Monday, January 31, 2011

លើកគ្នា​មកតវ៉ា​ដល់​អធិការដ្ឋាន​ សុំ​ឲ្យមន្ត្រីប៉ូលិស​ប៉ុស្ដិ៍​ម្នាក់​ចូល​ធ្វើការ​វិញបន្ទាប់​ពី​មេ​ដក​បញ្ឈរជើង​

ភ្នំពេញ: មន្ត្រីប៉ូលិស​ប៉ុស្ដិ៍​សំរោងក្រោម​ម្នាក់​ត្រូវ​មេ​បញ្ឈរជើង បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​ពី​មេភូមិ​ប្ដឹង​ចោទប្រកាន់ថា យក​កាំភ្លើង​បាញ់​គំរាម​នៅមុខ​ផ្ទះ​គាត់។ ប៉ុន្តែប្រជាជន​ដែលស្រឡាញ់​មន្ត្រីប៉ូលិស​អះអាងថា ការចោទប្រកាន់នេះ​ផ្ទុយ​ពី​ការពិត ហើយក៏​នាំគ្នា​ជាង៥០​នាក់ មក​តវ៉ា​កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ មករា​នេះ សុំឲ្យ​លោក​អធិការ​អនុញ្ញាតឲ្យ​លោក អាំ សំអាត បាន​ចូល​បម្រើការ​វិញ​។

​ក្នុង​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ចុះ​ថ្ងៃទី​២៨ មករា ២០១១ ជូន​លោក​អធិការ​ប៉ូលិស​ខណ្ឌ​ដង្កោ ប្រជាជន​ក្នុង​ភូមិ​សុំឲ្យ​លោក​អធិការ​បញ្ជូនលោក អាំ សំអាត ជាមន្ត្រី ប៉ូលិស​ប៉ុស្ដិ៍​សំរោងក្រោម បាន​ចូល​បម្រើ​ការងារ​នៅ​មូលដ្ឋាន​វិញ​។​ ប្រជាជន​ទាំងនោះ​បន្តថា លោក​មេ​ភូមិ​ចំការ​ស្បែ​ង បាន​ប្ដឹង​ចោទប្រកាន់​លោក អាំ សំអាត ដោយ​បំផ្លើស​ខុស​ពី​ការពិត ហើយ​តាមពិត​លោក​មេ​ភូមិ​ពុំ​ដែល​បាន​ជួយ​ប្រជាជន​ដូច​លោក អាំ សំអាត ឡើយ​។ ពួកគាត់​ត្រូវការ​លោក អាំ សំអាត មក​បម្រើ​ការងារ​នៅ​ប៉ុស្ដិ៍​សំរោងក្រោម​វិញ ដើម្បី​រក្សា​ការពារ​សន្តិសុខ​ជូន​ពួកគាត់​។

​ជុំវិញ​ករណី​នេះ គេ​ពុំទាន់​ដឹងថា លោក ប៊​ន សំអាត អធិការ​ប៉ូលិស​ខណ្ឌ​ដង្កោ សម្រេចចិត្ត​បែបណា​ចំពោះ​លោក អាំ សំអាត នោះ៕​

ដោយ : សុពិសិដ្ឋ 

No comments:

Post a Comment