Monday, January 31, 2011

លោក​ខៀវ​កាញារីទ្ធ​: លទ្ធភាព​នៃ​ការផ្ទុះអាវុធ​នៅតាម​ព្រំដែន​ខ្មែរ​ថៃ​មាន​តិចតួច​

ពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១១ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ជា​អ្នកនាំពាក្យ រាជរដ្ឋាភិបាល​បាន​មាន ប្រសាសន៍​ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ឱ្យដឹងថា​: មកដល់ពេលនេះ​ស្ថានភាព​តំបន់ព្រំដែន​មាន​ភាព​ទ្រឹង​ធម្មតា ហើយ​កន្លងមក​ដោយសា​រ​តែ​ថៃ​មកឃាត់​កម្ពុជា​មិនឱ្យ​ធ្វើ​ផ្លូវ នៅក្នុង​ទឹកដី​កម្ពុជា​ហើយ​ពេលនោះ​បើ​ថៃ​នៅតែ​រឹង​ចូលមក គឺអាច​មានការ​ផ្ទុះអាវុធ​។​

​លោក​ខៀវ កាញារីទ្ធ មានប្រសាសន៍​បន្តថា​: ពេលនេះ​បាន​សម្រួល​គ្នា​រៀងៗ​ខ្លួន​រួចហើយ​។ ចំពោះ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា​និង​ថៃ​នៅ​ល្អជា​ធម្មតា​នៅឡើយ​ នៅ​ថ្ងៃទី​៣ ខែកុម្ភៈ សប្តាហ៍​ខាងមុខនេះ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​នៃ​ប្រទេស​ទាំងពីរ​ជួបគ្នា (​ក្នុង​កិច្ចប្រជុំ​ខេត្តសៀមរាប​)​។ លោក​រដ្ឋមន្ត្រី​បន្តទៀតថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន អត់​មាន​គំរោង​ជួប​ជាមួយ​លោក​អាប់ ភិ​ស៊ីត នាយករដ្ឋមន្ត្រី​ប្រ​​ទេស​ថៃ​ទេ​នៅពេល​ខាងមុខនេះ​។​

​លោក​ខៀវ កាញារីទ្ធ មានប្រសាសន៍​បន្តទៀត​ថា​: កម្ពុជា​និង​ថៃ​មាន​បញ្ហា​ព្រំដែន​ជាមួយគ្នា​អស់​រយៈពេល ១០០​ឆ្នាំ មក​ហើយ​ដូច្នេះ​បើ​ត្រូវ​រង់ចាំ ៥ ទៅ ៦ ឆ្នាំ​ទៀត​អត់​យូរ​ទេ ហើយ​បញ្ហា​ព្រំ​ដែន​ទុកឱ្យ​អ្នកបច្ចេកទេស​ធ្វើការ​វាស់វែង​ហើយអ្នក នយោបាយ​កុំ​លូកដៃ​ចូល​។​
​ចំពោះ​ទង់ជាតិ​ខ្មែរ​នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វារ​: ជំហរ​របស់​កម្ពុជា​អត់​ដោះចេញ​ទេ គឺ​វត្ត​នៅ​ស្ថិតនៅក្នុង​ទឹកដី​របស់​ខ្មែរ​វត្ត​នេះ​ត្រូវបាន​កសាងឡើង​វិញ​នៅ​ឆ្នាំ​១៩៩៩ មកម្ល៉េះ​។​

​ចំពោះ​បញ្ហា​ជម្លោះ​តានតឹង​តាម​ព្រំដែន​កាលពីមុន​និង​សព្វថ្ងៃនេះ គឺ​ត្រូវបាន​លោក​ខៀវ កាញារីទ្ធ មាន​ស្រ​សាន៍​ប្រាប់​ក្រុមអ្នកកាសែត​ថា ជំហរ​របស់​នាយករ​ដ្ឋ​មន្ត្រី​នៃ​ប្រទេស​ទាំងពីរ គឺ​បន្ត​ដោះស្រាយ​នូវ​ភាព​តានតឹង​ជាមួយគ្នា​ដោយ​សន្តិភាព​ហើយ​ជំ​
​រុញឱ្យ​មេបញ្ជាការ​នៃ​កងទ័ព​ជួរមុខ​នៃ​ប្រទេស​ទាំងពីរ​ជួបពិភាក្សា​ជាមួយគ្នា​ដើម្បី​កុំឱ្យ​មាន​ភាព​តានតឹង​។ ជាមួយគ្នា​នោះដែរ​លោក​ខៀវ កាញារីទ្ធ បាន​អះអាងថា ទាំង​កម្ពុជា​​និង​ថៃ​សុទ្ធ​មាន​អ្នក​ស្រឡាញ់​ទឹកដី​ព្រំដែន​ដូចគ្នា​តែ​សុំ​កុំឱ្យអ្នកនយោបាយ​ទាំងនោះ​យក​បញ្ហា​ព្រំដែន​ធ្វើជា​ឈ្មួញ​សង្គ្រាម​។​

​    ​លោក​ខៀវ កាញារីទ្ធ មានប្រសាសន៍ “​យើង​គិតថា​លទ្ធភាព​នៃ​ការកើតឡើង​
(​ផ្ទុះអាវុធ​) គឺ​តិចតួច​ដោយសារតែ​មេបញ្ជាការ​ទាំងសងខាង​មាន​ទំនាក់ទំនង​ជាមួយគ្នា​ជាប់​ជានិច្ច​”  ហើយ​ជំហរ​របស់​កម្ពុជា គឺ​បង្កើន​កិច្ចសហប្រតិបត្តិការ​បន្ថយ​ទំនាស់​៕

ដោយ : រតនា 

No comments:

Post a Comment