Tuesday, December 07, 2010

ឯកឧត្តមអភិបាលផ្តល់ការលើកទឹកចិត្តដល់កំលំាង ដែលបំរើការក្នុងពេលបុណ្យអុំទូក

​ដោយមានការខិតខំប្រឹងប្រែងបំពេញភារៈកិច្ចយ៉ាងសស្រាក់សស្រាំ និង ការយកចិត្តខ្ពស់របស់កងកម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កងរាជអាវុធ ហត្ថរាជធានីភ្នំពេញ មន្ទីរពេទ្យកាល់ម៉ែត្រមន្ទីរពេទ្យ មន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្នុងកិច្ចប្រតិបត្តិការជួយសង្រ្គោះជនរង គ្រោះក្នុងឧបទ្ទវហេតុ នៅលើស្ពានពេជ្រ ក្នុងតំបន់កោះពេជ្រ កាលពីរាត្រី ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១០កន្លងមកនេះ នៅព្រឹកថ្ងៃទី០៧ ខែ ធ្នូ ឆ្នាំ ២០១០ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានទទួលជួបសំណេះសំណាល ដើម្បីថ្លែងអំណរគុណ និងផ្តល់ជូនថវិកាមួយចំនួន ដល់ស្ថាប័នទាំងអស់នេះ ដែលបានយកចិត្តទុកដាក់ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះក្នុងឧបទ្ទវហេតុដ៍រន្ធត់នេះ ។
 

No comments:

Post a Comment