Tuesday, December 07, 2010

ឯកឧត្តមអភិបាល ទទួលជួប​ឯកអគ្គ​រដ្ឋទូត​ថ្មី​នៃប្រទេស​អូស្ត្រាលី​

 
​ក្នុងខណៈពេលដែល លោកជំទាវ Penelope Ann Richards (Penny)ត្រូវបានរដ្ឋាភិបាលនៃប្រទេសអូស្រាលី​ តែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំ​នៅ ព្រះរាជាណាចក្រកម្ពុជា ជំនួសលោកជំទាវ Margaret Anne Adamson ដែល បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា កន្លងទៅនោះ ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោកជំទាវ Penelope Ann Richards (Penny) ឯកអគ្គរដ្ឋទូតថ្មីនៃប្រទេសអូស្រ្តាលីបានចូលជួប សម្តែង​​ការគួរ​សម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការមិត្តភាពកម្ពុជា- អូស្រ្តាលី នារសៀលថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០១0 នៅសាលារាជធានីភ្នំពេញ។​ 
​នាឱកាសនោះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានសំដែងនូវការគាំទ្រ និងទទួលស្វាគមន៍ជានិច្ច នូវរាល់កិច្ចទំនាក់ទំនងលើគ្រប់វិស័យ រួមទាំងវិស័យការទូត វប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យផ្សេងៗ ទៀតដែលភាគី ទាំងពីរធ្លាប់មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយគ្នា ពិសេស បន្តរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហ ប្រតិបត្តិការ ឲ្យកាន់តែរឹងមាំថែមទៀត ។ 
​ជាមួយគ្នានេះដែរ លោកជំទាវឯកអគ្គរដ្ឋទូត ក៍បានរំលឹកពីចំណងមិត្តភាពការទូត យ៉ាងល្អរវាងប្រទេសទាំង ពីរដែលធ្លាប់មានតាំងយូរលង់ណាស់មកហើយ ព្រមទាំងបានថ្លែង អំណរគុណចំពោះសាលារាជធានីភ្នំពេញដែល បា យកចិត្តទុកដាក់ធ្វើកិច្ចសហការជាមួយ ស្ថានទូតអូស្ត្រាលី ពិសេសការផ្តល់សេវាកម្មដល់ប្រជាជនអូស្ត្រាលីដែល មករស់នៅរាជធានីភ្នំពេញ និងបានកោតសរសើរចំពោះសន្ទុះនៃការអភិវឌ្ឍន៍របស់រាជធានីភ្នំពេញ ដែលផ្ទុយពីការ លើកឡើងរបស់សារព័ត៌មានមិនពិតមួយចំនួន ។ បន្ទាប់មក លោកជំទាវ ក៍បានសំដែងនូវការចូលរួមសោកស្តាយ និងក្រៀមក្រមបំផុតក្នុងនាមប្រជាជនអូស្ត្រាលីទាំងអស់ ចំពោះប្រជាជនកម្ពុជា ដែលបានទទួលរងគ្រោះក្នុង ឧបទ្ទវហេតុដ៍រន្ធត់ នៅលើស្ពានពេជ្រ នៃតំបន់កោះពេជ្រ កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១0 កន្លងមក បានធ្វើឲ្យ មានមនុស្សស្លាប់ និងរងរបួសជាច្រីនរយនាក់ ។ ​ 
លោកជំទាវបានបញ្ជាក់បន្ថែមថា ក្នុងថ្ងៃកើតឧបទ្ទវហេតុនោះ ក៏មានក្រុមការងារផ្នែក អគ្គីភ័យរបស់ប្រទេសអូស្ត្រាលីនៅទីនោះដែរ ហើយបានរាយការណ៍ពីកិច្ចការជួយសង្គ្រោះ យ៉ាងសស្រាក់ស្រស្រាំរបស់អាជ្ញាធរ។​ សូមជំរាបជូនដែរថា លោកជំទាវ Penelope Ann Richards (Penny) មុននឹង ទទួលតំណែងជាឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា លោកជំទាវធ្លាប់បានបំរើការ ជាអ្នកការទូត នៅបណ្តាប្រទេសមួយចំនួននៅ​អាស៊ីដូចជា ឥណ្ឌូនេស៊ី ចិន និងជប៉ុន។ 
 

No comments:

Post a Comment