: នៅរសៀលថ្ងៃទី២៣ ធ្នូនេះដែរ ឯកឧត្តមងួន ញ៉ិល ប្រធានស្តីទីរដ្ឋសភាកម្ពុជា បានទទូលជួបសវនការជាមួយប្រតិភូវៀតណាមដែលដឹកនាំដោយលោក Pham Minh Tuyen ប្រធានគណៈកម្មការទទួលបន្ទុកសមាជិកសភានៃរដ្ឋសភាវៀតណាម។
នៅក្នុងជំនួបនោះ លោក Pham M inh Tuyen បានមានប្រសាសន៍លើកឡើងថា សភាវៀតណាមបានជំរុញឲ្យរដ្ឋាភិបាលវៀតណាមឲ្យធ្វើការបោះបង្គោលព្រំដែនជាមួយប្រទេសកម្ពុជា ក៏ដូចជាការជំរុញការបោះបង្គោលព្រំដែនជាមួយប្រទេសចិន និងប្រទេសឡាវផងដែរ ។
ឯកឧត្តមងួន ញ៉ិល មានប្រសាសន៍ថា វត្តមានប្រតិភូវៀតណាម គឺជាការពង្រឹងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ហើយកម្ពុជាពុំអាចបំភ្លេចបានទេ នូវពលិកម្មបក្ស និងរដ្ឋ ប្រជាពលរដ្ឋវៀតណាម បានជួយរំដោះប្រជាជនកម្ពុជាឲ្យរួចចាក់ផុតពីរបបខ្មែរក្រហម ។ មិនតែប៉ុណ្ណោះវៀតណាមបានជួយបណ្តុះបណ្តាលធនធានមនុស្ស និងជួយកសាងហេដ្ឋារចនាសម្ព័ន្ធដល់ប្រទេសកម្ពុជាទៀត។
ឯកឧត្តមងួន ញ៉ិល បានបន្តថា វៀតណាមបានជំរុញអ្នកវិនិយោគទុនវៀតណាមចូលមកបណ្តាក់ទុន នៅកម្ពុជាមានទឹកប្រាក់ច្រើនសន្ធឹកសន្ធាប់។
ឯកឧត្តមងួន ញ៉ិល បានបន្តថា សភាកម្ពុជាបានផ្តល់សច្ចប័ណ្ណឲ្យរាជរដ្ឋាភិបាលកម្ពុជា ធ្វើការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ឡាវនិងថៃ ដែលកម្ពុជាចង់បានព្រំដែន មានការអភិវឌ្ឍន៍ សន្តិភាព ពុំមានការរអៀសចិត្តពីសំណាក់ប្រជាជននៃប្រទេសទាំងពីរឡើយ ៕
No comments:
Post a Comment