Thursday, December 23, 2010

ទស្សនៈសារព័ត៌មាន៖ ក្រុមសម្ព័ន្ធមិត្ដអាវលឿងកំពុងតែប្រមាថអ្នកដឹកនាំនិងអតីតព្រះមហាក្សត្ររបស់ខ្លួន

ដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន ដែលចេះតែបរាជ័យជាបន្ដបន្ទាប់  ដោយសារតែគ្រប់ទង្វើរដែលក្រុម ខ្លួនបាន ធ្វើសុទ្ធតែភូតភរកុហក់ ដល់ប្រទេសជាតិឯង និងអន្ដរជាតិ ក្នុងចេតនាចង់អោយគេយល់ព្រមជាមួយគំនិត ខ្មៅអាក្រក់ របស់ខ្លួន ធ្វើអោយក្រុមអាវលឿងមានការអាក់អន់ចិត្ដនិងជាតិសាស្ដ្រខ្លួនឯងដែលមិន ចូលរួមគាំទ្រ ក្រោយមកមានការ ស្ដីបន្ទោសខ្លាំងៗទៅរដ្ឋាភិបាល បី-បួន ជំនាន់មុន។ ពួកអាវលឿងវង្វេងស៊ុងទាំងនេះ នៅតែបន្ដ អុកឡុកសង្គមថៃជាបន្ដ បន្ទាប់ដោយលើកយករឿងមួយបន្ដទៅរឿងមួយទៀត ធ្វើអោយសង្គមថៃរស់មិនបានសុខ ដោយសារពួកនេះ។

ដោយមានការស្ដីបន្ទោសពីសំណាក់ប្រជាជនថៃ ព្រមទាំងការងាកចេញរបស់រដ្ឋាភិបាលបច្ចុប្បន្ន មិនបន្ដ គាំទ្រ នោះ ក្រុមសម្ព័ន្ធមិត្ដអាវលឿង ក៏បានបបួលគ្នាមកបង្កើតរឿងមួយទៀតកាន់តែជ្រុលទៅៗ កាលពីថ្ងៃ ២១ ខែ ធ្នូ ២០១០ នៅសណ្ឋាគារ រ៉ូយ៉ាល់ ភូកេត ស៊ីធី (royal phuket city)  សកម្មភាពនោះមានការលើកឡើងពីអ្នកជំនាញ ប្រវត្ដិសាស្ដ្រ របស់ក្រុមអាវលឿង ក្នុងចេតនាប្រមាថមាក់ងាយយ៉ាងធ្ងន់ធ្ងរដល់អ្នកដឹកនាំនិងអតីត ព្រះមហាក្សត្រ របស់ខ្លួន។

ការប្រមាថទីមួយៈ ដោយលោក ប៉ានថេប ភួផុងផាន់ អ្នកនាំពាក្សក្រុមសម្ព័ន្ធមិត្ដអាវលឿង បានលើក ឡើងពី ផែនទី ១ លើ ២០០.០០០ ជាផែនទីឥណ្ឌូចិន ឬហៅថាផែនទី បារាំង-សៀម ថាជាផែនទីមិនត្រិមត្រូវទៅវិញ ដែលផែន ទីនេះ បានធ្វើយ៉ាងផ្ចិតផ្ចង់ពីអ្នកជំនាញបារាំង និងអ្នកជំនាញសៀម  និងមានការចុះហត្ថលេខា  ដោយអតីត រដ្ឋមន្ដ្រីការ បរទេសសៀម សម័យនោះ ដែលមានការយល់ព្រមពីអតីតព្រះមហាក្សត្រសៀមផងដែរ។  ចុះមក ដល់ថ្ងៃ នេះបែរជា លោក ប៉ានថេប ភួផុងផាន់ និយាយថាផែនទី ១ លើ ២០០.០០០ មិនត្រូវបែជាថា ផែនទីនេះ ធ្វើដោយ ឯកតោភាគី ទៅវិញ នោះមានន័យ ថា អ្នកកំពុងតែប្រមាថអ្នកដឹកនាំ និងអតីតព្រះមហាក្សត្រ ជាទីគោរពរបស់ ខ្លួនយ៉ាងពិត ប្រាកដ បើយ៉ាងដូច្នោះមែន តើប្រជាជនថៃទូទាំងប្រទេសគេគិតយ៉ាងម៉េចពីលោក?

ការប្រមាថទី២៖ គឺជាចេតនាអាក្រក់របស់លោក ថេបម៉ុនទ្រី លិមប៉ាក់ផាយ៉ម ដែលជាអ្នកវង្វេងខាងប្រវត្ដិ សាស្ដ្របាននិយាយថា MOU ឆ្នាំ ២០០០ និងផែនទី ១ លើ ២០០.០០០ គឺជារឿងបោកប្រាស់។ នេះមានន័យថា រដ្ឋាភិបាលថៃតាំងពីឆ្នាំ ១៩០៧-២០១០ គឺជារដ្ឋាភិបាលបោកប្រាស់ បើយ៉ាងដូច្នោះវារួមទាំងនាយករដ្ឋមន្ដ្រី អតីតព្រះ មហាក្សត្រថៃ និងនាយករដ្ឋមន្ដ្រីថៃសព្វថ្ងៃគឺជាជនបោកប្រាស់ ហើយអ្នកដែលមិនបោកប្រាស់សោះគឺមាន តែលោក ថេបម៉ុនទ្រី និងបក្សពួកប៉ុន្មានអ្នកនោះឬ? រឿងនេះលោក ថេបម៉ុនទ្រី និងបក្សពួកកំពុងតែខិតខំ បង្កើតការយកត្រូវ តែម្នាក់ឯង ហើយ ដាក់កំហុសអោយរាជរដ្ឋាភិបាលសៀមតាំងពីឆ្នាំ ១៩០៧ រហូតដល់ បច្ចុប្បន្ននេះ ព្រមទាំង ព្រះមហាក្សត្ររបស់ខ្លួនផង។ តើលោក ថេប ម៉ុនទ្រី មិនខ្លាចប្រជាជនថៃ គេអន់ចិតហើយ លើកគ្នាមកចោទ សួរលោកទេឬទេអី? ព្រោះការអត់ធ្មត់ របស់ពួកគេមានដែនកំណត់ សូមលោកកុំជ្រុលពេក។ លើសពីនោះទៀតលោក ថេបម៉ុនទ្រី អ្នកជំនាញខាងវង្វេងប្រវត្ដិ សាស្ដ្រនេះបានជំរុញ និងបញ្ចុះបញ្ចូលទាហានថៃ អោយធ្វើតាម គំនិត អាក្រក់របស់ខ្លួន ក្នុងចេតនារំលោភអធិបតេយ្យភាព របស់ខ្មែរ មានន័យថាលោក ថេបម៉ុនទ្រី កំពុងតែបបួល ទាហានអោយចូលរួមប្រមាថមើលមាក់ងាយ រដ្ឋាភិបាល និង អតីតព្រះមហាក្សត្ររបស់ខ្លួនដែរ។ ទាហានថៃម៉េច និងព្រម ព្រោះពួកគេរស់ក្រោមដំបូល និងក្រោមបទបញ្ជារបស់ នាយករដ្ឋមន្ដ្រី និងព្រះមហាក្សត្រ ជាទីគោរព របស់ពួកគេ ដូច្នេះ លោក ថេបម៉ុនទ្រី កំពុងតែធ្វើអោយ ប៉ះពាល់ដល់តំលៃ អ្នកជាទី គោរពរបស់ គេហើយ។

            ការប្រមាថទី៣៖ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរពីអតីតព្រឹទ្ឋបុរសមហាវិទ្យាល័យសិល្បះ របស់ថៃគឺ លោក វីរៈផាន់ ម៉ាឡៃផាន់។ លោក វីរៈផាន់ នេះកំពុងតែធ្វើអោយព្រលឹងអតីតៈអ្នកដឹកនាំ និង ព្រះមហាក្សត្រសៀម មានការឈឺចាប់ យ៉ាងខ្លាំង និងបើកភ្នែកធំៗសំលឹងមកចំលោក វីរៈផាន់ ម៉ាឡៃផាន់ ព្រោះគាត់បានពោល ពាក្យប្រមាថ ថាផែនទី ដែល មានមាត្រដ្ឋាន ១ លើ ២០០.០០០ គឺធ្វើឡើងផ្អែកទៅលើដានទឹកនោមឆ្កែ ចេះនិយាយ ពាក្យនេះទៅរួច លោកម្ចាស់  វីរៈផាន់ ម៉ាឡៃផាន់ អើយ លោកកំពុងតែប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើរាជរដ្ឋាភិបាលថៃឆ្នាំ ១៩០៧។ ឃា្លរបស់លោក កំពុង តែបញ្ជាក់ថារដា្ឋភិបាលសៀមសម័យនោះគឺមានអ្នកដឹកនាំអន់ណាស់ ខ្វះអ្នក ជំនាញ រហូតដល់ ទៅពឹងពាក់ឆ្កែអោយធ្វើ ការជំនួសក្នុងការវាស់ផែនទី តើលោក វីរៈផាន់ ម៉ាឡៃផាន់ កំពុងតែ និយាយពីរឿងអ្វី? ចាំថាមុននិងអ្នកនិយាយ ភាសានេះអ្នកត្រូវតែគិតអោយច្បាស់ថា ក្នុងពេលដែលទទួល ស្គាល់ផែនទីដោយ មន្ដ្រីសៀមសម័យនោះ រាជរដ្ឋាភិបាល មានតួអង្គសំខាន់ៗ ដូចជាមន្ដ្រីរាជរដ្ឋាភិបាល អ្នកជំនាញ ខាងផែនទី សភា  និងព្រះមហាក្សត្រទៀតផង។

            ដូច្នេះការប្រមាថពី លោក ប៉ានថេប ភូផុងផាន់ លោក ថេបម៉ុនទ្រី លិមប៉ាក់ផាយ៉ម លោក វីរៈផាន់ ម៉ាឡៃផាន់ ដល់វិរៈបុរសនិងអតីតព្រះមហាក្សត្រខ្លួននោះ គឺជាចេតនាបំផ្លាញកិត្ដិយសប្រទេសជាតិឯងឬ ជាការដើថយក្រោយ ដែល នាំទៅរកការវិនាស ហើយជាការអះអាងដោយខ្វាក់ភ្នែកមិន ស្គាល់ពីតម្លៃនៃច្បាប់ អន្ដរជាតិ គឺសកម្មទាំងនោះនិង​ត្រូវ*បាន ស្ដីបន្ទោសដោយប្រជាជនថៃដ៏ច្រើនលើសលប់។
អានន្ទ

No comments:

Post a Comment