ក្នុងទឹកដីកម្ពុជា ដោយខុសច្បាប់​នោះ​ ត្រូវបាន​​លោក​​នាយករដ្ឋ​មន្ត្រីថៃ​​អាប់ភីស៊ីត ចាត់​បញ្ជូន​​​ឱ្យ​មក​កាន់ព្រំដេន​​ខ្មែរ-​ថៃ នៅមុនពេល​​ដែល​អាជ្ញាធរ​​ខ្មែរ​ចាប់​ខ្លួន ។ វីដេអូឃ្លីប​​នោះបានបង្ហាញ​ថា ​​​រូបលោក​ផានិច វីគីតសេត​ កំពុង​និយាយ​ទូរស័ព្ទ​​​ទៅកាន់​លេខាធិ​ការ​របស់គាត់ ដើម្បី​ឱ្យ​​ប្រាប់​បន្ត​ទៅ​លេខា​​ធិការ​របស់​​លោក​នាយករដ្ឋ​មន្ត្រី​​​អាប់​ភី​ស៊ីត វីចាជីវ៉ា គឺ​លោក​ស៊ុម​គាត ​ក្រុងវឌ្ឍនា​ស៊ុក ឱ្យ​​ប្រាប់​​លោក​​​អាប់​ភីស៊ីត ​​ផង​ថា លោកកំពុង​ស្ថិត​ក្នុងទឹកដី​កម្ពុជាហើយ ប៉ុន្តែ​លោកតំណាង​រាស្ត្រ​ជាប់ចោទ​​រូបនេះ​បែរជា​​ប្រាប់​លេខាធិការ​​របស់គាត់ មិន​ឱ្យ​ប្រាប់​​អ្នក​ណា​ថា គាត់កំពុង​មាន​វត្តមាន ​ស្ថិតនៅ​​ក្នុង​ទឹក​​ដី​​​កម្ពុជានោះទេ ។
លើសពីនេះ​ទៀត លោក​តំណាង​​រាស្ត្រ​​​​ថៃ​​ជាប់​ចោទ​​​ក៏បាន​និយាយ​​ទូរស័ព្ទ​​ប្រាប់លេខាធិការ​​របស់គាត់ ឱ្យប្រាប់​លេខាធិការ​​លោកអាប់ភីស៊ីត ​ទៀត​ថា សូម​ឱ្យ​នាយករដ្ឋ​មន្ត្រី​​​ថៃ អាប់ភីស៊ីត វ៉េចាជីវ៉ា ​ជួយអន្តរាគមន៍​​​មកលើ​រូប​គាត់​ផង ប្រសិនបើ​​​មានបញ្ហា​ ពីព្រោះ​​លោកតំណាង​​រាស្ត្រ ជាប់ចោទ​រូប​នេះ​បានដឹង​​ជា​មុនហើយ​ថា អា​ច​នឹង​មាន​​បញ្ហា​​​ពេលដែលគាត់​ចូលក្នុងទឹកដី​​​កម្ពុជា​នេះ ជាក់ជាមិនខាន​​ ។ ប៉ុន្តែ​ម៉ោង​ក្រោយ​ការបង្ហាញ​​នូវវីដេអូឃ្លី​ប​នេះ លោកនាយករដ្ឋ​មន្ត្រី​​ថៃ អាប់ភីស៊ីត វ៉េ​ចាជី​វ៉ា ​បានទទួលស្គាល់​​ថា រូបលោក​ពិតជា​​បាន​ចាត់​បញ្ជូន​លោក​តំណាង​រាស្ត្រ​​​ជាប់ចោទ​​ទៅកាន់ព្រំ​ដែន​ខ្មែរ-ថៃ​មែន ប៉ុន្តែ​​​មិនបានដឹង​ថា លោក​ផា​និច វីគីតសេត នៅទីកន្លែង​ណា​នោះទេ  
ដោយ ៖ កោះឯករាជ្យ

No comments:

Post a Comment