ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរអប្សរាបានអញ្ជើញជាអាធិបតីភាពក្នុងកិច្ចប្រជុំពេញអង្គលើកទី១៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិសាស្រ្តអង្គរ នៅសណ្ឋាគារសុខាអង្គរ នៃទីក្រុងសៀមរាប។
ឯកឧត្តម Masafumi KOROKI (ម៉ាសាហ្វូមី កូរូគី) ឯកអគ្គរដ្ឋទូងតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Christian CONNAN (គ្រីស្ទីន កូណាន់) ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងនាមសហប្រធាននៃ នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តតំបន់អង្គរ បានធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំនេះដោយវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តតំបន់អង្គរ ដែលមានទិសដៅច្បាស់លាស់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរប្រកបដោយចីរភាព ដែលនេះជាការអនុវត្តស្មារតីនៃសមត្ថកិច្ចរបស់ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍រមណីដ្ឋានប្រវត្តិសាស្រ្តអង្គរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានថ្លែងក្នុងកិច្ចប្រជុំនេះ ពាក់ព័ន្ធទៅនិងកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរអប្សរា ក៍ដូចជាដៃគូរអភិវឌ្ឍន៍ដ៏ទៃទៀត ពិសេសពីបេក្ខភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានបំណងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការបេតិកភ័ណ ពិភពលោក លើកទី៣៦ នៅឆ្នាំ ២០១២ ដែលជាឆ្នាំគម្រប់ខួបលើកទ ២០ នៃការចុះបញ្ជី ប្រាសាទអង្គរវត្តចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ឯកឧត្តម សុខ អាន ក៏បានឆ្លៀតយកឱកាសនេះអំពាវនាវនៅចំពោះមុខ សាក្សីទាំងឡាយ សូមឲ្យមានការគាំទ្រពីសំណាក់ប្រទេសនានា ពិសេសប្រទេសអូស្ត្រាលី ប្រទេសកូរ៉េ ប្រទេសបារាំង និងប្រទេសស្វីស ដែលជាសមាជិកអចិន្ត្រៃយ គណៈកម្មាធិការបេតិកភ័ណពិភពលោក។ ពាក់ព័ន្ធនិងកម្ពុជាចង់ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក លើកទី៣៦ នៅឆ្នាំ ២០១២ ខាងមុខនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន បានគូសបញ្ជាក់ ជម្រាបជូនអង្គពិធីអំពី សក្តានុពល និងលទ្ធភាពដ៏ពេញលេញ និងគ្រប់ជ្រុងជ្រោយរបស់កម្ពុជា ពិសេសខេត្តសៀមរាប មិនត្រឹមតែជាខេត្តដែលមានសក្តានុពលផ្នែកបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ តែក៏ជាខេត្តដែលមានសក្តានុពលពិសេសជាច្រើនទៀតក្នុងការស្វាគមន៍កិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ក្នុងនោះគឺធានានូវសន្តិសុខយ៉ាងពេញលេញ មានសេវា កម្មបដិសណ្ឋាកិច្ចល្អ មានហេដ្ឋារចនាសម្ព័ន្ធ សណ្ឋាគារ សាលប្រជុំ និងកន្លែងកំសាន្តជាច្រើនទៀត។
ឯកឧត្តម បានបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ ២០១១ តទៅយើងមានការហោះហើរត្រង់ពីសាធារណរដ្ឋ បារាំង និងអាល្លឺម៉ង់ មកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាសក្តានុពលបន្ថែម លើសេវាកម្មធ្វើដំណើរ និងការស្នាក់អាស្រ័យសំរាប់ទេសចរណ៏អន្តរជាតិមកកាន់កម្ពុជា៕
No comments:
Post a Comment