Wednesday, February 09, 2011

UNESCO to send mission to Preah Vihear

Tuesday, February 8, 2011
The Director-General of UNESCO, Irina Bokova, today reiterated her call for calm and restraint around the Temple of Preah Vihear, inscribed on the World Heritage List in 2008. A border dispute between Cambodia and Thailand caused several deaths and damage to the site in recent days.

"I intend to send a mission to the area as soon as possible to assess the state of the temple," she said. "World Heritage sites are the heritage of all humanity and the international community has a special responsibility to safeguard them. This requires a collective effort that must be undertaken in a spirit of consultation and dialogue. Heritage should unite people and serve as an instrument of dialogue and mutual understanding and not of conflict."

The Temple of Preah Vihear, dedicated to Shiva, is composed of a series of sanctuaries linked by a system of pavements and staircases over an 800-metre-long axis; it dates back to the first half of the 11th century AD. The site is exceptional for the quality of its carved stone ornamentation and its architecture, adapted to the natural environment and the religious function of the temple.


_______________________________________________________
យូណេស្កូនឹងបញ្ជូនបេសកជនមកកាន់ព្រះវិហារ

          អគ្គនាយកនៃយូណេស្កូ Irina Bokova នៅថ្ងៃនេះបានបញ្ជាក់ឡើងវិញពីការ អំពាវនាវរបស់លោកស្រីឲ្យមានការស្ងប់ស្ងៀម និងអត់ធ្មត់នៅជុំវិញប្រាសាទព្រះវិហារ ដែលត្រូវបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ២០០៨ ។ ជម្លោះព្រំដែន រវាងកម្ពុជា និងថៃ បណ្តាលឲ្យមានការស្លាប់ និងការខូចខាតជាច្រើនដល់ប្រាសាទ នា ពេលថ្មីៗនេះ ។
          លោកស្រីបាននិយាយថា «ខ្ញុំមានបំណងបញ្ជូនបេសកជនទៅកាន់តំបន់នោះឲ្យ បានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីវាយតម្លៃពីស្ថានភាពរបស់ប្រាសាទ» ។ «បេតិក ភណ្ឌពិភពលោក គឺជាបេតិកភណ្ឌរបស់មនុស្សជាតិទាំងអស់ ហើយសហគមន៍អន្តរជាតិ មានកាតព្វកិច្ចពិសេសក្នុងការការពារបេតិកភណ្ឌទាំងអស់នេះ ។ ការការពារនេះ ទាមទារ ឲ្យមានកិច្ចខិតខំប្រឹងប្រែងទាំងអស់គ្នា ដែលត្រូវធ្វើឡើងក្នុងស្មារតីពិគ្រោះយោបល់ និង សន្ទនាគ្នា ។ បេតិកភណ្ឌគូរតែរួបរួមមនុស្សជាតិ​ ហើយបំរើជាឧបករណ៍នៃកិច្ចសន្ទនា និង ការយោគយល់ទៅវិញទៅមក ដែលមិនមែនសម្រាប់ជម្លោះនោះទេ» ។
          ប្រាសាទព្រះវិហារ ដែលឧទ្ទិសដល់សាសនាព្រហ្មញ្ញនេះ មានបណ្តុំកន្លែងសក្ការៈ នានាដែលត្រូវបានតភ្ជាប់ដោយប្រព័ន្ធផ្លូវដើរ និងជណ្តើរ ដែលមានអ័ក្សប្រវែងជាង ៨០០ ម៉ែត្រ ។ ប្រាសាទនេះ បានកសាងក្នុងពាក់កណ្តាលដំបូងនៃសតវត្សទី១១ ។ ប្រាសាទនេះ មានលក្ខណៈពិសេសដោយសារតែចម្លាក់ថ្ម និងស្ថាបត្យកម្ម ដែលលក្ខណៈស៊ីគ្នាទៅនឹង បរិស្ថានធម្មជាតិ និងមុខងារសាសនា ។


សេចក្តីសម្រេចនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើប្រាសាទព្រះវិហារ
08.02.2011
ប្រភព៖ UNESCOPRESS

No comments: